ក្រុមអ្នកស្រាវជ្រាវទាំងនេះ ក៏បានធ្វើការព្រមានផងដែរ ចំពោះស្រ្ដីទាំងឡាយណាដែលផឹកស្រាជាប្រចាំនៅអាយុខ្ទង់២០ឆ្នាំ និង៣០ឆ្នាំ គឺនឹងបង្កជាផលវិបាកជាច្រើននៅពេលពួកគេចាស់ទៅ។
បើតាមការណែនាំរបស់រដ្ឋាភិបាលនៃប្រទេសមួយចំនួនបានកំណត់ថា ស្រ្ដីមិនគួរញ៉ាំស្រាលើសពី៧កែវ (កែវខ្នាតកណ្ដាល) នោះទេ ក្នុងមួយសប្ដាហ៍។ ប៉ុន្ដែការសិក្សាថ្មីនេះបានរកឃើញថា សូម្បីតែផឹកតែពាក់កណ្ដាលនេះ ពោលគឺបីទៅបួនកែវក្នុងមួយសប្ដាហ៍ក៏អាចបង្កើនហានីភ័យនៃជំងឺសាហាវនេះចំនួណ ១៥ភាគរយផងដែរ។ ហើយចំណែកឯស្រ្ដីដែលផឹក២កែវក្នុងមួយថ្ងៃឡើងទៅ នឹងកើនកម្រិតគ្រោះថ្នាក់ដល់ទៅ ៥០ភាគរយ។
ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Harvard និងមន្ទីរពេទ្យស្រ្ដីនៅបូស្ដុន សហរដ្ឋអាមេរិក បានធ្វើការពិនិត្យលើទិន្នន័យសុខភាពរបស់ស្រ្ដីជាង១០ម៉ឺននាក់ ដែលមានអាយុចន្លោះពី ៣០ ទៅ៥៥ឆ្នាំ។ ក្រោយពីរយៈពេលជិត ៣០ឆ្នាំក្រោយមក ទើបចេញជាលទ្ធផលបែបនេះ ពោលគឺអ្នកផឹកពីរកែវឡើងទៅក្នុងមួយថ្ងៃ នឹងមានកម្រិតគ្រោះថ្នាក់ខ្លាំង (លើសអ្នកអត់ផឹក៥០%)។ ក្រៅពីនេះ អ្នកផឹកលើសពីមួយកែវទៅ២កែវក្នុងមួយថ្ងៃ ប្រឈមនឹងកម្រិតហានីភ័យ ២៨ភាគរយផងដែរ ខណៈដែលអ្នកផឹកតិចជាងនេះ មានកម្រិតគ្រោះថ្នាក់ ១៥ភាគរយដូចបង្ហាញខាងលើស្រាប់។
ជំងឺមហារីកសុដន់គឺជាជំងឺដែលគ្រោះថ្នាក់បំផុតមួយសម្រាប់ស្ដ្រី ដែលស្ថិតិបានបង្ហាញថា ស្រ្ដីម្នាក់ក្នុងចំណោម៨នាក់ អាចនឹងវិវឌ្ឍទៅរកជំងឺនេះក្នុងពេលណាមួយនៃជីវិតរបស់ពួកគេ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment