បច្ចេកទេសសម្រាប់ដាំដុះដំណាំពោត
រូបសាស្រ្តនៃដំណាំពោត
ក. លក្ខណៈទូទៅ
ពោតជាដំណាំមួយដែលមានឈ្មោះវិទ្យាសាស្រ្តហៅថា Zea mays ស្ថិតនៅក្នុងគ្រួ សារ Poacea ។ ពោតជាប្រភេទ
រុក្ខជាតិមួយដែលមានដើមឈរត្រង់ស្លូរទៅលើ ហើយ លទ្ធដែល អាចលូតលាស់បាន មាន កំពស់ទៅតាមប្រភេទនៃពូជរបស់ពោត នីមួយ ៗដំណាំពោត មិនមានការបែកគុម្ពទេ ប៉ុន្តែបើបែកគុម្ពនោះក៏បែកតិចតួចដែរ។ ចំពោះ ពោត មិនមាន ភាពធន់ទ្រាំទៅនិង អាកាស ធាតុហួតហែងដូច ដំណាំដទៃ ទៀតនោះទេ។ នៅក្នុង ប្រទេសកម្ពុជាយើង ដោយសារ តែពោត វាមាន ភាព ងាយស្រួលក្នុងការដាំដុះ។ព្រម ទាំងងាយស្រួលក្នុងការលក់ និងថែទាំ ។ ដំណាំពោត អាចលូតលាស់បានល្អ នូវដី ដែល មានសំណើម ជម្រៅ យ៉ាងតិច ៣០ សង់ ទីម៉ែត្រ ពោត មានផ្កាញី និងផ្កាឈ្មោល នៅលើ ដើមតែមួយ ជា ទូទៅផ្កាឈ្មោលចេញមុន បន្ទាប់មកផ្កាញីចេញតាមក្រោយ ខ្យល់បក់ធា្លក់ផ្កាឈ្មោល មកលើ ផ្កាញីវាក៏អាចបង្ក កំនើតបាន។ ពោតមានអាយុវែង ឬខ្លី អាស្រ័យទៅ តាមប្រភេទពូជ។ ពោតខ្លះមានអាយុពី 90 ថ្ងៃ 100-130ថ្ងៃ ។ ចំពោះពោតនៅ ប្រទេស កម្ពុជាយើង គឺមានអាយុត្រឹមតែ 85ថ្ងៃ 90-100ថ្ងៃ ប៉ុណ្ណោះ ។ ជាទូទៅ ជារុក្ខជាតិ មានដើមដងតែមួយគត់ គ្មានបែកមែក ឬ បែកគុម្ពទេ ។ ប៉ុន្តែក្នុងករណីខ្លះអាចបង្កើតបាន ដងដើមច្រើនដែរ ។កំពស់ដើមជាទូទៅពី 1,5 ម៉ែត្រ ទៅ 3 ម៉ែត្រ ។ នៅអាមេរិកខាងត្បូង គេប្រទះ ឃើញពូជពោតខ្លះកំពស់ដល់ 9 ម៉ែត្រ ។ ដើមវាមានថ្នាំងជាច្រើន នៅតាមថ្នាំង និមួយៗ មានដុះស្លឹក ដែលមានរាងទ្រវែងប្រហែល 1 ម៉ែត្រ ទទឹងប្រហែល 10 សង់ទី ម៉ែត្រ ហើយ គ្រាប់របស់វាស្ថិតនៅជាជួរតំរៀបគ្នា ជាជួរជុំវិញស្នូល បង្កើតបានជាផ្លែ ដែល មានទ្រវែង និងមានពណ៌ផ្សេងៗគ្នាអាស្រ័យទៅតាមពូជ ។
ខ. ប្រព័ន្ធឫសពោតជារុក្ខជាតិក្នុងគ្រួសារ poacea ឬ Gramincea ជាប្រភេទរុក្ខជាតិគ្មានឫសកែវ ពោលគឺមានតែឫសរយោងដែលមានលក្ខណៈជាសសៃឆ្មារៗ ហើយឫសអាចលូតលាស់ អាស្រ័យដោយលក្ខខ័ណ្ឌក្សេត្របរិស្ថាន និងអាកាសធាតុ ។ប្រព័ន្ធឫសនៃដំណាំ ពោត ចែកចេញជា 3 ប្រភេទៈ ឫសពន្លក ឫសរយាង និងឫសប្រយោង ៖
- a. ឫសពន្លក
ឫសនេះដុះចេញពីផ្នែករបស់គ្រាប់តែម្តង ពោលគឺដុះចេញពីផ្នែកដំបូងនៃ អំប្រ៊ីយ៉ុង ( មាន ប្រភពចេញពី រ៉ាឌីខល របស់គ្រាប់ ) ។ ឫសប្រភេទនេះ ចាប់ផ្តើមលូត លាស់ក្នុងរយៈ ពេលដំណុះ ។ មុខងាររបស់ឫសនេះ មានតួនាទីបន្ទាប់បន្សំក្នុងការស្រូប យកទឹក និងសារ ធាតុសរីរាង្គ ម្យ៉ាងទៀត គឺដើម្បីទ្រទ្រង់កូនរុក្ខជាតិកុំអោយដួលនៅ ពេលដែលដុះ ចេញ ដំបូង។គេសង្កេតឃើញឫសដំបូង
ឬ ឫសពន្លកនេះ ងាប់ទៅវិញក្នុង កំឡុងពេល ដែលពោតមានឫសពី 6-8 ។
- b. ឫសរយាង
ឫសរយាងជាឫសដែលចុះចេញពីថ្នាំងដំបូងនៃដងដើមដែលនៅក្រោមដី។ ឫសនេះកើត ឡើងនៅក្នុងកំឡុងពេលដែលដំណាំពោតមានសន្លឹក 3-4 ។ នៅក្នុងដំណាក់ កាលលូត លាស់ខ្លាំង ឫសនៃថ្នាំងខាងលើដុះចាក់ផ្តេកទៅខាងតំរងទៅរកស្រទាប់ដីខាង លើ ហើយបន្ទាប់មកដុះចាក់ចូលទៅក្នុងដីវិញ ក្នុងចលនាការមួយឈរត្រង់ ។ ឫស ប្រភេទនេះ ដុះចាក់គ្រប់ទិសទីតាំងអស់នៅក្នុងដី ដែលមានជំរៅ 2 សង់ទីម៉ែត្រ ទៅ 3 សង់ទីម៉ែត្រ ដោយយោងទៅតាមសភាពដើម ។ ម្យ៉ាងទៀត មានឫសមួយចំនួនតូចអាច ចាក់ចូល ទៅក្នុងដីបាន 2 ម៉ែត្រ ឫសនេះអាចចាក់លាតសន្ធឹងតាមខ្សែដេកចំងាយ 60 សង់ទី ម៉ែត្រ ហើយមានកូនទីស្រូកទឹក សារធាតុចិញ្ចឹម និងសម្រាប់ទ្រទ្រង់ដើម ដោយ សារវា មានលទ្ធភាពចាក់ចូលយ៉ាងជ្រៅទៅក្នុងស្រទាប់ដី ។ ម្យ៉ាងទៀត ឫសប្រភេទនេះ អាច ស្រូបយកអុកស៊ីសែន 60 ភាគរយ ពីខ្យល់ និងសំណើមបរិយាកាសផងដែរ ។
- c. ឫសប្រយោង
ឫសនេះ អាចមើលឃើញដុះចេញពីថ្នាំងនៃដងដើមរបស់ពោត ស្ថិតនៅ ស្រទាប់ផ្ទៃដី ពោលគឺថ្នាំងទី 2 រហូតដល់ថ្នាំងទី 4 ។ ឫសទាំងនេះ ច្រើននៅ ផុតពីផ្ទៃដី ដែលយើង ចាំបាច់ត្រូវពូនគល់ ដើម្បីអោយវាមានលទ្ធភាពស្រូបយកទឹក និងសារធាតុ ចិញ្ចឹម ឬ សម្រាប់ទ្រទ្រង់ដើមផងដែរ ។ ប្រព័ន្ធឫសប្រយោងក៏ដូចជាប្រព័ន្ធឫសរយាងដែរ វាមានការដុះលូតលាស់ រហូត ដល់វគ្គ ដាក់ទឹកដោះ ។ រីឯសមត្ថភាពរបស់ឫសគ្មានការស្រូបយកសារធាតុចិញ្ចឹម ពីក្នុង ដី ត្រូវ បានបញ្ចប់ក្នុងដំណាក់កាលផ្លែទុំពេញលេញ ។ ជាមួយនឹងការលូតលាស់ នៃ ប្រព័ន្ធឫស វាមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងទិន្នផលរបស់ពោត ពោលគឺ ប្រសិន បើប្រព័ន្ធ ឫសលូតលាស់ខ្លាំងចាក់ចូលទៅក្នុងស្រទាប់ដីនេះវាអាចបង្កលក្ខណៈងាយ ស្រួលដល់ ដំណាំពោតក្នុងការទប់ដើមក្នុងភាពរាំងស្ងួតក្នុងការស្រូបទឹក និងសារធាតុ ចិញ្ចឹមផ្សេងៗ ។
គ. ដងដើម ដើមពោតជាធម្មតាមានកំពស់ប្រែប្រួល 2-5 ម៉ែត្រ ។ ចំពោះពូជខ្លះទៀតមាន កំពស់ ត្រឹមតែ 40-50 សង់ទីម៉ែត្រ ប៉ុណ្ណោះនៅតំបន់ខ្លះទៀត ដើមដងរបស់ពូជពោតខ្លះ អាចទៅ ដល់ 6 ម៉ែត្រ ។ លក្ខណៈកំពស់នេះអាស្រ័យទៅតាមលក្ខខ័ណ្ឌអាកាសធាតុ ដី និង ពូជ។ ជាទៅមានរាងមូលនៅគល់ និងផ្នែកខាងលើនៃដើមមានរាងពងក្រពើ ។ នៅ លើដងដើម រួមមានថ្នាំង និងចន្លោះថ្នាំងជាទូទៅអាចមានចំនួនជាមធ្យម 21 ប៉ុន្តែជួន កាលរយាង ទៅតាមលក្ខណៈពូជអាចប្រែប្រួលពី 8 – 38 ។ ជាទូទៅពោតជារុក្ខជាតិមួយដែលមិនបែកគុម្ព យើងសង្កេតឃើញវាមានដើម ទោលតែមួយគត់ តែករណីពិសេសអាចបែកគុម្ពដែលមានចំនួនពី 2-3 ដើម ។ នៅលើ ថ្នាំងផ្នែកខាងក្រោមនៃដើម 2-5 ថ្នាំង អាចមានដុះឫសរយាង និងឫសប្រយោង។ នៅលើ ថ្នាំងមានស្លឹក និងស្នៀត និងនៅក្នុងដើមពោតបំពេញដោយជាលិការទន់ស្ពោត និង សរសៃរឹងនៅព័ន្ធជុំវិញ ព្រមទាំងមានសរសៃស្រទាប់ខាងដើមនៅខាងក្រៅ ។
ឃ. ស្លឹកពោត ស្លឹកដុះចេញពីថ្នាំង ហើយឆ្លាស់គ្នាមានរាងទ្រវែងស្រួចចុង នៅគែមស្លឹកមាន បន្លា ឬ រោមរឹងតូចឆ្មារ និងមានទ្រនុងនៅចំកណ្តាល តាមបណ្តោយស្លឹកហើយមាន សរសៃ វែងនៃស្លឹកតូចៗ ស្លឹកមានប្រវែងពី 30-150 សង់ទីម៉ែត្រ ។ ក្នុងមួយដើមមានស្លឹក ពី 8-38 ជាមធ្យមពី 12-18 ស្លឹក ។ វាប្រែប្រួលអាស្រ័យទៅតាមពូជ ចន្លោះគុម្ព និងកម្រិត បច្ចេក ទេសដាំដុះ ។ ស្លឹកមានតួនាទីសំខាន់ក្នុងការស្រូប កាបូនិច ដើម្បីធើ្វរស្មីសំយោគ ម្យ៉ាងទៀតក្នុង ផ្ទៃស្លឹកមានបន្សំសារធាតុជាច្រើនអាស្រ័យហេតុនេះ ហើយ យើងអាចសំគាល់ភាព លើស ឬ ខ្វះសារធាតុចិញ្ចឹម និងជម្ងឺផ្សេងៗ នៅលើរូបសណ្ឋានរបស់ស្លឹក ។ vស្លឹកចែកចេញជាបីផ្នេក
- ស្រទាប់ស្លឹកដែលផ្អោបនឹងដើម
- អណ្តាតស្លឹក
- តួស្លឹក និងទ្រនុង
ង. ផ្កាពោត ពោតជារុក្ខជាតិដែលមានផ្កានៅលើដើមតែមួយ ប៉ុន្តែផ្កាញី និងផ្កាឈ្មោល ស្ថិត នៅទីតាំងផ្សេងពីគ្នា ។ ផ្កាឈ្មោលស្ថិតនៅខាងចុងដើម វាជាប្រភេទផ្កាកញ្ចុំដែលមាន មែកផ្កាតូចៗជាច្រើន ស្ថិតនៅព័ទ្ធជុំវិញអក្សផ្កា ។ កញ្ចុំនេះផ្ទុកទៅដោយផ្កាឈ្មោលជា ច្រើន ហើយផ្កាឈ្មោលនិមួយៗ ផ្ទុកថង់លំអង 3 គូរ ។ ផ្កាឈ្មោលចែកចេញជាបីផ្នែកសំខាន់ៗ
ថង់លំអងផ្ទុកទៅលំអងឈ្មោលជាច្រើន ផ្កាឈ្មោលមានលក្ខណៈជាគូរ ហើយ ក្នុងមួយគូរមានបរិមាណផ្ការហូតទៅដល់ 200-250ផ្កា និងក្នុងនិមួយៗ មានលំអងផ្កា ប្រមាណ 1,200 លំអង ។ ក្នុងរយៈពេលចេញផ្កាថង់លំអងផ្កាត្រូវបានចេញមកក្រៅត្របកផ្កា ហើយក្លែបលំអងរបើកធា្លក់សំយ៉ាកមកក្រោម ក្រោយអំពើនៃខ្យល់ និងសត្វ ល្អិតបានបញ្ចូលលំអងទៅផ្កាញី ។ ផ្កាញីស្ថិតនៅផ្នែកកណ្តាលដែលមានសំបកព័ទ្ធជុំ វិញ ហៅថា ស្នៀតពោត ។ គេសំគាល់ផ្កាញីដោយសក់ពោតដែលវាជាចំពង់ផ្កាញី ។ ផ្កាញីនីមួយៗ ចែកចេញជាពីរផ្នែកសំខាន់ៗ គឺអូវុល និងអេស្ទីល ។ សក់ពោត មានរាងឆ្មារៗ នៅក្នុងសក់នេះ មានអង្គធាតុរាវល្អិតម៉្យាងសម្រាប់ទប់ឃាត់លំអងផ្កា ឈ្មោល និងដឹកជញ្ជូនលំអងទៅរកក្រពេញបន្តពូជ ( អូវុល ) ដើម្បីបង្កើតគ្រាប់ ។ តាមការស្រាវជ្រាវសេនេទិចបានអោយដឹងថា 95 ភាគរយ បន្តពូជដោយបង្ក កំណើរ និង 5 ភាគរយ តាមស្វ័យបង្កកំនើត ។ ចំពោះប្រទេសកម្ពុជា ពោតភាគច្រើន ចាប់ផ្តើមចេញផ្កាកំឡុងពី 45-55 ថ្ងៃបន្ទាប់ពីថ្ងៃដាំ ។
ច. ផ្លែ និងគា្រប់ផ្លែពោតជាទូទៅស្ថិតនៅចំកណ្តាលដើម ដែលមានកំពស់ 70 សង់ទីម៉ែត្រ ពីដី ដែលមានចំនួនផ្លែពី 1-2ផ្លែ។ ផ្លែគ្របដណ្តប់ទៅដោយត្របកជាច្រើនស្រទាប់ ។ ចំនួនជួរ នៃគ្រាប់ស្ថិតនៅក្នុងផ្លែមាន 8 ទៅ 12 ជួរ និងអាចច្រើនជាងនេះ ។ ក្នុងផ្លែនីមួយៗ មាន គ្រាប់ពី 300 ទៅ 1,000 គ្រាប់ តំរៀបជាជួរព័ទ្ធជុំវិញស្នូល ។ ផ្លែពោតមានប្រវែង 15 ទៅ 25 សង់ទីម៉ែត្រទំហំវាប្រែប្រួលពី 3 ទៅ 5 សង់ទីម៉ែត្រ ។ ចំណែកឯគ្រាប់មានពណ៌ ស ក្រហម ស្វាយ លឿងព្រលែត ។ ពណ៌ខុសគ្នាអាស្រ័យទៅតាមប្រភេទពូជនីមួយៗ ។ គ្រាប់រាងតូចសំប៉ែតចែកចេញជាបីផ្នែកៈ
- សំបកគ្រាប់ មានតួនាទីការពារគ្រាប់
- សាច់ក្នុង ផ្ទុកទៅដោយអាមីដុង និងប្រូតេអ៊ី
- បណ្តូលគ្រាប់ ជាពន្លកខ្ចីផ្តល់កំណើតដល់ដើម និងឫស ។
សារធាតុដែលមាននៅក្នុងគ្រាប់
üប្រូតេអ៊ីន ចំនួនៈ 8% -10%
üខ្លាញ់ ចំនួនៈ 3,4%-3,5%
üអាមីដុង ចំនួនៈ 39%-74%
üទឹក ចំនួនៈ 10%-13%
üរ៉ែ និងវីតាមីន ចំនួនៈ 1,2%-1,5% ទ្រង់ទ្រាយនៃលក្ខណៈជីវសាស្រ្តរបស់ដំណាំពោត
វដ្តជីវិតរបស់ដំណាំពោតដំណាក់កាលលូតលាស់របស់ដំណាំពោតចែកចេញជា 5 ដំណាក់កាល៖- ដំណាក់កាលដាំរហូតដល់ចេញពន្លក
- ដំណាក់កាលចេញពន្លករហូតដល់ចេញផ្កា
- ដំណាក់កាលចេញផ្ការហូតដល់បង្កើតផ្លែ
- ដំណាក់កាលលូតលាស់ផ្លែ
- ដំណាក់កាលទុំ
ហើយការលូតលាស់ខ្លាំងឡើងដល់កម្រិតមុនវគ្គ ចាប់ផ្តើមបង្កើតកួរផ្កា ។ ក្នុងវគ្គ នេះចំពោះលក្ខខ័ណ្ឌសមស្របពោតអាចលូតបានប្រវែង 10-12 សង់ទីម៉ែត្រ ក្នុងមួយ យប់មួយថ្ងៃ ។
1. ដំណាក់កាលដាំរហូតដល់ចេញពន្លក ក្នុងរយៈពេលនេះ យើងកំណត់យកចាប់តាំងពីរពេលដែលគ្រាប់ធ្លាក់ដល់ដី រហូតដល់ ពេលកូនពោតមានសន្លឹក 2 ។ ក្នុងរយៈពេលនៃការផ្តល់កំណើតពោតមួយថ្មី នេះ គឺអាស្រ័យទៅដោយជីជាតិដែលមានក្នុងគ្រាប់ និងជាពិសេសទឹកដែលមានក្នុងដី ព្រោះគ្រាប់ពោតត្រូវការស្រូបយកទឹកដើម្បីដុះពន្លក ។ ក្នុងនោះសំពោធរវាង Embryo និង Endosperm ខុសគ្នា ជាហេតុធ្វើអោយ Radical លេចចេញពីគ្រាប់ក្នុងរយៈពេល 2 ទៅ 3 ថ្ងៃ បន្ទាប់ពីដាំរួច បន្ទាប់មកក្លាយទៅ ជាឫសពន្លក ចំណែកឯ Plumule ក៏ក្លាយទៅជាស្លឹក ។ ក្នុងដំណាក់កាលនេះមានរយៈប្រ មាណពី 7 ទៅ 8 ថ្ងៃ ប៉ុណ្ណោះ ។
2.ដំណាក់កាលចេញពន្លករហូតដល់ចេញផ្កា
ក្រោយពីការចេញពន្លករវាងពី 12 ទៅ14 ថ្ងៃក្រោយមក គេសង្កេតឃើញការ លូតលាស់របស់ពោតមានការយឺតយ៉ាវ ។ ហេតុដូច្នេះ ត្រូវជ្រោយដីអោយបានស្រឡះ ដើម្បីដកយកស្មៅចង្រៃចេញ បន្ទាប់មកប្រព័ន្ធឫសចាប់ផ្តើមលូតលាស់ ហើយការលូត លាស់កើនឡើងថេរ នៅពេលដែលពោតមានស្លឹក 3-4 ។ នៅក្នុងដំណាក់កាលនេះ ចែកចេញជា 2 ដំណាក់កាល៖
- ពេលលូតលាស់ចំនួនថ្នាំងឫសស្លឹក
ក្នុងពេលលូតលាស់ យើងចាប់គិតពីកូនពោតមានស្លឹក 2 ទៅ 7 ស្លឹក គឺ ប្រមា ណ 25 ថ្ងៃបន្ទាប់ពីដែលដុះចេញពន្លក ។ ក្នុងដំណាក់កាលនេះ គេសង្កេតឃើញដើម ពោតដុះចេញនូវចំនួនថ្នាំង និង ស្លឹកជាប់គ្នា ព្រោះពេល នោះពោតនៅទាបនៅឡើយ ។
- ពេលលូតលាស់ដើម និង ត្រៀមចេញផ្កា
ក្នុងខណៈនេះគេសង្កេតឃើញលូតលាស់យ៉ាងខ្លាំង ដោយសារការលូតលាស់ ប្រវែងនៃចន្លោះថ្នាំងនិមួយៗ ហើយដងដើមរីកទំហំប្រវែងស្លឹកទាំងទ្បាយលូតលាស់ ទំហំទូលាយដែ ម៉្យាងទៀត គេសង្កេតឃើញស្លឹកទី 2 និងទី 3 ចាប់ផ្តើមត្រៀមងាប់ និង ស្លឹកខាងលើក្តោបដោយសារវាមានបំរុងចេញផ្កា ។ រយៈពេលលូតលាស់ដងដើម នឹង ត្រៀមចេញផ្កានេះរយៈពេលពី 30 ថ្ងៃ ទៅ 35 ថ្ងៃ ។
3.ដំណាក់កាលចេញផ្ការហូតដល់បង្កើតផ្លែនេះជាដំណាក់កាលរីកចំរើននៃផ្កាឈ្មោល និងផ្កាញី ស្នៀតពោត ការបង្ក កំនើត ចាប់ផ្តើមមានឡើងនៅពេលពោតមានអាយុពី 45 ថ្ងៃទៅ 75 ថ្ងៃ ចំពោះការប្រែ ប្រួលនេះ គឺវាអាស្រ័យទៅតាមពូជលក្ខខ័ណ្ឌអាកាសធាតុ និងដី ។ ការលូតលាស់នៃសក់ ពោត និងការបែកលំអងយូរ ឬ អាស្រ័យទៅដោយជីជាតិដី បើដីមានជីជាតិតិច និង ខ្វះទឹកខ្លាំងក្នុងរយៈពេលសក់ពោតនៃផ្កាញីចេញនោះ ការបែកលំអងរបស់ផ្កាឈ្មោល អាចពន្យាពេលរហូតទៅដល់ 15 ថ្ងៃ ។ ផ្ទុយទៅវិញ ក្រោយលក្ខខ័ណ្ឌអំណោយផលល្អ ដីមានជីជាតិគ្រប់គ្រាន់ គ្មានភ្លៀង ឬ ខ្យល់ខ្លាំង ផ្កាញី និងផ្កាឈ្មោលអាចបង្កាត់គ្នាបាន ភា្លម ៗ នៅថ្ងៃដំបូងដែលផ្កាពោតចេញទូទាំងចំការ ក្នុងរយៈពេល 3 ថ្ងៃ ។ ក្នុងដំណាក់ កាលនេះ សីតុណ្ហភាព និង សំណើមមានសារៈសំខាន់ណាស់ បើសិនពេលនេះ មាន បរិស្ថានមិន សូវល្អ អាចអោយខូចលំអងឈ្មោល និងបណ្តាលអោយទិន្នផលថយចុះ ។
4.ដំណាក់កាលលូតលាស់ផ្លែក្រោយពីបង្កាត់ហើយ គេសង្កេតឃើញស្នៀតពោតមានការលូតលាស់យ៉ាង រហ័សទាំង ទំហំ និងទ្រវែង ។ ក្នុងពេលអូវុលចាប់ផ្តើមរីកចំរើន ហើយបង្កើតប្រូតេអ៊ីន ស្ករ ។ រយៈពេលលូតលាស់ផ្លែនេះ មានពី 50 ទៅ 55 ថ្ងៃ បន្ទាប់ពីផ្កាឈ្មោល និងផ្កាញី បង្កាត់ចូលគ្នាហើយ ។ ការលូតលាស់ចែកចេញជា 4 វគ្គ : វគ្គកំណរកំណើតគ្រាប់ វគ្គដាក់ទឹកដោះ វគ្គ ដាក់ម្សៅ និងវគ្គគ្រាប់ឡើងរឹង ។
ដំណាក់កាលនេះចាប់ផ្តើម ធើ្វការបង្កាត់ ហើយយើងពិនិត្យឃើញថា ផ្នែកខាង គល់នៃសក់ពោតឡើងស្វិត។ ចំណែកឯអូវុលគ្រាប់ពោត ក៏រីកធំ ធាត់បន្តិចម្តង ។
ក្នុងដំណាក់កាលនេះ ទំហំគ្រាប់មិនអាចរីកធំធាត់បានទៀតទេ ដោយសារវា បង្កើនភាពខាប់នៅក្នុងគ្រាប់ដែលល្អ យើងមើលឃើញ មានពណ៌លឿងខ្ចី ហើយគ្រាប់ មានសភាពជាទឹកដោះ ដែលមានជាតិទឹកខ្ពស់គឺ 70 ភាគរយ ។
គ្រាប់មានពណ៌លឿង បរិមាណទឹកក្នុងគ្រាប់ថយចុះនៅតែ 50 ភាគរយ ទៅ 60 ភាគរយ ។
គ្រាប់ខិតទៅរកភាពរឹងផ្នែកកណ្តាលនៃគ្រាប់មានស្នាមឆ្នូតរួមមានគំនូសនៅ ក្នុងនោះ ខណៈនេះគ្រាប់មានសំណើមពី 40 ភាគរយ ទៅ 50 ភាគរយ ។ ហើយរូបរាងរបស់គ្រាប់មានសភាពពេញលេញទៅតាមប្រភេទគ្រាប់ពោត ធេ្មញសេះ ឫ ពោតរឹង ឫ ពោតដំណើប ។
5. ដំណាក់កាលទុំដើមចាប់ផ្តើមប្រែពណ៌ទៅជាពណ៌លឿង ស្លឹកចាប់ផ្តើមក្រៀមស្ងួត គ្រាប់វារឹង ហើយភ្លឺរលោង និងស្ងួត ហើយសំណើមក្នុងគ្រាប់មានត្រឹមតែ 20 ភាគរយ ប៉ុណ្ណោះ។ បើគិតតាំងពីថ្ងៃដាំរហូតដល់ទុំមានរយៈពេលពី 90 ទៅ 130 ថ្ងៃ ។ តាមរយៈពេលនៃការលូតលាស់របស់ដំណាំពោត គេចែកជាក្រុមដូចតទៅ៖
- ពូជស្រាលបំផុតមានរយៈពេល 2.5 ទៅ 3 ខែ មានចំនួនស្លឹក ពី 11-12
- ពូជស្រា
0 comments:
Post a Comment