យោងតាមក្រុមអ្នកជំនាញទាំងនោះ បានឲ្យដឹងថា អាហារដែលចម្អិនឆ្អិន អាចជួយបង្កើននូវអត្ថប្រយោជន៍ដល់រាងកាយទាំងមូល ក៏ដូចជាខួរក្បាលរបស់យើង ហើយក៏ជួយបង្កើនថាមពលដល់អ្នកដែលបញ្ចេញសកម្មភាពច្រើន ដូចជាអ្នករត់ក្នុងចម្ងាយឆ្ងាយជាដើម។
ការសិក្សានេះត្រូវបានដឹកនាំធ្វើឡើងដោយលោក Rachel Carmody អ្នកជីវសាស្រ្ដប្រចាំសាលា Harvard's Graduate School of Arts and Sciences សហរដ្ឋអាមេរិក រួមនឹងសហការីរបស់លោក។
លទ្ធផលនៃការស្រាវជ្រាវនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា យើងម្នាក់ៗគួរតែញ៉ាំអាហារដែលឆ្អិន ជាជាងញ៉ាំអាហារដែលនៅឆៅ ដោយសារតែមិនត្រឹមតែល្អចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយបង្កើតកម្រិតថាមពលក្នុងរាងកាយបានទៀតផង។ ទោះបីជាយ៉ាងណាក្ដី ការរកឃើញនេះ ក៏បានបង្ហាញដែរថា អាហារឆ្អិនអាចធ្វើឲ្យយើងឡើងទម្ងន់ផងដែរ។
លោកសាស្រ្ដាចារ Richard Wrangham ដែលជាអ្នកស្រាវជ្រាវម្នាក់ដែរនោះ បានបញ្ជាក់ដែរថា នេះគឺជាលើកដំបូងហើយ ដែលយើងអាចដឹងចម្លើយច្បាស់ ថាហេតុអ្វីបានជាយើងត្រូវញ៉ាំអាហារដែលឆ្អិន។ ហេតុផលចាំបាច់បំផុតនោះ គឺវាបានផ្ដល់ឲ្យយើងនូវថាមពល ជួយបង្កើនថាមពល ដែលថាមពលនេះហើយ ដែលជីវិតមនុស្សម្នាក់ៗត្រូវការ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment