អត្ថបទថ្មីៗ :

ខេត្ត ក្រុង ស្រុក ខណ្ឌរបស់ខ្មែរ

Wednesday, December 14, 2011

តាមវចនានុក្រមសម្តេចសង្ឃ​ ជួន​ណាត ពាក្យ ខណ្ឌ សំ. បា. ( ន. ) មានន័យថា សង្កាត់, ប៉ែក, កំណត់, ប៉ែត​អាណា​ខែត្រ ។ នាទី​ដែល​មាន​ឃុំ​ច្រើន​ឡើង ហើយ​ដែល​មាន​ចៅហ្វាយ​ខណ្ឌ​មួយ​កាន់​កាប់​រាជការ; ខណ្ឌ​ត្រូវ​ឡើង​ស្រុក ហើយ​ស្រុក​ត្រូវ​ឡើង​ខែត្រ, ជួន​កាល​ខណ្ឌ​ឡើង​ផ្ទាល់​ទៅ​ខែត្រ​ក៏​មាន : ខណ្ឌ​ភ្នំពេញ ។ ពាក្យ​ខាង​លើ​នេះ ប្រើ​តែ​ក្នុង​សម័យ​ជាន់​ដើម, សព្វ​ថ្ងៃ​គេ​ប្រើ​ពាក្យ​ ស្រុក ជា​ជំនួស ខណ្ឌ វិញ ។ ខាងក្រោមនេះជា រាជធានី ខេត្ត ក្រុង ខណ្ឌ និងស្រុក​​​របស់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​ដែល​ទើប​ត្រូវ​បាន​ធ្វើ​បច្ចុ​ប្បន្ន​ភាព។
រាជធានី​ភ្នំ​ពេញ : +ខណ្ឌ​សែន​សុខ បែក​ចេញ​ពី​ខណ្ឌ​​ឫស្សី​កែវ។
ខេត្ត ​កំពង់​ចាម : ក្រុងកំពង់ចាម+ក្រុងសួង
ខេត្ត កណ្ដាល: ក្រុងតាខ្មៅ។
ខេត្ត បាត់ដំបង: ក្រុងបាត់ដំបង។
ខេត្ត ព្រៃវែង : ក្រុងព្រៃវែង។
ខេត្ត សៀមរាប: ក្រុងសៀមរាប។
ខេត្ត បន្ទាយមានជ័យ: ក្រុងសិរីសោភ័ណ+ ក្រុងប៉ោយប៉ែត។
ខេត្ត​ តាកែវ : ក្រុង​ដូន​កែវ ប្តូរ​ពី​ស្រុក​ដូន​កែវ។
ខេត្ត​ កំពង់ស្ពឺ : ក្រុង​ច្បារ​មន ប្តូរ​ពីស្រុក​ច្បារ​មន។
ខេត្ត កំពង់​ធំ : ក្រុង​ស្ទឹង​សែន ប្តូរ​ពី​ស្រុក​ស្ទឹង​សែន។
ខេត្ត កំពង់ឆ្នាំង: ក្រុងកំពង់ឆ្នាំង។
ខេត្ត កំពត : ក្រុង​កំពត ប្តូរ​ពី​ស្រុក​កំពង់​បាយ។
ខេត្ត ស្វាយ​រៀង​ : ក្រុងស្វាយរៀង+ក្រុង ​បាវិត។
ខេត្ត ពោធិ៍សាត់ : ក្រុង​ពោធិ៍សាត់ ប្តូរ​ពី​ស្រុកសំពៅមាស។
ខេត្ត កោះកុង : ក្រុង​ខេមរភូមិន្ទ។ ស្រុកកោះកុង ប្តូរ​ពី ស្រុកស្មាច់មានជ័យ។
ខេត្ត ក្រចេះ : ស្រុក​ចិត្របូរី ប្តូរ ​ពី​ស្រុក​ក្រចេះ។ ក្រុង​ក្រចេះ។
ខេត្ត ព្រះវិហារ : ក្រុងព្រះវិហារ។
ខេត្ត រតនគិរី: ក្រុងបានលុង។
ខេត្ត ព្រះសីហនុ: ក្រុងព្រះសីហនុ។
ខេត្ត ស្ទឹងត្រែង: ក្រុងស្ទឹងត្រែង។
ខេត្ត ឧត្ដរមានជ័យ: ក្រុងសំរោង ប្ដូរ​ពី​ស្រុកសំរោង។
ខេត្ត មណ្ដលគិរី : ក្រុងសែនមនោរម្យ ប្ដូរ​ពី ស្រុកសែនមនោរម្យ។
ខេត្ត ប៉ៃលិន: ក្រុងប៉ៃលិន។
ខេត្ត កែប : ក្រុងកែប។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.