បច្ចេកទេសដាំដុះដំណាំម្ទេស
លក្ខណៈទូទៅ ម្ទេស គឺជាប្រភេទដំណាំមានក្លិនឈួល ឬ ហើរហើយម្ទេសខ្លះផ្លែ រាងមូលស្រួច កន្ទុយប្រវែងផ្លែខ្លី មេ្ទសផ្លែចង្កោម និងម្ទេសខ្លះ
ផ្លែមូលសំម៉ែតផ្លែខ្លះតូចៗក្នងប្រទេស កម្ពជា ដែលគេនិយមចូលចិត្តដាំគ្រប់រដូវ ដោយសារតែម្ទេស វាមានភាព ងាយស្រួល ក្នុងការដាំដុះព្រមទាំងាយស្រួលក្នុង
ការលក់នៅលើទីផ្សារ ។ ដំណាំម្ទេសងាយស្រួលថែ ទាំហើយវាធន់ទ្រាំនឹង សីតុណ្ហ
ភាព ។ ចំពោះសីតុណ្ហភាពដែលម្ទេសអាចលូតលាស់ បានល្អ នូវចន្លោះ ២៥-៣០
អង្សាសេ ។ ប៉ុន្តែម្ទេសជាប្រភេទ រុក្ខជាតិមិនត្រូវ ការសំនើម ខ្ពស់ពេកទេ។ ម្ទេសមានអត្ថប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់ជីវភាពប្រចាំថ្ងៃដូចជាយកទៅកែច្នៃ ធ្វើជាម្ទេសក្រៀម ម្ទេសឆ្អើរ ជ្រក់ម្ទេស និងបរិភោគស្រស់។ដូច្នេះដើម្បីជួយដល់ប្រជា
កសិករបង្កើនទិន្នផលបន្លែ និងជួយបង្កើនសេដ្ឋកិច្ចគ្រួសារកសិករតាមជនបទតាមរយៈ
ការផ្តល់នូវបទពិសោធន៍ និងបច្ចេកទេស មួយចំនួន ដូចជា របៀបដាំដុះ ស្រោចស្រព ថែរក្សាដំណាំ ដោយខ្លួនឯង និងបច្ចេកទេសសាមញ្ញៗនូវចំណេះដឹងទូលំទូលាយខាង ផ្នែកកសិកម្ម។
បចេ្ចកទេសងាយៗក្នុងការដាំម្ទេស
១. ការរៀបចំដី
- ភ្ជួរហាលដីឲ្យស្ងួត ហើយរាស់ប្រមូលយកស្មៅចេញ
- ភ្ជួររាស់យ៉ាងតិចឲ្យបាន ៣-៤ សារ
- ទទឹង ១,២ ម៉ែត្រ បណោ្តយទៅតាមស្ថានភាពដី
- ចន្លោះជួរ ៨០ សង់ទីម៉ែត្រ ចន្លោះគុម្ព ៦០ សង់ទីម៉ែត្រ
គុណសម្បត្តិនៃការរៀបចំដី - បំផ្លាញជម្រកសត្វល្អិត និងសំលាប់សត្វល្អិត
- ដើម្បីឲ្យដីធូរមានខ្យល់ចេញចូល
- បន្ទាប់មកភ្ជួររាស់សារជាថ្មី ដើម្បីបំបែកដីម៉ដ្ឋ
- ងាយស្រួលក្នុងការលើករង
- កាត់បន្ថយការកើតជម្ងឺ បាក់តេរី វីរុស ផ្សិត
គុណវិបតិ្តមិនបានរៀបចំដី - បង្កលក្ខណៈងាយស្រួលដល់ ពពួកសត្វល្អិតបង្កកំណើត
- ងាយកើតជម្ងឺ បាក់តេរី វីរុស ផ្សិតផងដែរ
- ដីមិនមានខ្យល់ចេញចូល ស្មៅច្រើន
និងពពួកផ្សិត។ រដូវកាលសមស្រប សម្រាប់ដំណាំគឺ
- រដូវរំហើយចាប់ពីខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈ
- រដូវប្រាំងចាប់ពីខែ ឧសភា-កក្តដា ប្រមូលផល ខែ សីហា
- ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
- ពូជសុទ្ធមានភាគរយដំណុះពី ៨៥-៩០ ភាគរយ
- ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
- ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ
ដាស់ដំណេកៈ
- មុនបណ្តុះត្រូវហាលនៅពេលថ្ងៃល្ងាច ១៥ នាទី
- គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត
- ត្រាំទឹក ១៥ នាទីសិន តាមប្រភេទគ្រាប់ពូជសំបកស្តើង ឬក្រាស់
- គ្រាប់ពូជសំបកក្រាសត្រាំទឹក ១-២ យប់
- ទើបផ្អាប់នឹងក្រណាត់ ១ -២យប់ ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ
- យកជីកំប៉ុស្ត មួយបង្គីលាយដីបី បង្គី
- ធ្វើកន្ទោងស្លឹកចេក ឬ ស្លឹកត្នោត
- យកដីដែលលាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេក
- បន្ទាប់មកយកគ្រាប់ ចំនួន ១ គ្រាប់ ដាក់ក្នុងកន្ទោង
- យកដីដែលមានជីជាតិមករោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើ
- ស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តង
- ស្រោចទឹកជីកំប៉ុស្ត ១ សប្តាហ៍ម្តង ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ
- ១០ ថ្ងៃក្រោយ ត្រូវដកកូនដំណាំចេញខ្លះ ទុកតែ ១ ដើម ១ កន្ទោង ដើម្បីឲ្យវាថ្លោសល្អ
បណ្តុះផ្ទាល់ដី
- ត្រូវបណ្តុះអោយរង្វើលល្មម
- បន្ទាប់មករោយដីគ្របពីលើ និងចំបើង ដែលកាត់ខ្លីៗ ដើម្បីការពារសំណើមដី
- ក្រោយមកស្រោចទឹកអោយជោគ
- ១ សប្តាហ៍ ស្រោចទឹកជីកំប៉ុស្តម្តង
- គ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុល
- ប្រើស្បៃការពារកូនដំណាំនូវពេលវាដុះ ពីសត្វល្អិត
- បាចផេះចង្កា្រនមុនពេលសាប ឬ បណ្តុះ
- លើករង ទទឹង ១ ម៉ែត្រ បណ្តោយតាមស្ថានភាពដី
- លើករងជាពីរជួរក្នុងមួយរង
- លើករងបណ្តោយថ្ងៃទើបល្អ
- កាប់រណ្តៅ ដាក់ជីកំប៉ុស្ត ០,៥-១ គីឡូក្រាម ក្នុងមួយរណ្តៅ
- ចន្លោះគុម្ពៈ ៥០ សង់ទីម៉ែត្រ
- ចន្លោះជួរ ៦០ សង់ទីម៉ែត្រ
- ចន្លោះរងមួយ ទៅរងមួយទៀត គឺ ៤០ សង់ទីម៉ែត្រ
១.ការជំរះស្មៅ ពូនគល់
- ជំរះស្មៅ កុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំ
- បំបាត់ជម្រករបស់សត្វល្អិតផងដែរ
- ជ្រុំដីអោយដីធូរ ជា្របទឹកបានល្អ ក្រោយដាំ ៧ - ១០ ថ្ងៃ
- ផ្អាក់ស្រោចទឹក ១ ថ្ងៃ
- ប្រើចបចក់ ដើម្បីជំរះស្មៅ
- ធ្វើលើកទី២ នៅពេលម្ទេសជិតចេញផ្កា
- ម្ទេស ជាប្រភេទដំណាំមួយដែលត្រូវការទឹកខុសពីដំណាំដទៃទៀត
- ម្ទេស ត្រូវការទឹកសើម នៅពេលដាំ
- បន្ទាប់ពីដាំបាន១សប្តាហ៍ ម្ទេសត្រូវការទឹកធម្មតារហូតដល់ម្ទេសចេញផ្កា
- នៅពេលក្តឹប ត្រូវបង្កើនការស្រោចទឹកឡើងវិញ
ចំណារត្រូវដោតអោយឈរត្រង់ ការពារដួលរលំ ដើម្បីកុំអោយមែកស្លឹក និងផ្លែធា្លក់ប៉ះដី ធ្វើអោយរលួយដោយសារផ្សិត បាក់តេរី និងមេរោគ ដែលឆ្លងពីដី។ ជាពិសេសធ្វើអោយផ្លែម្ទេសធំៗ ល្អ និងមិនស្អុយ។ ចងខ្សែនៅចុងចំណារទាំងអស់តាមបណ្តោយជួររង ដើម្បីទប់ចំណារទាំង អស់កុំអោយដួលនៅពេលមានខ្យល់។
ត្រូវកាត់មែក និងស្លឹកម្ទេសចោលខ្លះ។ រូចចងដើម និងមែក ស្លឹកម្ទេសភា្ជប់ទៅនិងចំណារ។
ត្រូវធ្វើការចងរបៀបនេះទៅតាមការលូតលាស់របស់ម្ទេស។
ការធ្វើជីកំប៉ុស្ត ថ្នាំប៉ូវ និងថ្នាំពុលធម្មជាតិ
១. ជីកំប៉ុស្តគោក
សម្ភារ កាំបិត ពូថៅ ស្លឹក បង្គោលឈើ ដែកគោល លួសចប
វត្ថុធាតុដើម រុក្ខជាតិបៃតងស្រស់ៗ រួមមានៈ ស្លឹកទន្រ្ទាំនខែត្រ សណ្តែកខ្មោច សណ្តែក បាយ ស្លឹកអង្កាញ.....ជាដើម។ លាមកសត្វគ្រប់ប្រភេទរួមមានៈ លាមកគោ ក្របី ជ្រូក មាន់ ទា កាកសំណល់ផ្ទះបាយមានដូចជា បន្លែ ទឹកបាយ និងកំទេចកំទី ផ្ទះបាយផ្សេងៗ
របៀបធ្វើ
- ទំហំរោងធ្វើតាមលទ្ធភាព ដែលអាចរកវត្ថុធាតុដើមបាន
- យកវត្ថុធាតុទាំងអស់កាប់អោយតូចល្អិត
- បន្ទាប់មកទៀត ត្រូវដាក់វត្ថុស្ងួតមុនដូចជា ចំបើង ស្លឹកឈើស្ងួត
- បន្ទាប់មកដាក់លាមកសត្វក្រាលពីរលើ ហើយស្រោចទឹក
- ដាក់រុក្ខជាតិស្រស់ក្រាលម្តង
- បន្ទាប់មកដាក់កាកសំណល់ផ្ទះបាយ
- ចុងក្រោយដាក់លាមកសត្វម្តងទៀត (ក្រោយៗ ទៀតអសចធ្វើដូច គ្នាបាន)។
- ឧស្សាហ៍ស្រោចទឹក មួយសប្តាហ៍ម្តង ចំពោះរដូវវស្សា តែចំពោះរដូវ ប្រាំងត្រូវស្រោចទឹក ២ ទៅ ៣ ម្តងក្នុងមួយសប្តាហ៍ ប្រសិនបើ ទឹកមិនបានគ្រប់គ្រាន់ទេ វាមិនងាយរលួយទេ។
- ត្រូវកាយច្របល់មួយសប្តាហ៍ម្តង ដោយទុករយៈពេល ៣ ទៅ ៦ ខែទើប ប្រើប្រាស់បាន។
- កំប៉ុស្ត អាចដាក់ទា្រប់បាត មុនពេលដាំដំណាំ ១៨ តោនក្នុងមួយហិចតា។ ការប្រើប្រាស់ជី
- ដាក់បំប៉នក៏បាន នៅពេលដំណាំលូតលាស់
សម្ភារ ពាងទឹក គំរបពាង ឈើប្រដាប់កូរ
វត្ថុធាតុដើម
គល់ស្លឹកគ្រៃ : ១ គីឡូក្រាម
លាមកសត្វ : ៣ គីឡូក្រាម
ថ្នាំជក់ : ២ ខាំ
ទឹកនោមមនុស្ស ឬសត្វ : ៥ លីត្រ
រុក្ខជាតិបៃតង : ៣ គីឡូក្រាម
ស្លឹកស្តៅ : ៣ គីឡូក្រាម
វល្លិ៍បណ្តូលពេជ្រ : 0,៥ គីឡូក្រាម
ទឹក : ១០ លីត្រ
របៀបធ្វើ
- កាប់ចិញ្រ្ចាំស្លឹករុក្ខជាតិអោយល្អិតៗរួចចាក់ចូលពាងបន្ទាប់មកចាក់ទឹកនោម និងទឹកចូលក្នុងពាងគ្របគំរបអោយជិត ដាក់ពាងនៅក្រោមកំដៅ ថ្ងៃ ដើម្បីអោយវាឆាប់កាច់ ហើយកូរ ១ ថ្ងៃម្តង។
- ក្រោយពីត្រាំទុកអស់រយៈពេលកន្លះខែមក បើសង្កេតឃើញ ទឹកឡើង ពណ៌ក្រម៉ៅ ហើយមានក្លិនស្អុយ បញ្ជាក់ថាវាកាត់បានល្អ យើងអាច យកទៅប្រើប្រាស់ស្រោចលើដំណាំបាន។
- ទឹកជី ១ កំប៉ុងទឹកដោះគោលាយទឹកធម្មតា ១០ លីត្រ
- ចាប់ផ្តើមស្រោចនៅពេលដំណាំដុះស្លឹក ៣ ស្លឹក ៤ ដោយ ១ សប្តាហ៍ ស្រោច ៣ ទៅ ៤ ដង ដើម្បីអោយដំណាំដុះលូតលាស់លឿន។
- ស្រោចលើដំណាំនៅពេលល្ងាច ប្រហែលជាម៉ោង ៤ ទៅ ៥ ល្ងាច។
ដំណាំម្ទេសត្រូវការជីច្រើនដំណាក់កាលៈ
- ការប្រើប្រាស់ជីទាំងពីរប្រភេទមុនពេលដាំ ដាក់ទ្រាប់បាត ប្រើជីកំប៉ុស្តគោក ១០-១៥ តោន ប៉ុន្តែបើមួយម៉ែត្រការ៉េ ប្រើ ២ គីឡូក្រាម
- ក្រោយដាំរយៈពេល ៧ ថ្ងៃ ប្រើជីកំប៉ុស្តទឹកលាយល្បាយទឹកស្មើគ្នា
- ៣ សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក ១០ តោន ដាក់តាមចន្លោះគុម្ពលុបដីអោយជិត ហើយស្រោច ទឹកអោយជោគ
- ចុងក្រោយប្រើកំប៉ុស្តទឹក ៧ ថ្ងៃម្តង ដើម្បីជួយអោយប៉េងប៉ោះចេញផ្កា បានច្រើន
១. ជម្ងឺ
- ជម្ងឺវីរុសៈ ធ្វើអោយរួញស្លឹកកើតឡើងគ្រប់រដូវកាល វាបង្កឡើងដោយ រុយសជាអ្នកចម្លង។
- ជម្ងឺផ្សិត
- កើតឡើងនៅដំណាក់កាលលូតលាស់ និងផ្លែ ធ្វើអោយពុកគល់ ស្ងួត ឬសដើម ហើយស្រពោនងាប់តែម្តង
- ជម្ងឺបំផ្លាញផ្លែនិងស្លឹក ធ្វើអោយស្លឹកឡើងម្សៅសៗ ពេញផ្ទៃស្លឹក បន្ទាប់មកស្ងួត ហើយ ជ្រុះធ្វើអោយម្ទេសងាប់ដើមទាំងមូល។
- បាក់តេរី
- បាក់តេរី ធ្វើអោយមានប្រជ្រុយស្លឹក ផ្លែ នឲបង្កើន អោយមានចំនុច តូចៗ លើស្លឹក ផ្កា ដើម ពណ៌ត្នោតបណ្តាលអោយម្ទេសជ្រុះស្លឹក។
- ជម្ងឺវីរុស
- វិរុសធ្វើអោយស្តើងស្លឹកពណ៌លឿង
- វីរុសធ្វើអោយខ្មូររួញស្លឹក
- វីរុសធ្វើអោយខ្មូរស្លឹកឡើងលើជារមូៗ
- វីរុសធ្វើអោយពណ៌លឿង
ដង្កូវចោះផ្លែៈ វាតែងតែស៊ីចោះចូលទៅក្នុងផ្លែធ្វើអោយផ្លែម្ទេសស្អុយរលួយ។លក្ខណៈសំគាល់ៈ វាជាដង្កូវដែលគ្មាន រោមលើខ្លួន។
ដង្កូវស៊ីរូងដើមៈ ខ្លួនវាមានរោមពណ៌បៃតងខ្ចី ចោះចូលក្នុងផ្លែម្ទេស។វិធានការការពារជម្ងឺ និង សត្វល្អិត
- ជ្រើសរើសរដូវកាល
- រៀបចំដីអោយបានល្អ សំអាតសៅ្ម
- កាត់ស្លឹក មែកក្រោមៗ ចោល
- ជ្រើសរើសពូជដែលធន់ ជម្ងឺ សត្វល្អិត
- បន្ថយការស្រោចទឹក
- ដកដុតចោល និងកំចាត់សត្វល្អិតដែលជាភ្នាក់ងារចំលងមេរោគ
- ឆ្លាស់មុខដំណាំ
- ប្រើថ្នាំផ្សំពីរុក្ខជាតិ
វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត
១. វិធីសាស្រ្តដំាដុះ
- ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ
- ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងវង
- ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល
- ដាំរុក្ខជាតិចំរុះដែលមានក្លិនឆួលខ្លាំង
២. វិធីសាស្រ្តកំចាត់ដោយដៃ
៣.វិធីជីវសាស្រ្តជាការកំចាត់សត្វល្អិត និងជម្ងឺតាមរយៈការប្រើប្រាស់ ប្រេដាទ័រ ប៉ារ៉ាស៊ីត ឬ ពួក ផ្សិតបង្ករោគ។ ពួកមានប្រយោជន៍មួយចំនួនដូចជា ពីងពាង ខ្មូតដី កន្ទុំរុយ ឪម៉ាល់ ជាដើម។
៤. វិធីសាស្រ្តកំចាត់សត្វល្អិតដោយ ថ្នាំពុលគីមី និងធម្មជាតិ
ក ថ្នាំពុលគីមីការកំចាត់សត្វល្អិតដោយប្រើថ្នាំពុលគីមីមិនគួរប្រើប្រាស់វាទេ ព្រោះវាធើ្វអោយ ងាប់នូវសត្វមានប្រយោជន៍ និងប៉ះពាល់ដល់សុខភាពទាំងអ្នកប្រើប្រាស់ និងអ្នកហូប ជា ពិសេសនោះ ខូចបរិស្ថានមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែយើងអាចប្រើថ្នាំពុលធម្មជាតិ បាន។ ខ ថ្នាំពុលធម្មជាតិ
វត្ថុធាតុផ្សំ
- សំបកស្តៅ :៣ គីឡូក្រាម
- រំដេង :០,៥ គីឡូក្រាម
- ស្លឹកផ្លែស្លែង :៣ គីឡូក្រាម
- ថ្នាំជក់ :០,៥ គីឡូក្រាម
- ម្ទេស :៣ គីឡូក្រាម
- ក្រូចឆ្មា :៥០ក្រាម
- ទឹកនោមមនុស្ស និងសត្វ :៤លីត្រ
ការប្រមូលផល១ របៀបប្រមូលផល
ជាធម្មតាម្ទេសប្រមូលផលផ្លែម្ទេសចាស់ៗសមស្របទៅនឹងទីផ្សារព្រោះផ្លែ ម្ទេសភាគច្រើនគេប្រើប្រាស់ជាបន្លែ។
វិធីសាស្រ្តប្រមូលផល
- ប្រើកន្រ្តៃ កាំបិតមុត ដើម្បីកាត់ផ្តាច់ទង
- បន្ទាប់មកយកផ្លែទៅរក្សាទុកក្រោមម្លប់
- ដើម្បីរក្សាពណ៌ និងសំបក។
- ក្រោយពេលបេះយកផ្លែម្ទេសទៅសំដិលក្នុងម្លប់ ពី១០ នាទី។ ត្រូវយកផ្លែដែល ស្អុយចេញព្រោះវាអាចចំលងជម្ងឺដល់ផ្លែដទៃទៀត។ ត្រូវចែកផ្លែម្ទេស ជា ៣ ប្រភេទ គឺ ចាស់ ទុំ និង ស្រគាល ដើម្បីងាយស្រួលក្នុងការលក់ និងរក្សាទុក។
- រក្សាម្ទេសបាន១ សប្តាហ៍នៅកន្លែងត្រជាក់ល្មម ២០ អង់សង្សារសេ មានខ្យល់ ចេញចូលបានល្អគ្រាន់ ឬអាចកែច្នៃធ្វើជាម្ទេសជ្រក់ ម្ទេសក្រៀម។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment