អត្ថបទថ្មីៗ :

បច្ចេកទេសដាំដុះដំណាំម្រះ

Thursday, December 29, 2011

បច្ចេកទេសដាំដុះដំណាំម្រះ
បច្ចេកទេសដាំដុះដំណាំម្រះ
         I លក្ខណៈទូទៅ
       ម្រះ គឺជាប្រភេទដំណាំបន្លែយ៉ាងសាមញ្ញដែលប្រជាជន
គ្រប់គ្នាតែងតែបរិភោគជាបន្លែក្នុងជីវភាពប្រចាំថ្ងៃ។ដំណាំម្រះ
ប្រជាជននិយមចូលចិត្តដាំគ្រប់រដូវ វាមានភាពងាយស្រួលក្នុងការដាំដុះព្រមទាំងាយ
ស្រួល​ក្នុងការ លក់​​នៅលើទីផ្សារ  ​​វាធន់ទ្រាំ​នឹង​សីតុណ្ហភាព ដែលម្រះ អាចលូតលាស់
បានល្អនូវចន្លោះ ​​២៥-៣០ អង្សាសេ។  ដូច្នេះ ដើម្បីជួយដល់ប្រជាកសិករបង្កើនទិន្ន
ផលបន្លែ និងជួយបង្កើនសេដ្ឋកិច្ច គ្រួសារកសិករនៅតាមជនបទតាមរយៈការផ្តល់នូវ
បទពិសោធន៍ និងបច្ចេកទេស មួយ ចំនួនដូចជា របៀបដាំដុះ ស្រោចស្រព ថែរក្សាដំ
ណាំដោយខ្លួនឯង និងបច្ចេកទេសសាមញ្ញៗនូវចំណេះដឹងទូលំទូលាយខាងផ្នែកក
សិកម្ម។
II បចេ្ចកទេសងាយៗក្នុងការដាំម្រះ
 
        ១. ការរៀបចំដី
  •  ​ភ្ជួរហាលដីអោយស្ងួត ហើយរាស់ប្រមូលយកស្មៅចេញ
  •  ភ្ជួររាស់យ៉ាងតិចឲ្យបាន ៣-៤ សារ
  •  ទទឹង ១ ,២ម៉ែត្រ បណោ្តយទៅតាមស្ថានភាពដី
  •  ចន្លោះជួរ ៨០ សង់ទីម៉ែត្រ ចន្លោះគុម្ព ៥០-៦០ សង់ទីម៉ែត្រ
    ២. ការជ្រើសរើសរដូវដាំដុះ
        ការជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំ
គ្រប់ប្រភេទទាំង អស់មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវ
ក្តៅ វាមានបញ្ហាច្រើន ដែលប្រឈមមុខដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស និង
ពពួកផ្សិត។ រដូវកាលសមស្រប សម្រាប់ដំណាំគឺ
  • រដូវរំហើយចាប់ពីខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈ
  • រដូវប្រាំងចាប់ពីខែ ឧសភា-កក្តដា ប្រមូលផល ខែ សីហា
    ៣ . ការជ្រើសរើសពូជ
  • ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
  • ពូជសុទ្ធដែលមានភាគរយដំណុះចាប់ពី ៨៥-៩០ ភាគរយ
  • ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
  • ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ
    ៤. ការបណ្តុះគ្រាប់
ដាស់ដំណេកៈ
  • មុនបណ្តុះត្រូវហាលថ្ងៃ១៥​ នាទី  នៅពេលថ្ងៃត្រជាក់
  • ពេលព្រឹកម៉ោង 8 ទៅ ម៉ោង 9 ព្រឹក បើពេលល្ងាច ម៉ោង 4 ល្ងាច
  •  គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត
  • ចំពោះគ្រាប់ពូជត្រាំទឹកក្តៅតិច ៗ ទៅតាមប្រភេទគ្រាប់ពូជ
  •  ផ្អាប់នឹងក្រណាត់ ១ -២ យប់ ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ
    ចំណាំ: គ្រប់មុខដំណាំទាំងអស់ត្រូវតែដាស់ដំណេក គឺមានន័យថា
    ត្រូវតែត្រាំទឹកក្តៅ តិចៗ ។
ក. ការបណ្តុះក្នុងកន្ទោង
  • ធ្វើកន្ទោងស្លឹកចេក ឬ ស្លឹកត្នោត ថង់បា្លស្ទិចក៏បាន
  • យកជីកំប៉ុស្ត មួយបង្គីលាយដីបី បង្គី យកដីដែលលាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេក
  • បន្ទាប់មកយកគ្រាប់ ចំនួន ២-៣ គ្រាប់ ដាក់ក្នុងកន្ទោង
  • យកដីដែលមានជីជាតិមករោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើ
  • ស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តង
  • ស្រោចទឹកជីកំប៉ុស្ត ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ
  • ១០ ថ្ងៃក្រោយ ត្រូវដកកូនដំណាំចេញខ្លះ ទុកតែ ១ ដើម ១ កន្ទោង ដើម្បីឲ្យវាថ្លោសល្អ
ចំណាំ : ប៉េងប៉ោះ ត្រសក់ ត្រប់ ម្ទេស .....
ខដាំផ្ទាល់ដី                                                
    ចំពោះរងដាំត្រូវដាក់ជីកំប៉ុស្តលាយដីដំបូកច្របល់អោយសព្វ ទើបយកគ្រាប់
 មកដាំ៖
  • ត្រូវដាំអោយចន្លោះជួរនិងចន្លោះគុម្ពសមល្មម
  • បន្ទាប់គ្របចំបើងពីលើដែលកាត់ខ្លីៗ ដើម្បីការពារសំណើមដី
  • ក្រោយមកស្រោចទឹកអោយជោគ
  • ១ សប្តាហ៍ ស្រោចទឹកជីកំប៉ុស្តម្តង
  • កំណត់ចំណាំ : ម្រះ ល្ពៅ ឪឡឹក ...
  វិធីសាស្រ្តការពារកូនដំណាំ
  • គ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុល
  • ប្រើស្បៃការពារដំណាំនូវពេលវាដុះ ពីសត្វល្អិត
  • បាចផេះចង្រ្កានមុនពេលមុនដាំ
  ៥.ងាយៗក្នុងការដាំដុះម្រះ                                      ចន្លោះគុម្ព 50-60cm
ចន្លោះជួរ 80cmចន្លោះរង 50cm
  •  លើករង ទទឹង ១,២ ម៉ែត្រ បណ្តោយតាមស្ថានភាពដី
  •  មួយរងដាំជាពីរជួរ
  •  លើករងបណ្តោយថ្ងៃទើបល្អ
  •  កាប់រណ្តៅ ដាក់ជីកំប៉ុស្ត ០,៥-១ គីឡូក្រាម ក្នុងមួយរណ្តៅ
  •  ចន្លោះគុម្ពៈ ៥០-៦០ សង់ទីម៉ែត្រ
  • ចន្លោះជួរ ៨០ ម៉ែត្រ
  • ចន្លោះរងមួយ ទៅរងមួយទៀត គឺ ៥០ សង់ទីម៉ែត្រ
              III វិធីសាស្រ្តងាយៗ ក្នុងការថែទាំដំណាំ
      ក.
 ការគ្របកូនម្រះ                                        ជាទូទៅការគ្របកូនម្រះជាចាំបាច់គ្រប បន្ទាប់ពីដាំ យើងគ្របកូនដំណាំការពារ កំដៅ។គេអាចប្រើស្លឹកឈើស្ងួតចំបើងក្រណាត់ប្លាស្ទិចជាការចំាបាច់។              
       ខ.ការជំរះស្មៅ ពូនគល់
  • ជំរះស្មៅ កុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំ
  • បំបាត់ជម្រករបស់សត្វល្អិតផងដែរ
  • ជ្រុំដីអោយដីធូរ ជា្របទឹកបានល្អ ក្រោយដាំ ៧ - ១០ ថ្ងៃ
  • ផ្អាក់ស្រោចទឹក ១ ថ្ងៃ
  • ប្រើចបចក់ ដើម្បីជំរះស្មៅ
  • ធ្វើលើកទី២ នៅពេលត្រប់ជិតចេញផ្ក
     គ.ការស្រោចស្រព
          ម្រះជាប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំ ហើយស្រោចទឹក
    មួយថ្ងៃ ពីរដងក្នុងមួយថ្ងៃ។ ប៉ុន្តែនៅពេលម្រះចាប់ផ្តើមចេញផ្កា រហូតដល់ប្រមូលផល វាត្រូវ ការទឹក និងជីជាតិច្រើនជាងពេលដាំ។
     
    ​ឃ ការរៀបចំទ្រើង ឬធ្នើរ
      ជាទូទៅការដាំម្រះលើករងងាយស្រួលក្នុងការថែទាំស្រោចទឹកបោចស្មៅ
និងដាក់ជី៖
  • ងាយស្រួលក្នុងការថែទាំ
    • ក្រោយពេលម្រះផ្លែ១សប្តាហ៍យកក្រដាស់ មកចងរុំផ្លែកុំឲ្យសត្វ
      មកទិចផ្លែ។
    • ងាយស្រួលក្នុងការប្រមូលផល
      IV ការធ្វើជីកំប៉ុស្ត ថ្នាំប៉ូវ និងថ្នាំពុលធម្មជាតិ​
១.​ ជីកំប៉ុស្តគោ
       សម្ភារ
កាំបិត ពូថៅ ស្លឹក បង្គោលឈើ ដែកគោល លួសចប                            វត្ថុធាតុដើម                                    
រុក្ខជាតិបៃតងស្រស់ៗ រួមមានៈ ស្លឹកទន្រ្ទាំនខែត្រ សណ្តែកខ្មោច សណ្តែក  បាយ ស្លឹកអង្កាញ.....ជាដើម។
     - លាមកសត្វគ្រប់ប្រភេទរួមមានៈ លាមកគោ ក្របី ជ្រូក មាន់ ទា
     - កាកសំណល់ផ្ទះបាយមានដូចជា ផេះចង្រា្កន បន្លែ ទឹកបាយ និង កំទេចកំទីផ្ទះបាយផ្សេងៗ របៀបធ្វើ     ទំហំរោងធ្វើតាមលទ្ធភាព ដែលអាចរកវត្ថុធាតុដើមបានយកវត្ថុធាតុទាំង អស់កាប់អោយតូចល្អិតបន្ទាប់មកទៀត ត្រូវដាក់វត្ថុស្ងួតមុនដូចជា ចំបើង ស្លឹក ឈើស្ងួតបន្ទាប់មកដាក់លាមកសត្វក្រាលពីលើ ហើយស្រោចទឹកដាក់រុក្ខជាតិ ស្រស់ក្រាលម្តង​​ទៀត បន្ទាប់មកដាក់កាកសំណល់ផ្ទះបាយចុងក្រោយដាក់លាមក សត្វម្តងទៀត ក្រោយៗ ទៀតធ្វើដូចគ្នាបាន។ឧស្សាហ៍ស្រោចទឹកមួយសប្តាហ៍ម្តង
ចំពោះរដូវវស្សា តែចំពោះរដូវ ប្រាំងត្រូវស្រោចទឹក ២ ទៅ ៣ ម្តងក្នុងមួយសប្តាហ៍ ប្រសិនបើ ទឹកមិនបានគ្រប់គ្រាន់ទេវាមិនងាយរលួយទេ។     ត្រូវកាយច្របល់មួយសប្តាហ៍ម្តង ដោយទុករយៈពេល ៣ ទៅ ៦ ខែទើប ប្រើប្រាស់បាន។
របៀបប្រើប្រាស់                                                    ការប្រើប្រាស់ជីកំប៉ុស្ត អាចដាក់ទា្រប់បាត មុនពេលដាំដំណាំ ១៨ តោនក្នុង មួយហិចតា។     ដាក់បំប៉នក៏បាន នៅពេលដំណាំលូតលាស់
២. ជីកំប៉ុស្តទឹក
      សម្ភារ
           ពាងទឹក គំរបពាង ឈើប្រដាប់កូរ  
  
    វត្ថុធាតុដើម
    
លាមកសត្វ                 : ៥ គីឡូក្រាម
 ទឹកនោមមនុស្សសត្វ   : ៣​លីត្រ
     ទឹក                           :​ ២០ លីត្រ
   រុក្ខជាតិស្រស់បៃតង    : ១០ គីឡូក្រាម
       របៀបធ្វើ
  •  កាប់ចិញ្រ្ចំរុក្ខជាតិអោយម៉ដ្ឋ ដាក់ក្នុងពាងទឹក
  •  ដាក់លាមកសត្វពីរខាងលើ ហើយចាក់ទឹកធម្មតាចូល គ្របអោយជិត
  •  ដាក់ក្រោមម្លប់ឈើជាការស្រាច
  •  ៧ ថ្ងៃកូរម្តង ដើម្បីអោយខ្យល់ចេញចូលឆាប់កាច់។
  • រក្សាទុករយៈពេល ១៥ ថ្ងៃក្បាលត្រីរលួយអស់នៅសល់តែទឹកពណ៌
    ប្រផេះ មានក្លិនខ្មោះៗ សញ្ញានេះ បង្ហាញថា ទឹកជីអាចប្រើប្រាស់បាន។
    ការប្រើប្រាស់
  •  ទឹកជី ២​ កំប៉ុងទឹកដោះគោលាយទឹកធម្មតា ១៥ លីត្រ
  •  ប្រសិទិ្ធភាព លើបន្លែដូចជា​ ត្រប់ ត្រសក់ ប៉េងប៉ោះ ត្រកួន ស្ពៃ ...
       ៣. ថ្នាំប៉ូវពីរុក្ខជាតិ
ចេកទុំ           :២ គីឡូកា្រម
ល្ហុងទុំ           :២ គីឡូកា្រម
ល្ពៅទុំ       :២ គីឡូកា្រម
ខ្នុរទុំ              :២ គីឡូកា្រម
ស្ករ               :១ គីឡូកា្រម
របៀបធ្វើ
    ចិញ្ច្រំឬ ចិតផ្លែឈើច្របាច់អោយម៉ត់
  ដាក់ក្នុងពាង ដាក់ស្ករ ចាក់ទឹកត្រាំ បិទគំរបទុកក្រោមម្លប់
    ផ្អាប់ទុករយៈពេល៧ថ្ងៃ កូរវាម្តង
                 V ការប្រើប្រាស់ជី                                      
ដំណាំម្រះត្រូវការជីច្រើនដំណាក់កាលៈ
  • ការប្រើប្រាស់ជីទាំងពីរប្រភេទ
  •      មុនពេលដាំ​​​​ ដាក់ទ្រាប់បាត ប្រើជីកំប៉ុស្តគោក ១០-១៥ តោន ប៉ុន្តែបើមួយម៉ែត្រការ៉េ ប្រើ ២ គីឡូក្រាម
  •  ក្រោយដាំរយៈពេល ៧ ថ្ងៃ ប្រើជីកំប៉ុស្តទឹកលាយល្បាយទឹកស្មើគ្នា
  •  ៣ សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក ១០ តោន ដាក់តាមចន្លោះគុម្ពលុបដីអោយជិត ហើយស្រោច ទឹកអោយជោគ
  • ចុងក្រោយប្រើកំប៉ុស្តទឹក ៧ ថ្ងៃម្តង ដើម្បីជួយអោយម្រះចេញផ្កា បានច្រើន
                 VI ការគ្រប់គ្រង និងកំចាត់សត្វល្អិត                       សត្វល្អិតលើដំណាំម្រះ
  • ដង្កូវចោះផ្លែ : វាតែងតែស៊ីចោះចូលទៅក្នុងផ្លែធ្វើអោយផ្លែម្រះស្អុយរលួយ។
      យើងអាចធ្វើស្រោមវា ដើម្បីការពារផ្លែម្រះពីសត្វល្អិតបាន​
  •  ស្រោមម្រះ​ យើងអាចធ្វើពីរក្រដាស់​ស រឺ ក្រដាស​កាសែត​
  •  យើងអាចធ្វើស្រោមពីរស្លឹកដូង រឺ ស្លឹកតោ្នតក៏បាន
        វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត
        ១. វិធីសាស្រ្តដំាដុះ
  •  ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ
  •  ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងវង
  •  ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល
  •  ដាំចំរុះនៃរុក្ខជាតិដែលមានក្លិនឆួលខ្លាំង
    ២. វិធីសាស្រ្តកំចាត់ដោយដៃ
វិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា គឺ អនុវត្តន៍ដោយដៃប្រើសំណាញ់ អង្គប់ និងអន្ទាក់ភ្លើង។ សត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោល
បាន។
          ៣.វិធីជីវសាស្រ្ត                                  ជាការកំចាត់សត្វល្អិត និងជម្ងឺតាមរយៈការប្រើប្រាស់ ប្រេដាទ័រ ប៉ារ៉ាស៊ីត ឬ ពួក ផ្សិតបង្ករោគ។ ពួកមានប្រយោជន៍មួយចំនួនដូចជា ពីងពាង ខ្មូតដី កន្ទុំរុយ ឪម៉ាល់ ជាដើម។
          ៤ វិធីសាស្រ្តកំចាត់សត្វល្អិតដោយ ថ្នាំពុលគីមី និងធម្មជាតិ          
          ក ថ្នាំពុលគីមី                                           ការកំចាត់សត្វល្អិតដោយប្រើថ្នាំពុលគីមីមិនគួរប្រើប្រាស់វាទេ ព្រោះវាធើ្វ អោយងាប់នូវសត្វមានប្រយោជន៍ និងប៉ះពាល់ដល់សុខភាពទាំងអ្នកប្រើប្រាស់  និងអ្នក ហូប ជាពិសេសនោះ ខូចបរិស្ថានមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែយើងអាចប្រើថ្នាំពុលធម្មជាតិបាន។                                  
          ខ. ថ្នាំពុលធម្មជាតិ        វត្ថុធាតុផ្សំ
  • សំបកស្តៅ            :៣ គីឡូក្រាម
  • រំដេង                  :០,៥ គីឡូក្រាម
  • ស្លឹកផ្លែស្លែង          :៣ គីឡូក្រាម
  • ថ្នាំជក់                  :០,៥ គីឡូក្រាម
  • ម្ទេស                   :៣ គីឡូក្រាម
  • ក្រូចឆ្មា                 :៥០ក្រាម
  • ទឹកនោមមនុស្ស និងសត្វ :៤​លីត្រ
របៀបធ្វើហាន់វត្ថុធាតុផ្សំអោយល្អិត ដាក់ក្នុងពាងដែលមានចំណុះ ៣០០លីត្រ និងទឹក
នោម ៤លីត្រ ដាក់ផ្អាប់ជាមួយគ្នាក្នុងពាងនេះ រយៈពេល ២០ ៣០ថ្ងៃ អាចប្រើ
ប្រាស់ បាន។របៀបប្រើប្រាស់ទឹកថ្នាំ ១ លីត្រលាយទឹក ១៨ លីត្របាញ់លើ
រុក្ខជាតិរងការបំផ្លាញនោះ។        
                VII ការប្រមូលផល ការប្រមូលផល
  • ការប្រមូលផលម្រះមានរយៈពេលខុសគ្នាទៅតាមប្រភេទ និងពូជរបស់វា។
  • ម្រះ អាយុអាចប្រមូលផល ៥០ ថ្ងៃ អាស្រ័យទៅលើការថែ ទាំ ជាពិសេសការកាត់ស្លឹកចាស់ចោលដាក់ជីបន្ថែម និងស្រោចទឹក។
  • ដោយប្រើកន្រ្តៃកាត់ ទើបមិនប៉ះពាល់ផ្លែ
របៀបទុកពូជម្រះ
  • ពេលម្រះផ្លែតូចៗត្រូវរកក្តិបម្រះណាដែលមានផ្លែថ្លោសល្អ ៗ ពេលម្រះពេញក្តិបក ប៉ុនម្រាមដៃច្រកក្នុងឡុកក្រដាស។
  • ការច្រកថង់ប្លាស្ទិចនាំឲ្យជប់ញើសធ្វើឲ្យផ្លែម្រះប្រេះក្រឡារលួយ។
  • លុះដល់ផ្លែម្រះទុំល្មម គ្រាប់សំបុរផ្កាឈូក ទើបបេះទុកសម្រាប់ធ្វើពូជ។
  • សូមកុំទុកឲ្យម្រះទុំពេក ព្រោះពេលដាំ សារក្រោយធ្វើឲ្យពូជក្លាយ ដោយចង្អូរក្រ ឡាម្រះទៅជាញឹកពូជមានក្រឡាញឹក ជាពូជ មិនល្អ ។
  • ដើម្បីសំគាល់ថាផ្លែម្រះមានគា្រប់ពណ៌ផ្កាឈូក ច្របាច់ ផ្លែមើលបើលឺសូរ ប្រោះ គឺផ្លែម្រះនោះល្មមបេះធ្វើពូជតែបើ ជ្រលច្របាច់ទៅលឺ ព្រួក ។
  • ផ្លែម្រះដែលបេះបានមកពុះយកគ្រាប់លាងទឹក សំដិលទុកក្នុងម្លប់ ២ ទៅ ៣ ថ្ងៃ(កុំហាលថ្ងៃក្តៅ ធ្វើអោយគ្រាប់ ស្វិតដាំលែងដុះ) រួចដេរ ថង់ក្រណាត់ច្រក សំដិលទុក ចំពោះគ្រាប់ម្រះដែលបេះភ្លាមយក មកដាំភ្លាម ក៏បានផលល្អដូច គ្រាប់ទុកបានយូរ តែកុំឲ្យហួសពី ១ ឆ្នាំ ។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.