អត្ថបទថ្មីៗ :

អាថ៌កំបាំង​ធ្វើ​ឲ្យ​ជីវិត​សប្បាយ​ និង​អាយុ​វែង​

Tuesday, December 13, 2011

កំប្លែង
មាន​បុរស​ម្នាក់​រាង​ចំណាស់​បន្តិច​ កំពុង​អង្គុយ​កៅ​អី​យោល​ចុះ​យោល​ឡើង​នៅ​មុខ​ផ្ទះ​ ហើយ​មើល​ទៅ​គាត់​ហាក់​ដូច​​ជា​សប្បាយ​ណាស់​មួយ​ថ្ងៃៗ​ធ្វើ​ឲ្យ​នារី​ម្នាក់​ដើរ​កាត់​នោះ​ឆ្ងល់​យ៉ាង​ខ្លាំង​ក៏​ដាច់​ចិត្ត​ចូល​ទៅ​សួរៈ
នារីៈ លោក​ពូ!​ មើល​ទៅ​លោក​ពូ​ហាក់​ដូច​ជា​សប្បាយ​ចិត្ត​ណាស់ មិន​មាន​អី្វ​ខ្វល់​ខ្វាយសោះ​ តើ​លោក​ពូ​មាន​អាថ៌​កំបាំង​អ្វី?​ បាន​ជា​ធ្វើ​​ឲ្យ​លោក​ពូ​សប្បាយ និង​អាយុ​វែង?
បុរសៈ​ ខ្ញុំ​ជក់​បារី​មួយ​ថ្ងៃ​ ៣ កញ្ចប់​ ហើយ​ផឹក​ស្រាវីស្គី​មួយ​សប្តាហ៍​មួយ​កេស​ ហូប​តែ​ម្ហូប​ណា​ដែល​មាន​ខ្លាញ់​ច្រើន​ និង​មិន​ដែល​ហាត់​ប្រាណ​នោះ​ទេ។
នារីៈ​ ពិត​​ជា​គួរ​ឲ្យ​ឆ្ងល់​មែន!​ តើ​លោក​ពូ​អាយុ​ប៉ុន្មាន​ហើយ?
បុរសៈ ២២​ ឆ្នាំ ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.