វិធីស្ងោរត្រីឱ្យមានសាច់រឹងមិនរលួយ រឿងធ្វើម្ហូបអាហារចាត់ទុកថាជាភារកិច្ចមួយដ៏សំខាន់សំរាប់ស្ត្រី មេផ្ទះគ្រប់រូបដែលនាងចាំបាច់ស្វែងយល់ពីពិធីធ្វើម្ហូបបែបងាយៗក៏ប៉ុន្តែ មានគុណភាពសំរាប់ផ្គាប់ចិត្តគ្រួសារប្រចាំថ្ងៃ។ខាងក្រោមនេះគឺជា | |
គន្លឹះអាថ៌កំបាំងដែលពាក់ព័ន្ធទៅនឹងការធ្វើម្ហូបប្រភេទស្ងោរត្រីដែលជាទូទៅក្រោយពីចំអិនបាន ឆ្អិនហើយនោះតែងតែជួបបញ្ហាសាច់ត្រីរលះរលួយមើលទៅឃើញសភាពមិនគួរឱ្យចង់ទទួល ទាន។ ជាការពិតសំរាប់រឿងនេះមើលទៅហាក់ដូចជារឿងដែលពិបាកសំរាប់ស្ងោរត្រីបែបណាដើម្បី សាច់នៅរឹងល្អមិនរលះរលួយក៏ប៉ុន្តែឆ្អឹងខាងក្នុងផុយល្អដូចជាអ្នកធ្វើម្ហូបអាជីពទូទៅ។ក៏ប៉ុន្តែការ ពិតវាមិនពិបាកទាល់តែសោះដោយគ្រាន់តែស្ត្រីជាមេផ្ទះអាចធ្វើបានដោយខ្លួនឯងដូចខាងក្រោម នេះ៖ -ណែនាំឱ្យយកដើមអំពៅស្រស់មកសកសំបកចេញរួចហើយតំរៀបគ្នាដាក់នៅបាតឆ្នាំង ដែលត្រូវស្ងោរត្រីបន្ទាប់មកយកត្រីតំរៀបពីលើហើយដាក់លើចង្ក្រានស្ងោរប្រមាណពី៣០ទៅ៤០ នាទីនោះត្រីរបស់អ្នកនៅរក្សាសភាពបានស្អាតសាច់រឹងល្អតែឆ្អឹងខាងក្នុងផុយ។ -ចំណុចសំខាន់ស្ត្រីជាមេផ្ទះមិនចាំបាច់ខ្លាចថារសជាតិរបស់អំពៅវាលុបបាត់រសជាតិរបស់ ត្រីហើយក្លាយទៅជាត្រីផ្អែនោះទេព្រោះជាតិស្ករនៅក្នុងអំពៅវាជួយឱ្យមានរសជាតិផ្អែមដែលមាន នៅក្នុងសាច់ត្រីកាន់តែមានរសជាតិល្អប្រសើរឡើងថែមទៀត។ ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៧ លេខ១៦៦៦ ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០០៨ |
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment