អត្ថបទថ្មីៗ :

របៀប​ធ្វើ ទឹក​ក្រូច​ឆ្មា Lemon Drop Liqueur(Cocktail)

Wednesday, December 14, 2011

Lemon Drop Liqueur
ចំណាំ
ចំពោះ​សា​ជាតិ​អាកុល ក្នុង​១​ក្រាម​វា​ផ្តល់​ឲ្យ​យើង ៧ កាទ្បូរី តែ​វា​មិន​បាន​ផ្តល់​ឲ្យ​យើង​ជា​សារជាតិ​អា​ហារ​ទេ។ដូច្នេះ​កុំពិសា​វា​ច្រើន​ពេក។​
គ្រឿង​ផ្សំ
ស្ករស ២ពែង  ទឹក​១ពែង  សំបកក្រូច​ ៥​ផ្លែ​ ​កាត់​វា​ជា​ចំ​និតៗ ទឹក​Vodka ៣ពែង ទឹក​ក្រូច​ឆ្មា ១/៤ ពែង
របៀប​ធ្វើ
ចាក់​ទឹក និង​ស្ករស ទៅ​ក្នុង​ឆ្នាំង​ដែល​មាន​ដៃ​សំរាប់​កាន់ ហើយ​ដុត​ភ្លើង​កំដៅ​ល្មម ប្រ​ហែល ៥​នាទី ឬក៏​រហូត​ដល់​ពេល ស្ករ​ រលាយ កូរ​វា​ជារឿយៗ។ យក​វា​ចេញ​ពី​ចង្ក្រាន កូរ​វា​ជាមួយ​សំបក​ក្រូច។​នៅ​ពេល​ត្រជាក់ ដាក់ ទឹក​ក្រូច​ និង​ Vodka ចូល។
ដាក់​ទឺក​សំលាប់​មេរោគ Sterilizeចំនួន ពីរ​គំរប​ដប។ អ្នក​ត្រូវ​ការ​ក្រ​ទ្ប ដើម្បី​ដាក់វា។ រួច​ហើយ​អ្នក​ចាក់​ទឹក​ដែល​បាន​លាយ​រួច ​ដាក់​ក្នុង ក្រ​ទ្ប​ហើយ​គ្រប​វា​ជា​មួយ គំរប​ដែក​។ ទុក​វា​នៅ​កន្លែង​ត្រជាក់​ និង​ងងឺត ប្រហែល ៣ សប្តាហ៍ ត្រូវ​ក្រទ្បុក ក្រ​ទ្ប​ពីរ ទៅ​ បី​ថ្ងៃ​ម្តង។ បន្ទាប់​ពី ៣​សប្តាហ៍​ អ្នក​ត្រូវ​យក ស្បៃស្អាតដាក់​វា​ពីរ​ជាន់​ដើម្បី សំរិត​ទឹក​ចេញ​ពី​ក្រ​ទ្បយក​កាក​ចេញ។ ធ្វើ​បែប​នេះ ទឹក Vodka ដែល​យើង​បាន​លាយ​រួច ​វា​ស្អាត​ជាង​មុន។ បន្ទាប់​មក លាង ក្រទ្ប​ចេញ​ហើយ​ចាក់​ វា​ចូល​ក្រទ្បវិញ។ ដាក់​ក្រ​ទ្ប​នៅ​ក្នុង​កន្លែង​ត្រ​ជាក់​ ឬក្នុង ទូរទឹកកក។ ទឹក​ នៅ​ក្នុង​ក្រ​ទ្ប​នេះ​អាច​ទុក​បាន​រហូត​ដល់​ ១​ឆ្នាំ ឬ​ក៏​ច្រើន​ជាង​នេះ។
នៅ​ពេល​យក​មក​ពិសា​លោក​អ្នក យក​កែវ ផ្កាប់​លើ​អំបិល​  ឲ្យ​ផ្ទៃ​មាត់​កែវ​ ព័ទ្ធ​ជុំវិញ​ដោយ​អំបិល​ ហើយ​ចាំ​ចាក់​ទឹកក្នុង​ក្រទ្ប​ចូលរួចជា​ស្រេច ។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.