អត្ថបទថ្មីៗ :

ស្ករ​កៅស៊ូ​អាច​ការ​ពារ​ជំងឺ​ត្រចៀក​ក្មេងៗ​បាន​

Sunday, December 11, 2011

ស្ករ​កៅស៊ូ​
យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា​ ស្ករ​កៅ​ស៊ូ​ក៏​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ផង​ដែរ។ ស្ករ​កៅស៊ូ​មានផ្សំ​ទៅដោយ​សារធាតុ Xylitol ដែល​ជា​សារធាតុ​បន្ថែម​ជាតិ​ផ្អែម​នៅ​ក្នុង​ជីអង្កាម​ ហើយ​វា​ជា​សារធាតុ​ដែល​អាច​ជួយ​ការ​ពារ​ជំងឺ​ត្រចៀក​បាន​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាកល​វិទ្យាល័យ​តូរ៉ុន​តូ​ នៃ​ប្រទេស​កាណាដា បាន​រក​ឃើញ​ថា កុមារ​ដែល​ប្រើ​ប្រាស់​នូវ​ផលិត​ផល​ដែលផ្សំ​ពី​សារធាតុ​នេះ ដូច​ជា​ស្ករ​កៅស៊ូ​ ឬ​សេរ៉ូ​ផ្អែម​ បាន​កាត់​បន្ថយ​អត្រា​វិវត្ត​ទៅ​រក​ជំងឺ​ត្រចៀក​បាន​ដល់ទៅ​២៥ភាគរយ​ បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​ទទួល​សារធាតុ​នេះ​។
សម្រាប់​ការ​សិក្សា​នេះ ក្រុម​អ្នក​ស្រា​វជ្រាវ​បាន​ធ្វើ​នូវ​ការ​វិភាគ​លើ​កុមារ​ចំនួន​ ៣១០៣​នាក់ ដែល​មាន​អាយុ​១២​ឆ្នាំ​។
កុមារ​ដែល​ចូល​រួម​ទាំង​នោះ​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​នូវ​សារធាតុ​ xylitol នេះ​ជា​រៀង​រាល់​ថ្ងៃ​ ១ថ្ងៃ​៥ដង​។ ជា​លទ្ធផល​ ក្រុមអ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា កុមារ​ដែល​ទទួល​ទាន​នូវ​ស្ករ​កៅស៊ូដែល​មាន​ផ្សំ​ទៅ​ដោយ xilitol មាន​អត្រា​វិវត្ត​ទៅ​រក​បញ្ហា​ត្រចៀក​តិច​ជាង​កុមារ​ដែល​ញ៉ាំ​ស្ករ​កៅស៊ូ​ដែល​ផ្សំ​ទៅ​ដោយ​សារធាតុ​ជំនួស​ផ្សេង​ទៀត​។
អ្នក​ដឹក​នាំ​ការ​ស្រា​វជ្រាវ​នេះ​ គឺ​លោក​ Amir Azarpazhooh មក​ពី​សាកល​វិទ្យាល័យ​តូរ៉ុនតូ បាន​និយាយ​ថា xylitol មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ការ​ពារ​ជំងឺ​ត្រចៀក​របស់​កុមារ​។
យ៉ាង​ណាមិញ កុមារ​ដែល​ឈឺ​ស្រាប់​ហើយ​ ដូច​ជា​មិន​ទទួល​ប្រយោជន៍​ពី​វា​នោះ​ទេ។ ក្រុម​អ្ន​ក​ស្រាវ​ជ្រាវ​មិនបាន​រក​ឃើញ​អត្ថ​ប្រយោជន៍​ចំពោះ​កុមារ​ដែល​កើត​ជំងឺ​ត្រចៀក​រួច​ទៅ​ហើយ​នោះ​ទេ​ បើ​ទោះ​បី​ជា​ប្រើ​ xilitol ក៏ដោយ​។
ដូច្នេះ​ សរុប​មក​វិញ សារធាតុ​ xilitol ដែល​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ស្ករ​កៅស៊ូ គឺ​អាច​ការ​ពារ​ជំងឺ​ត្រចៀក​សម្រាប់​កុមារ​បាន តែ​មិនអាច​ព្យាបាល​បាន​នោះទេ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.