អត្ថបទថ្មីៗ :

ធ្វើតេស្តខួរក្បាល

Tuesday, December 13, 2011

រូបភាពពីហ្គហ្គល
មាន​មនុស្ស​ចាស់​បី​នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ ត្រូវ​ធ្វើ​តេស្ត​ខួរ​ក្បាល​ ហើយ​លោក​វេជ្ជ​បណ្ឌិត​ចាប់​ផ្តើម​ធ្វើ​តេស្ត​ដោយ​ការ​សួរ​សំណួរ​មួយ​ទៅ​កាន់​ពួក​គេ។ លោក​វេជ្ជ​បណ្ឌិតៈ ដំបូង​សួរ​ទៅ​កាន់​បុរស​ទី​មួយ​ថាៈ​ តើបីៗ​ដង​ត្រូវ​ជា​ប៉ុន្មាន?​ បុរស​ទី​មួយៈ​ ឆ្លើយ​ថា​ ២៧៤។ លោក​វេជ្ជ​បណ្ឌិតៈ បន្ទាប់​មក​និយាយ​ទៅ​កាន់​បុរស​ទី​ពីរ​ថា ដល់​វេន​អ្នក​ហើយ​ តើ​បី​ៗ​ដង​ត្រូវ​ជា​ប៉ុន្មាន?​ បុរ​ស​ទី​ពីរៈ​ ឆ្លើយ​ថា​ ថ្ងៃ​អង្គារ។​ លោក​វេជ្ជ​បណ្ឌិតៈ​ ចុង​ក្រោយ​ក៏​បាន​និយាយ​ទៅ​កាន់​បុរស​ទី​បី​ថា​ អូឃេ!​ តើ​បី​ៗ​ដង​ត្រូវ​ជា​ប៉ុន្មាន?​ បុរស​ទី​បីៈ​ ឆ្លើយ​ថា​ ប្រាំ​បួន។
លោក​វេជ្ជ​បណ្ឌិតៈ​ លាន់​មាត់​ថា​ ល្អ​ណាស់ៗ​ តើ​អ្នក​គិត​របៀប​ណា?​​ បុរស​ទី​បីៈ​ និយាយ​ថា​ ងាយ​ទេ​ គឺ​គ្រាន់​តែ​យក​ ២៧៤​ ដក​នឹង​ថ្ងៃ​អង្គារ!!!!!


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.