បច្ចេកទេសដាំដុះដំណាំត្រសក់
១. លក្ខណៈទូទៅ
ត្រសក់ គឺជាប្រភេទដំណាំឡើងទ្រើង ដែលកសិករនិយមចូលចិត្តដាំ
និង យក ទៅធ្វើជាបន្លែគេប្រើបា្រស់ជាអាហារ ដូចជា
បរិភោគ ស្រស់ ជ្រក់ និងស្ល ។
ដំណាំ ត្រសក់ងាយស្រួលក្នុងការដាំដុះ ប៉ុន្តែការថែទាំ វាជារឿងសំខាន់សម្រាប់ដំណាំ ត្រសក់ ។ ត្រសក់មានផ្កាញី និងផ្កាឈ្មោលនៅលើដើមតែមួយ ជាទូទៅផ្កាឈ្មោលចេញ មុន បន្ទាប់មកផ្កាញីចេញតាមក្រោយពេលមានសត្វឪម៉ាល់ ឬ ខ្យល់បក់ ធា្លក់ផ្កាឈ្មោល មកលើផ្កាញីវាក៏អាចបង្កកំណើតបាន។ ត្រសក់មានសារធាតុចិញ្ចឹមច្រើនយ៉ាងដូចជា ថាមពល ជាតិទឹក ប្រូតេអ៊ីន ខ្លាញ់ សែលុយ ឡូស កាល់ស្យូម ផូស្វ័រ ដែក ប៉ូតាស្យូម និងវីតាមីនផ្សេងៗ ដូចជា B, B
1, B
2, B
3 និង C ដែលជាជីវជាតិដ៏ល្អសម្រាប់មនុស្សបរិភោគ ក្នុងការរស់នៅ ក្នុងគ្រួសារ និងកាត់បន្ថយ សេដ្ឋកិច្ចគ្រួសារផងដែរ ។
២. លក្ខណៈអាកាសធាតុ និងដី ដំណាំត្រសក់ ជាប្រភេទដំណាំមិនធន់និងជាំទឹកទេ និងភាពរាំងស្ងួតដែរ ។ ប៉ុន្តែ ផ្ទុយទៅ វិញ វាត្រូវការទឹកគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់វា ហើយដំណាំ ត្រសក់ត្រូវការទឹក ច្រើនកំឡុងពេលត្រសក់ចេញផ្កា និងផ្លែ ។ ម្យ៉ាងវិញ ទៀត ប្រសិនបើ ស្រោចទឹកច្រើន ពេក ធ្វើអោយរលួយ ឬស ត្រសក់ ឬ ត្រសក់ស្រពោន ដើម ស្លឹក មិនបានផលច្រើន ។ ពន្លឺត្រូវមានសភាពស្រឡះល្អ ទើបការដុះលូតលាស់បានល្អ និងទិន្នផលខ្ពស់ ។ចំពោះ សីតុណ្ហភាព សមស្រប និងបរិយាកាស ។ ចំពោះសីតុណ្ហភាព ដែលត្រសក់អាចលូត លាស់បានល្អ នូវចន្លោះ ២៥-៣០ អង្សាសេ។ ចំពោះដីនៅក្នុងប្រទេសកម្ពុជាយើង ស្ទើរតែគ្រប់ប្រភេទដី អាចដាំដុះត្រសក់បានល្អទាំង អស់ ។ ប៉ុន្តែដី ដែលប្រសើរបំផុតសម្រាប់ដំណាំត្រសក់ គឺ ដីដែលមានជាតិ មមោកច្រើន ។
៣. បចេ្ចកទេសងាយៗក្នុងការដាំត្រសក់ ក. ការរៀបចំដី - ភ្ជួរហាលដីឲ្យស្ងួត ហើយរាស់ប្រមូលយកស្មៅចេញ
- ភ្ជួររាស់យ៉ាងតិចអោយបាន ៣-៤ សារ
- ធ្វើអោយដីធូរងាយស្រួលក្នុងការលើករងដាំ
- បន្ថយការកើតជម្ងឺ សត្វល្អិតចង្រៃ និងបាក់តេរី
ខ. ការជ្រើសរើសរដូវដាំដុះ ការជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំ គ្រប់ ប្រភេទទាំងអស់មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវក្តៅវាមាន បញ្ហាច្រើន ដែលប្រឈមមុខដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស និង ពពួកផ្សិត។ រដូវ កាលសមស្រប សម្រាប់ដំណាំគឺ
- រដូវរំហើយចាប់ពីខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈ
- រដូវប្រាំងចាប់ពីខែ ឧសភា-កក្តដា ប្រមូលផល ខែ សីហា
គ . ការជ្រើសរើសពូជ - ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
- ពូជសុទ្ធដែលមានភាគរយដំណុះចាប់ពី ៨៥-៩០ ភាគរយ
- ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
- ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ
ឃ. ការបណ្តុះគ្រាប់
üមុនបណ្តុះត្រូវហាលថ្ងៃស្រទន់ ១៥នាទី (ពេលព្រឹក ឬល្ងាច) üគ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត ចំពោះគ្រាប់ណាអណ្តែតស្រង់ចេញ üត្រាំទឹក ១៥ នាទីសិន ដោយលាយជាមួយទឹកក្តៅឧណ្ហៗ üផ្អាប់នឹងក្រណាត់ ១ -២ យប់ ដោយច្រោះទឹកចេញ ទុកអោយនៅ សើមៗ ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ
ធ្វើកន្ទោងស្លឹកចេក ថង់ ឬ ស្លឹកត្នោត យកជីកំប៉ុស្តមួយបង្គីលាយដីបី បង្គីយកដីដែលលាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេក បន្ទាប់មកយកគ្រាប់ ចំនួន ២-៣ គ្រាប់ ដាក់ក្នុងកន្ទោង យកដីដែលមានជីជាតិមករោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើ ស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តង ស្រោចទឹកជីកំប៉ុស្ត ១ សប្តាហ៍ម្តងដើម្បីបំប៉នកូនដំណាំឲ្យដុះលូត លាស់ល្អ ១០ ថ្ងៃក្រោយ ត្រូវដកកូនដំណាំចេញខ្លះ ទុកតែ ១ ដើម ១ កន្ទោង ដើម្បីឲ្យវាថ្លោសល្អ
វិធីសាស្រ្តការពារកូនដំណាំ vគ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុល vប្រើស្បៃការពារកូនដំណាំនៅពេលវាដុះ បាចផេះចង្រ្កានមុនពេលបណ្តុះ គ្រាប់ ដើម្បីការពារសត្វល្អិតបំផ្លាញ ង. ងាយៗក្នុងការដាំដុះត្រសក់ ជាទូទៅការដាំត្រសក់លើករង មានភាពងាយស្រួលក្នុងការថែទាំ ស្រោចទឹក បោចស្មៅ និងដាក់ជី៖ üលើករង ទទឹង ១ ម៉ែត្រ បណ្តោយតាមស្ថានភាពដី üលើករងបណ្តោយថ្ងៃទើបល្អ üកាប់រណ្តៅ ដាក់ជីកំប៉ុស្ត ០,៥-១ គីឡូក្រាម ក្នុងមួយរណ្តៅ üចន្លោះគុម្ពៈ ៤០ សង់ទីម៉ែត្រ üចន្លោះជួរ ៦០ សង់ទីម៉ែត្រ üចន្លោះរងមួយ ទៅរងមួយទៀត គឺ ៤០ សង់ទីម៉ែត្រ ៤. វិធីសាស្រ្តងាយៗ ក្នុងការថែទាំដំណាំ ក.ការគ្របកូនត្រសក់
- ជាទូទៅការគ្របកូនត្រសក់ការចាំបាច់ណាស់ ជាពិសេសនៅពេល អាកាសធាតុក្តៅ ។
- ការគ្រប គឺ គេប្រើចំបើង ស្លឹកឈើស្ងួត ឬក្រណាត់ប្លាស្ទិចជាការ ចំបាច់
ខ.ការជំរះស្មៅ ពូនគល់
- ជំរះស្មៅ កុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំ
- បំបាត់ជម្រករបស់សត្វល្អិតផងដែរ
- ជ្រុំដីអោយដីធូរជា្របទឹកបានល្អ ក្រោយដាំ ៧ - ១០ ថ្ងៃ
- ផ្អាកស្រោចទឹក ១ ថ្ងៃពេលជ្រុំដី
- ប្រើចបចក់ ដើម្បីជំរះស្មៅ
- ធ្វើលើកទី២ នៅពេល ត្រសក់ជិតចេញផ្កា
គ.ការស្រោចស្រព ត្រសក់ ជាប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំ ហើយស្រោចទឹកមួយ ថ្ងៃពីរដងក្នុងមួយថ្ងៃ ប៉ុន្តែនៅពេលត្រសក់ចាប់ផ្តើមចេញផ្ការហូតដល់ប្រមូលផល វាមិនត្រូវការទឹកច្រើនទេ ។ ពេលភ្លៀងធ្លាក់ច្រើន ត្រូវបង្ហូរទឹកចេញកុំអោយដក់ ទឹក ។ ឃ.ការដោតទ្រើង និង ត្រូវកាត់ស្លឹក គេអាចយកយកឫស្សី ឬមែកឈើផ្សេងៗ ដែលមានកំពស់ ១ - ១,៥ ម៉ែត្រ យកមកធ្វើជាទ្រើង៖ ទ្រើង ឬ ចំណារត្រូវដោតអោយឈរត្រង់ ការពារដួលរលំ ដើម្បីកុំអោយ មែកស្លឹក និងផ្លែធា្លក់ប៉ះដី ធ្វើអោយរលួយដោយសារផ្សិត បាក់តេរី និងមេរោគ ដែលឆ្លងពីដី។ ជាពិសេសធ្វើអោយផ្លែត្រសក់ថ្លោសៗ ល្អ និងមិនស្អុយ។ ចងខ្សែនៅចុងចំណារទាំងអស់តាមបណ្តោយជួររង ដើម្បីទប់ចំណារទាំង អស់កុំអោយដួលនៅពេលមានខ្យល់។ ត្រូវកាត់មែក និងស្លឹកត្រសក់ចោលខ្លះ ត្រូវកាត់ត្រួយចេញនៅពេលត្រសក់ មានកំពស់ ៣០ សង់ទីម៉ែត្រ ។ រូចចងដើម និងមែក ស្លឹកត្រសក់ភា្ជប់ទៅនិងចំណារ។ ត្រូវធ្វើការចងរបៀប នេះទៅតាមការលូតលាស់របស់ត្រសក់។ ៥. ការប្រើប្រាស់ជី ដំណាំត្រសក់ត្រូវការជីច្រើន
- ការប្រើប្រាស់ជីធម្មជាតិទាំងពីរប្រភេទ( កំប៉ុស្ត៍គោក និងទឹក)
មុនពេលដាំ ដាក់ទ្រាប់បាត ប្រើជីកំប៉ុស្តគោក ១០-១៨ តោន បើមួយម៉ែត្រការ៉េ ប្រើ ២ គីឡូក្រាម ក្រោយដាំរយៈពេល ៧ ថ្ងៃ ប្រើជីកំប៉ុស្តទឹកលាយល្បាយ ទឹកស្មើគ្នា ៣ សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក ១០ តោន ដាក់តាម ចន្លោះគុម្ពលុបដីអោយជិត ហើយស្រោច ទឹកអោយជោគ ចុងក្រោយប្រើកំប៉ុស្តទឹក ៧ ថ្ងៃម្តង ដើម្បីជួយអោយត្រសក់ ចេញផ្កា បានច្រើន
- កម្រិតនៃការប្រើប្រាស់ជីគីមី៖
ប្រើបរិមាណ 150 – 200 kg សម្រាប់ដីមួយហិកតា ប្រើត្រឹមតែ 150- 200g ក្នុងផ្ទៃដីមួយម៉ែត្រការ៉េ ៦. ការប្រមូលផល របៀបប្រមូលផ ការប្រមូលផល ត្រូវធ្វើឡើងទៅតាមប្រភេទពូជរបស់វា។ ពូជដែលមានអាយុកាលខ្លីគឺចន្លោះ៦៤-៦៨ថ្ងៃត្រូវកាត់ផ្លែ ទាំងទងដោយ កន្ត្រៃប្រសើរជាងបេះយកតែផ្លែតែប្រយ័ត្នកុំអោយផ្លែទៅកកិតប៉ះនឹងដើម ព្រោះស្នាមរលួយលើផ្លែធ្វើអោយខ្យល់កំដៅ មេរោគងាយជ្រៀតចូល បំផ្លាញផ្លែទុកមិនបានយូរ។ បេះដោយប្រើកន្រ្តៃកាត់ ទើបមិនប៉ះពាល់ផ្លែ ប្រមូលផលផ្លែខ្ចីនៅពេលត្រសក់មានគ្រាប់មិនទាន់វិវឌ្ឍន៍ពេញលេញ។ ការប្រមូលផលបន្តរហូតដល់ ៣ សប្តាហ៍ទើបអស់។ ចំណាំៈ បេះត្រសក់១ថ្ងៃខាន១ថ្ងៃ ការរក្សាទុកពូជ ការរក្សាទុកពូជត្រូវសំគាល់ផ្លែត្រសក់ធំល្អ គ្មានជម្ងឺ ឬសត្វល្អិតបំផ្លាញទុកអោយ ទុំរហូតដល់ត្រសក់ក្រហមសំបក ឬ របេះចេញពីទង ទើបគេយកវាទៅត្រាំទឹកអោយ រលួយសាច់ ហើយច្របាច់យកគ្រាប់លាងទឹកអោយស្អាតរួចយកទៅហាលថ្ងៃអោយ ស្ងួតបានល្អរួចច្រកទុកក្នុងដប ឬខ្ចប់រក្សាទុកកន្លែងស្ងួតខ្យល់ចេញចូលគ្រប់គ្រាន់ និង អាកាសធាតុត្រជាក់។ ៧. ការគ្រប់គ្រង ការកំចាត់សត្វល្អិត និងជម្ងឺ ១ ជម្ងឺ
លក្ខណៈសំគាល់ៈ ធ្វើអោយឬសរលួយសំបកជាំខ្មៅ ជាពិសេសដំណាក់កាលលូត លាស់ និងចេញផ្កា ធ្វើអោយវាងាប់ទាំងគុម្ព។ មូលហេតុ បណ្តាលមកពីសំណើមដី និងពូជមិនធន់ វិធានការ ដកទាំងគុម្ពដែលកើតជម្ងឺពកឬសចោលអោយឆ្ងាយពីចំការ រឺដុតចោលក៏បាន។
លក្ខណៈសំគាល់ៈច្រើនកើតលើស្លឹកចាស់ៗ នៅរដូវត្រជាក់ស្ងួត គឺធ្វើអោយស្លឹកឡើងម្សៅជាកញ្ចុំៗ ប្រែពណ៌បៃតងទៅពណ៌ត្នោតហើយជ្រុះស្លឹកតែម្តង។ មូលហេតុ ដោយសារទឹក ខ្យល់ រដូវត្រជាក់
លក្ខណៈសំគាល់ៈវាធ្វើអោយស្លឹកត្រសក់រួញមិនចេញផ្កា ការចម្លង តាមរយៈគ្រាប់ពូជ និងភ្នាក់ងារ គឺ ចៃខ្មៅ។ វិធានការ បាញ់ថ្នាំពុលធម្មជាតិ សំអាតស្មៅដែលជាជំរកសត្វល្អិត។ ២. សត្វល្អិតលើដំណាំ üដង្កូវចោះផ្លែ ចូលចិត្តស៊ីផ្កា និងចោះស៊ីផ្លែសណ្តែកទ្រើងស្អុយរលួយដាច់ ជាកង់ៗ ។ üស្រឹងជញ្ជក់ផ្លែ តែងតែបំលាស់ទីពីចំការមួយទៅចំការមួយទៀត ។ មេរបស់វាពងដាក់លើស្លឹក ក្រោយពីញស់ហើយវារោមជញ្ជក់ផ្កា ផ្លែ ការបំផ្លាញទាំងកូនទើបញស់ និងមេចំណាស់។ üអណ្តើកមាស មិនសូវមានការបំផ្លាញធ្ងន់ធ្ងរទេ üដង្កូវមូរស្លឹក ច្រើនស៊ីត្រួយ ដើម្បីការពារខ្លួន របស់វា ពេលយប់ វាចេញមកបំផ្លាញ ហើយការបំផ្លាញមិនសូវធ្ងន់ធ្ងរឡើយ។ វិធីការពារ ប្រើវិធីសាស្រ្ត üត្រូវបាញ់ថ្នាំពុលធម្មជាតិ ១ លីត្រលាយទឹក ៥លីត្របាញ់ ១ សប្តាហ៍ម្តង បាញ់ពេលល្ងាចត្រជាក់។ üត្រូវចាប់ដង្កូវចេញអោយបានញឹកញប់ ២-៣ ថ្ងៃម្តង üត្រូវកាត់ ស្លឹកមួយចំនួនចោល üដោតចំណារចងដើមអោយស្រឡះពីដី üត្រូវដាំអោយមានចន្លោះគុម្ពត្រឹមត្រូវ វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត វិធីសាស្រ្តដំាដុះ üប្រើប្រាស់ពូជធន់ គ្មានជម្ងឺ üផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងវង üដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល ដាំរុក្ខជាតិចំរុះដែលមានក្លិនឆួលខ្លាំង វិធីសាស្រ្តកំចាត់ដោយដៃ វិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា គឺ អនុវត្តន៍ដោយដៃប្រើ សំណា- ញ់ អង្គប់ និងអន្ទាក់ភ្លើង។ សត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោលបាន។ វិធីជីវសាស្រ្ត ជាការកំចាត់សត្វល្អិត និងជម្ងឺតាមរយៈការប្រើប្រាស់ ប្រេដាទ័រ ប៉ារ៉ាស៊ីត ឬ ពួក ផ្សិតបង្ករោគ។ ពួកមានប្រយោជន៍មួយចំនួនដូចជា ពីងពាង ខ្មូតដី កន្ទុំរុយ ឪម៉ាល់ ជាដើម។ វិធីសាស្រ្តកំចាត់សត្វល្អិតដោយ ថ្នាំពុលគីមី និងធម្មជាតិ ក. ថ្នាំពុលគីមី ការកំចាត់សត្វល្អិតដោយប្រើថ្នាំពុលគីមីមិនគួរប្រើប្រាស់វាទេ ព្រោះវាធើ្វ អោយងាប់នូវសត្វមានប្រយោជន៍ និងប៉ះពាល់ដល់សុខភាពទាំងអ្នកប្រើ ប្រាស់និង អ្នកហូប ជាពិសេសនោះ ខូចបរិស្ថានមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែយើងអាច ប្រើថ្នាំពុលធម្ម ជាតិបាន។ ខ. ថ្នាំពុលធម្មជាតិ វត្ថុធាតុផ្សំ
- សំបកស្តៅ :៣ គីឡូក្រាម
- រំដេង :០,៥ គីឡូក្រាម
- ស្លឹកផ្លែស្លែង :៣ គីឡូក្រាម
- ថ្នាំជក់ :០,៥ គីឡូក្រាម
- ម្ទេស :៣ គីឡូក្រាម
- ក្រូចឆ្មា :៥០ក្រាម
- ទឹកនោមមនុស្ស និងសត្វ :៤លីត្រ
របៀបធ្វើ ហាន់វត្ថុធាតុផ្សំអោយល្អិត ដាក់ក្នុងពាងដែលមានចំណុះ ៣០០លីត្រ និងទឹក នោម ៤លីត្រ ដាក់ផ្អាប់ជាមួយគ្នាក្នុងពាងនេះ រយៈពេល ២០ ៣០ថ្ងៃ អាចប្រើ ប្រាស់ បាន។ របៀបប្រើប្រាស់ ទឹកថ្នាំ ១ លីត្រលាយទឹក ១៨ លីត្របាញ់លើរុក្ខជាតិរងការបំផ្លាញនោះ។
ការធ្វើជីកំប៉ុស្ត ១. ជីកំប៉ុស្តគោក សម្ភារ កាំបិត ពូថៅ ស្លឹក បង្គោលឈើ ដែកគោល លួសចប
វត្ថុធាតុដើម រុក្ខជាតិបៃតងស្រស់ៗ រួមមាន៖ ស្លឹកទន្រ្ទាងខែត្រ សណ្តែកខ្មោច សណ្តែកបាយ ស្លឹកអង្កាញ់.....ជាដើម។ លាមកសត្វគ្រប់ប្រភេទរួមមានៈ លាមកគោ ក្របី ជ្រូក មាន់ ទា កាកសំណល់ផ្ទះបាយមានដូចជា បន្លែ ទឹកបាយ និងកំទេចកំទីផ្ទះ បាយផ្សេងៗ
របៀបធ្វើ- ទំហំរោងធ្វើតាមលទ្ធភាព ដែលអាចរកវត្ថុធាតុដើមបាន
- យកវត្ថុធាតុទាំងអស់កាប់អោយតូចល្អិត
- បន្ទាប់មកទៀត ត្រូវដាក់វត្ថុស្ងួតមុនដូចជា ចំបើង ស្លឹកឈើស្ងួត
- បន្ទាប់មកដាក់លាមកសត្វក្រាលពីលើ ហើយស្រោចទឹក
- ដាក់រុក្ខជាតិស្រស់ក្រាលម្តង
- បន្ទាប់មកដាក់កាកសំណល់ផ្ទះបាយ
- ចុងក្រោយដាក់លាមកសត្វម្តងទៀត (ក្រោយៗ ទៀតអាចធ្វើដូច គ្នាបាន)។
- ឧស្សាហ៍ស្រោចទឹក មួយសប្តាហ៍ម្តង ចំពោះរដូវវស្សា តែចំពោះរដូវ ប្រាំងត្រូវស្រោចទឹក ២ ទៅ ៣ ម្តងក្នុងមួយសប្តាហ៍ ។ ប្រសិនបើ ទឹកមិនបានគ្រប់គ្រាន់ទេ កំប៉ុស្តវាមិនងាយរលួយទេ។
- ត្រូវកាយច្របល់មួយសប្តាហ៍ម្តង ដោយទុករយៈពេល ៣ ទៅ ៦ ខែទើប ប្រើប្រាស់បាន។
របៀបប្រើប្រាស់ ការប្រើប្រាស់ជីកំប៉ុស្តទា្រប់បាត បែងចែកទៅតាមប្រភេទដីជាបីប្រភេទ គឺ
- ចំពោះដីដែលមានជីជាតិមធ្យម ឬដីខ្សោះជីជាតិ គឺយើងប្រើ ប្រាស់ជី កំប៉ុស្ត៍ ១០ ទៅ ១៨ តោនក្នុងមួយហិចតា។
- ចំពោះដីមានជីជាតិល្អបង្គួរ គួរតែប្រើប្រាស់ជីត្រឹមតែ ១០ តោនក្នុង មួយហិចតា ។
- ចំណែកឯដីដែលមានជីជាតិល្អ យើងអាចប្រើប្រាស់ជីកំប៉ុស្ត៍ បន្តិច បន្តួចក៏បាន ។
ដាក់បំប៉នក៏បាន នៅពេលដំណាំលូតលាស់
0 comments:
Post a Comment