មានសត្វប្រចៀវពីរក្បាលបានធ្វើដំណើរទៅលេងទីក្រុងភ្នំពេញទៅលេងបងប្អូនរបស់វា ព្រោះវាឮថានៅភ្នំពេញសម្បូររបស់ស៊ីណាស់។ មកដល់ភ្នំពេញភ្លាម ប្រចៀវទាំងពីរមានសេចក្តីសប្បាយរីករាយជាខ្លាំងព្រោះថា យប់នេះវានឹងបានស៊ីឆ្ងាញ់ជាមិនខាន។ ដល់ពេលជួបបងបង្អូនរបស់វា ហើយ គេក៏នាំវាទាំងពីរចូលក្នុងរូងងងឹតមួយហើយក៏ប្រាប់ពួកវាថាឲ្យនៅចាំនៅទីនោះសិនទៅ ចាំពេលយប់មកដល់ចាំទៅរកស៊ីទាំងអស់គ្នា។ ប្រជៀវ ទាំងពីរ ក៏សួរថា៖ ចុះបងៗទៅណា?
បងប្អូនរបស់វាឆ្លើយថា៖ បងៗទៅជប់លៀងបន្តិចយប់បន្តិចទើបត្រលប់មកវិញ។
វាទាំងពីរក៏ចាំ រហូតដល់ពេលយប់តែមិនឃើញនរណាមកវិញសោះ។ វាចាំរហូតដល់ម៉ោង ១២យប់នៅតែមិនឃើញមកទៀត។ ក្រពះវាកូរ ដោយសារតែវាធ្វើដំណើរផ្លូវឆ្ងាយ ហើយអត់មានអាហារចូលពោះវាសូម្បីតែបន្តិចសោះ។
ប្រចៀវទីមួយបាននិយាយថា៖ តោះយើងហោះចេញពីរួងនេះ ទៅរកបឺតឈាមខ្លះសិនទៅចាំទៀតមិនបានទេ។
ប្រចៀវទីពីរឆ្លើយ៖ យើងមិនដែលរស់នៅតំបន់នេះទេ ហើយវាងងឹតណាស់នៅខាងក្រៅ យើងគួរតែចាំមើលបងប្អូនយើងមកវិញសិនទៅ ព្រោះគេស្គាល់តំបន់នេះច្បាស់ជាងយើង។
ប្រចៀវទីមួយតបវិញ៖ តើនរណាត្រូវការពួកគេ? យើងអាចហោះដោយខ្លួនឯង រកចំណីបាន មិនចាំបាច់ពឹងពាក់ពួកគេទេ។
និយាយមិនទាន់ចប់ស្រួលបួលផងវាក៏ហោះចេញទៅក្រៅបាត់ យ៉ាងលឿន។ បន្តិចក្រោយមក វាក៏ហោះមកវិញហើយនៅលើក្បាលវាមានសុទ្ធតែឈាម។
ប្រចៀវទីពីរសប្បាយចិត្តព្រោះឃើញគ្នាវារកឈាមបានច្រើន ហើយក៏សួរថា៖ តើឯងបានឈាមពីណា អីក៏ច្រើនម្លេះ?
ប្រចៀវនោះក៏នាំគ្នាវាទៅមាត់រូង ហើយចង្អុលប្រាប់គ្នាវាថា៖ ឯងឃើញអាគារពណ៌ខ្មៅនៅខាងមុខឬអត់?
ប្រជៀវមួយទៀតឆ្លើយ៖ ឃើញ!
ប្រជៀវប្រលាក់ឈាមជាប់ក្បាលប្រាប់វិញ៖ អញអត់ឃើញផង ហោះលឿនពេកបុកអាគារនោះបែកក្បាលហូរឈាមពេញមុខ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment