អត្ថបទថ្មីៗ :

មនុស្ស​កាន់​តែ​ច្រើន​កើត​ជំងឺ​គេង​មិន​លក់​!

Sunday, December 11, 2011

1ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា មនុស្ស​ច្រើន​ជាង​ពាក់​កណ្ដាល​ បាន​ជួប​ប្រទះ​នឹង​បញ្ហា​គេង​មិន​លក់​ ដែល​នេះ​គឺ​ជា​ការ​ព្រមាន​ថ្មីមួយ​ ដោយ​សារ​តែ​ការ​គេ​ង​មិន​លក់​នេះ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​សុខ​ភាព​ជា​ច្រើន​។
អ្នក​ជំនាញ​ខាងការ​គេង គឺ​លោក​សាស្រ្ដាចារ្យ​ Colin Espie មក​ពី​សាកល​វិទ្យាល័យ Glasgow រួម​នឹង​សហការី​របស់​លោក​ បាន​ធ្វើ​ការ​សម្ភាសន៍​មនុស្ស​ពេញ​វ័យ​ចំនួន​១២០០នាក់​នៅ​ចក្រភព​អង់គ្លេស ទាក់ទង​នឹង​ការ​គេង​។
អ្នក​ជំនាញ​រូប​នេះ បាន​និយាយ​ថា ជំងឺ​គេង​មិន​លក់ បាន​ប៉ះ​ពាល់​ដល់​គុណ​ភាព​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ នៅ​កំឡុង​ពេល​ថ្ងៃ​ មិន​មែន​ប៉ះពាល់​តែ​កំឡុង​ពេល​យប់​នោះ​ទេ​។ ប្រសិន​បើ​យើង​គេង​មិន​គ្រប់​គ្រាន់​ នោះ​សុខ​ភាព​យើង​ក៏អន់​ថយ​ទៅ​តាម​នោះ​ដែរ​។
នៅក្នុង​ការ​ស្រាវ​ជ្រាវ​នេះ គេ​បាន​រក​ឃើញ​ថា មនុស្ស​ពេញ​វ័យ​ដល់ទៅ​៥១ភាគរយ បាន​កើត​ជំងឺ​គេង​មិន​លក់ ទោះ​បី​ជា​ប្រឹង​គេង​យ៉ាង​ណា​ក៏​ដោយ​។ ក្នុង​នោះ​ដែរ ស្រ្ដី​គឺ​ជា​អ្នក​រង​គ្រោះខ្លាំង​ជា​ង​បុរស ពោល​គឺ​មាន​អត្រា​ដល់ទៅ ៧៥ភាគ​រយ​ ចំពោះ​ការ​គេង​មិន​លក់ ខណៈ​ដែល​បុរស​មាន​តែ​២៥ភាគ​រយ​ប៉ុណ្ណោះ ។
លទ្ធផល​នៃការ​ស្រាវ​ជ្រាវ​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា ៥៥ភាគ​រយ​នៃ​អ្នក​គេង​មិន​លក់​នោះ បាន​បណ្ដាល​ឲ្យ​បែក​បាក់​ទំនាក់​ទំនង​ស្នេហា, ៦៤ភាគ​រយ​ធ្វើ​ការ​មិន​សូវ​បាន​ល្អ ៨៣ភាគ​រយ​មាន​បញ្ហា​ខួរ​ក្បាល និង​៩៣ភាគ​រយ​មិន​សូវ​មាន​កម្លាំង​ក្នុង​ខ្លួន​។
ការ​សិក្សា​ផ្សេងទៀត ក៏បាន​រក​ឃើញស្រដៀង​គ្នា​នេះ​ដែរ ពោល​គឺ​មាន​មនុស្ស​ដល់​ទៅ ៧០ភាគ​រយ​កើត​ជំងឺ​គេង​មិន​លក់ ដោយ​៥៧ភាគ​រយ​គេង​មិន​លក់ ដោយ​សារ​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​ការងារ និង​លុយ​កាក់​។ 
លទ្ធផល​ក៏​បាន​បង្ហាញ​ទៀត​ថា ក្នុង​ចំណោម​អ្នក​គេង​មិន​លក់​ទាំង​នោះ ១០ភាគ​រយ​បាន​ងើប​មក​ឆែក​អ៊ីម៊ែល ៦ភាគ​រយ​ដាស់​ដៃ​គូ​ដែល​គេង​ជាមួយ​ ២៦ភាគ​រយ​បើក​ចម្រៀង​ស្ដាប់ និង​១៨ភាគរ​យ​រួម​ភេទ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.