ជម្លឺឆ្លងរបស់សត្វជ្រូក
គឺជាជម្ងឺឆ្លងពីសត្វទៅសត្វមួយទៀត បើសិនជាមិនបានប្រើវ៉ាក់ សាំងចាក់ការពារជ្រូករបស់លោកអ្នកទេ ប្រាកដជាឆ្លង។១ ជម្ងឺប៉េស្ត ជាជម្ងឺដ៏សាហាវមួយ ជ្រូកដែលកើតជម្ងឺនេះងាប់ ១០០ % ។ ជម្ងឺនេះកើតមាននៅគ្រប់ ទិសទីក្នុងទូទាំងប្រទេសរបស់យើងហើយឆ្លងរាលដាលយ៉ាងរហ័ស ពិសេសនៅពេលប្រ មូលទិញ ដឹកជញ្ជូនជ្រូក ឬ ក៏នៅពេលដែលខ្វះចំណីអាហារ បណ្តាលអោយជ្រូកបាក់ កំលាំង។
ក រោគសញ្ញា
លក្ខណៈពិសេសនៃជម្ងឺនេះ គឺឆ្លងរាលដាលឆាប់រហ័សណាស់ ។ យើងអាចឃើញរោគ សញ្ញារបស់វានៅលើប្រដាប់រំលាយអាហារ ប្រដាប់ដកដង្ហើមនៅលើស្បែក និងនៅលើសរ សៃប្រសាទ ។ ជំងឹច្រើនកើតឡើងក្នុងកម្រិតធ្ងន់ធ្ងរ រយៈពេលដែលជម្ងឺនេះនៅសម្ងំស្ងៀម គឺពី ២ ទៅ៣ ថ្ងៃ ជ្រូកក្តៅតិចៗ ស៊ីតិច លាមករឹង ។ បន្ទាប់មកក្តៅខ្លាំង ៤១ ទៅ ៤២ អង្សាសេ ជ្រូកលែងស៊ីចំណី ច្រើនក្អួតចង្អោរ ភ្នែកក្រហម ហើយមានពពឹកភ្នែកច្រើន។
ប្រដាប់រំលាយអាហារ
ជ្រូកក្តៀន ទល់លាមកពេលក្តៅខ្លាំង ប៉ុន្តែក្រោយមកជ្រូកមានការរាគរួសយ៉ាងខ្លាំង ក្នុងប៉ុន្មានថ្ងៃមិនដាច់ ហើយជួនកាលមានទាំងឈាមស្រស់ ហើយលាមកស្អុយខ្លាំងណាស់ ។ ក្នុងមាត់នៅជើងធ្មេញ និងកៀនអណ្តាត មានដំបៅពណ៌លឿងស ឬ ក៏លឿងប្រផេះ ។
ប្រដាប់ដកដង្ហើម រលាករន្ធច្រមុះ ហៀរទឹកសំបោរខាប់ ជួននៅជុំវិញរន្ធច្រមុះមានដំបៅរលាក ។ ជ្រូកក្អក ពិបាកដកដង្ហើម ចង្វាក់ដង្ហើមប្រែប្រួលទម្លាក់កន្ទុយ ខ្នងកោង អង្គុយដូចឆ្កែអង្គុយ ដក ដង្ហើមឬសូរឃូសខស ហើយច្រើនស្ងាប។
ប្រព័ន្ធសរសៃប្រសាទ ដោយសារវីរុសរាតត្បាត បណ្តាលអោយរលាកខួរ ចេញឈាមក្រោមស្រោមខួរ បណ្តាល អោយជ្រូកកន្រ្តាក់ខ្លួន(ពិសេសពេលយើងស្ទាបវា) ។ ជ្រូកស្ពឹកជើង ដើរល្វេល្វៃ ក្នុងករណី ជម្ងឺធ្ងន់អាចមានដំបៅពេញខ្លួន ។ ជម្ងឺប៉េស្ត៍អាចបណ្តាលអោយមេជ្រូករលូតកូន។
នៅលើស្បែក មានចំណុចក្រហមតូចៗពិសេសនៅចន្លោះភ្លៅទាំងពីរ និងនៅពោះជួនកាលក្រហមទាំង ផ្ទាំងតែម្តង។ ទីចុងបំផុតជ្រូកលែងស៊ីចំណី រាគ ដេកស្តឹកមួយកន្លែង កំដៅខ្លួនចុះជាបណ្តើរ ៗ ញ័រញាក់រួចហើយងាប់តែម្តង។ ជម្ងឺច្រើនបន្លាយពេលពី ៥ ទៅ១៥ ថ្ងៃ អត្រាងាប់អាច មានពី ៩០ % ឡើងទៅ។ ជួនកាលលក្ខណៈធ្ងន់ធ្ងរមែនទែន ជម្ងឺនេះអាចសំលាប់ជ្រូក តែក្នុងរយៈពេលមួយថ្ងៃ ដោយគ្មានរោគសញ្ញាច្បាស់លាស់។ ជួនក្នុងលក្ខណៈខ្លះ ជម្ងឺមាន សភាពស្រាលជាងខាងលើ ហើយរោគសញ្ញារបស់វាក៏ស្រាលជាង ក្តៅតិចៗ ស៊ីតិច ភ្នែក ស្រអាប់មានអាចម៍ភ្នែក លាមកជួនរឹង ជួនរាវ ។ជម្ងឺនេះអាចបន្លាយពេលពី ១ ទៅ ២ ខែ ។ ខ វិធីការពារ ចាក់ថ្នាំការពារជាការសំខាន់ណាស់ ។ ប៉ុន្តែគប្បីយកចិត្តទុកដាក់លើបញ្ហាមួយចំនួន ដូចតទៅនេះ
- ថែរក្សាខ្លួនជ្រូកមានសុខភាពល្អ អនុវត្តអនាម័យអោយបានត្រឹមត្រូវ ត្រូវត្រួពិនិត្យ ចំពោះការដឹកជញ្ជូនជ្រូកពីតំបន់មួយទៅតំបន់មួយទៀត ។
- ត្រូវចាក់ថ្នាំការពារតាមពេលកំណត់ ចាក់លើកទី ១ នៅពេលផ្តាច់ដោះ (អាចការពារ បានមួយឆ្នាំ) ។
រោគសញ្ញា
- គ្រុនក្តៅឡើង ៤២ អង្សាសេ មិនស៊ីចំណី ហើយមានជាំឈាមនៅគ្រប់ភ្នាស
- សត្វពិបាកដកដង្ហើម ហើយក្អកដូចកើតរបេង ឬក្តៀនអាចម៍
- ហៀរទឹកមាត់ ហើយទឹកសបោរខាប់ ហើមបំពង់ក
- ស្បែកមានចំណុតក្រហម
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment