អត្ថបទថ្មីៗ :

ខួរ​ក្បាល​ និង​បេះ​ដូង​មួយ​ណា​ខ្លាំង​ជាង?

Wednesday, December 14, 2011

ខួរ​ក្បាល​ និង​បេះដូង
ខួរ​ក្បាល​របស់​មនុស្ស​ជា​អ្នក​គ្រប់​គ្រង​អ្វីៗ​ទាំង​អស់។​ មនុស្ស​ភាគ​ច្រើន​តែង​គិត​ដូច្នេះ។ បើ​យើង​សង្កេត​មើល​ឲ្យ​​បាន​ហ្មត់​ចត់​យើង​ឃើញថា ខួរ​ក្បាល​យើង​មិន​បាន​គ្រប់​គ្រង​ការ​បញ្ជា​ទាំងអស់​នោះ​ទេ។ ឧទាហរណ៍​ដូច​ជា​ ការ​ដក​ដង្ហើម​ ជាដើម​។​ អ្នក​ខ្លះ​គិត​ថា​ការ​ដក​ដង្ហើម​​គឹ​ត្រូវ​បាន​បញ្ជា​ដោយ​ ខួរ​ក្បាល​​ព្រោះ​ថា​យើង​​នៅ​ដឹង​ខ្លួន​នៅ​ទ្បើយនៅ​ពេល​យើង​ដក​ដង្ហើម​ចេញ​និង​ចូល​។ ចុះ​នៅ​ពេល​យើង​ដេក​លក់​ ខួរ​ក្បាល​របស់​យើងឈប់​​ធ្វើ​ការ​  អីចឹង​បាន​អ្នក​ណា​មក​បញ្ជា​ឲ្យ​យើង​ដក​ដង្ហើម​ ចេញ​និង​ចូល?
តើ​អ្នក​ប្រើ​ខួរ​ក្បាល​របស់​អ្នក បញ្ជា​បេះ​ដូង​​ឲ្យ​លោត​ផ្លោត​ៗ​រាល់​វិ​នា​ទី​ឬ? តើ​អ្នក​ស្រ​លាញ់​នរ​ណា​ម្នាក់​ដោយ​សារ​តែ​ខួរ​ក្បាល​របស់​អ្នក​បញ្ជា​ឲ្យ​អ្នក​ស្រ​លាញ់​ឬ? តើ​អ្នក​មាន​អារម្មណ៍​ឃ្លាន​បាយ ហើយ​ចង់​ញុំ​បាយ គឺដោយ​សារ​ខួរ​ក្បាល​ប្រាប់​លោក​អ្នក​មែន​​ទេ? អ្នក​ពិត​ជា​ពិ​បាក​ឆ្លើយ​ណាស់ មែន​ទេ?
បើ​តាម​ការ​សិក្សា​កន្លង​មក​ពី​អ្នក​វិ​ទ្យា​សាស្រ្ត​បាន​ឲ្យ​ដឹង​ថា ខួរ​ក្បាល​មនុស្ស​មិន​បាន​បញ្ជា​រាល់​សកម្មភាព​ទាំង​អស់​នោះ​ទេ។ ហើយ​អ្នក​វិ​ទ្យា​សាស្រ្ត​ខាង​ផ្នែក​ពេទ្យ​បាន​បញ្ជាក់​ថា​ បេះ​ដូង​របស់​ទារក​ក្នុង​ផ្ទៃ​បាន​ចាប់​ផ្តើម លោត​ នៅ​ពេល​ដែល​ទារក​មិន​ទាន់​មាន​ខួរ​ក្បាល​នៅទ្បើយ។
អ្នក​វិ​ទ្យា​សាស្រ្ត​បាន​រក​ឃើញ​ថា បេះ​ដូង​របស់​យើង​មាន​ប្រព័ន្ធ​ប្រា​សាទ ផ្ទាល់​ខ្លួន​ឯក​រាជ្យ​មួយ ដែល​គេ​បាន​ដាក់​ឈ្មោះ​ថា ខួរ​ក្បាល​មាន​នៅក្នុង​ ​បេះ​ដូង​ (The brain in the heart)។អ្នក​វិ​ទ្យា​សាស្រ្ត​និយាយ​ថា​ វា​មាន​មិន​តិច​ជាង​ ៤០០០ កោ​សិកា​ប្រាសាទ​នៅ​ក្នុង​បេះ​ដូង​របស់​យើងទេ​​។ គឺ​កោ​សិ​កា​ប្រាសាទ​ទាំង​នេះ​ហើយ​ដែល​ជួយ​ឲ្យ​បេះ​ដូង​មាន​ទំនាក់​ទំនង​នឹង​ខួរ​ក្បាល។ និយាយ​ឲ្យ​ស្រួល​ស្តាប់​គឺ​បេះ​ដូង​ជា​អ្នក​បញ្ចួន​ព័ត៌មាន​ដែល​ទាក់​ទង​នឹង អារម្មណ៍ និង​ការ​គិត​ទាំង​ទ្បាយ​ណា​ដែល​មិន​ទាក់​ទង​នឹង​ហេតុផល ឬការ​ពិ​ចារណា ទៅ​កាន់​ខួរ​ក្បាល​របស់​យើង​។
ខួរ​ក្បាល​របស់​យើង​និង​បេះ​ដូង​មាន​ទំនាក់ទំនង​យ់ាង​ជិត​ស្និត ហើយ​បើ​ខាង​ណា​មួយ​មាន​បញ្ហា​វា​នឹង​ជះ​ឥទ្ធិ​ពល​ដល់​ម្ខាង​ទៀត។ ឧទាហរណ៍​បើ​យើង​មាន​អារម្មណ៍​ល្អ យើង​ ​អាច​ធ្វើកិច្ច​ការ​ផ្សេង​ៗ​បាន​ឆាប់​រហ័ស​និង​ទទួល​បាន​លិទ្ធផល​ល្អ តែ​ប្រ​សិន​បើ​អ្នក​មាន​អារម្មណ៍​មិន​ល្អទេ​នោះ​អ្នក​ប្រហែល​ជា​មិន​អាច​បញ្ចប់​កិច្ច​ការ​នោះ​ផង​មើល​ទៅ។
បើ​មើល​ពី​សង្គម​មនុស្ស​យើង​ជាក់​ស្តែង​វិញ​យើង​ឃើញថា បេះ​ដូង​មាន​ឥទ្ធិពល​ជាង​ខួរ​ក្បាល​របស់​យើង។ ​ស្នាដែ​អក្សរ​សាស្រ្ត ខ្មែរ រឿង ទុំនិង​ទាវ អ្នកទាំងពីរ សំរេច​រឿង​គ្រប់​យ៉ាង​ទៅ​តាម​បេះ​ដូង​របស់​ គាត់​។ បើ​សិន​ជា​អ្នក​ទាំងពីរ​ យក​ខួរ​ក្បាល​មក​គិត​ ម្លោះ​គាត់​មិន​បាត់​បង់​ជី​វិត​ទេ។ មិន​ថា​តែ​ខ្មែរ​ដែល​ចាញ់​អំ​ណាច​នៃ​បេះ​ដូង សូម្បី​តែ ជន​ជាតិ​ អ៊ី​តាលី ក៏ ស្តាប់​បង្គាប់​បេះ​ដូង​ដែរ។ ឧទាហរណ៍​រឿង Romeo and Juliet គេ​ទាំង​ពីរ​ស្តាប់​តាម​ការ​បញ្ជា​របស់​បេះ​ដូង​ សុខ​ចិត្ត​ស្លាប់​ទាំងពីរ​នាក់។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.