អត្ថបទថ្មីៗ :

ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ បង្ក​ជំងឺ​បេះដូង​សម្រាប់​ស្រ្ដី​

Sunday, December 11, 2011

ស្រ្ដី​ដែល​ញ៉ាំ​ភេសជ្ជៈផ្អែម​
ភេសជ្ជៈ​ដែលមាន​ជាតិ​ផ្អែម មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់ ប៉ុណ្ណោះ​ទេ ប៉ុន្ដែវា​ក៏​អាច​បង្ក​ជា​ជំងឺ​បេះ​ដូង​ផង​ដែរ​ ជា​ពិសេស​គឺ​ចំពោះ​ស្រ្ដី​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​។
ការ​ស្រាវ​ជ្រាវ​ដែល​ត្រូវ​បាន​បង្ហាញនៅក្នុងកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំនៃ​ American Heart Association នេះ បាន​រក​ឃើញ​ថា ស្រ្ដី​ដែល​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម​ចាប់​ពី​ពីរ​កែវឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ​ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ហានីភ័យ​នៃ​ជំងឺ​បេះ​ដូងខ្ពស់​ជាង​ស្រ្ដី​ដែល​មិន​ញ៉ាំ​តិច​ជាង​នេះ​។
ដើម្បី​រក​ឲ្យ​ឃើញ​បែប​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាកល​វិទ្យាល័យ​ Oklahoma Health Science Center បាន​ធ្វើ​ការ​សិក្សា​ទៅលើ​មនុស្ស​ប្រុស​ស្រី​ចំនួន ៤១៦៦នាក់ ដែល​មា​នអាយុចាប់​ពី ៤៥ឆ្នាំ​ ទៅ​៨៤ឆ្នាំ ។
ក្រោយ​រយៈពេល​៥ឆ្នាំ​នៃ​ការ​សិក្សា​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​វិភាគ​លើ​ទិន្នន័យ​របស់​អ្នក​ចូល​រួម​ទាំង​អស់​ទាក់ទង​នឹង​បរិមាណ​ភេសជ្ជៈ​ផ្អែមប្រចាំ​ថ្ងៃ​ ដូច​ជា​ តែ​ផ្អែម សូដា ឬ​ក៏​ទឹក​ដែលមាន​បន្ថែម​ជាតិស្ក​ផ្សេង​ទៀត​។
ជា​លទ្ធផល​បាន​បង្ហាញ​ថា ស្រ្ដីដែល​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម​ចាប់​ពី​ពីរ​កែវឡើង​ទៅជារៀង​រាល់​ថ្ងៃ​ មាន​ហានីភ័យ​ខ្ពស់​​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ស្រ្ដី​ដែល​ញ៉ាំ​តិច​ជាង​នេះ ពោល​គឺ​ខ្ពស់​ជាង​ដល់ទៅ​៤ដង​ឯណោះ​។
បន្ថែម​លើ​នេះ​ទៀត ស្រ្ដី​ទាំង​នោះ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ផង​ដែរ​។
យ៉ាង​ណាមិញ ហានីភ័យ​នេះ​មិន​ត្រូវ​បាន​រក​ឃើញ​សម្រាប់​បុរស​នោះ​ទេ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.