
សត្វរុយ គឺជាសត្វដែលបង្កនូវជំងឺតាមរយៈការចម្លងមេរោគជាច្រើនដែលយើងមិនដឹង ដោយវាហើរទៅទុំលើរបស់ ឬវត្ថុដែលកខ្វក់ រួចហើរមកទុំលើចំណីអាហារដែលអ្នកមិនគ្របទុក។ នៅពេលអ្នកកំពុងទទួលទានអាហារម្តងៗ សត្វរុយនេះបង្កការរំខានដល់ក្រុមគ្រួសារ និងបណ្តាលឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ វិធីងាយបំផុតដើម្បីកម្ចាត់វា គឺគ្រាន់តែយកកែវដាក់ទឹកក្តៅឧណ្ឌៗ ប្រមាណកន្លះកែវ បន្ទាប់មកសម្រក់ទឹកខ្មេះចូលក្នុងកែវប្រហែលជា ២ ទៅ ៣ ស្លាបព្រាកាហ្វេ និងដាក់បន្ថែមបរិមាណស្ករសបន្តិច រួចចាប់ផ្តើមបិទគម្របកែវនៅដោយប្រើប្រាស់ថង់ប្លាស្ទិច ចោះរន្ធឲ្យច្រើនដើម្បីឲ្យសាយភាយក្លិនចេញមកក្រៅ។ នៅពេលដែលសត្វរុយធំក្លិនចេញពីការកែវនោះ វានឹងហើរគេចចេញ សត្វរុយនឹងមិនមករំខានអ្នកទៀតឡើយ៕
|
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment