រូបភាពពីហ្គូហ្គល
បណ្តាក្រុមអ្នកស្រាវជ្រាវមួយបានបញ្ចេញរបកគំហើញនាពេលថ្មីៗនេះថា ស្ត្រីដែលមានការវិវត្តន៍អស់រដូវលឿន គឺនៅមុនអាយុ ៤៦ ឆ្នាំ ប្រឈមមុខនឹងការហានិភ័យនៃការកើតមានជំងឺបេះដូង ព្រមជាមួយជំងឺដទៃទៀតដែលពាក់ព័ន្ធនឹងបេះដូងនាពេលអនាគត។ របកគំហើញត្រូវបានបញ្ចេញឲ្យដឹងនាកិច្ចប្រជុំមួយនៅក្នុងទីក្រុង San Diego សហរដ្ឋអាមេរិក។ លោកវេជ្ជបណ្ឌិត Melissa Wellons ដែលមានការពាក់ព័ន្ធនិងការស្រាវជ្រាវនេះ ក៏ថ្លែងឲ្យដឹងផងដែរថា ការស្រាវជ្រាវនេះមានប្រយោជន៍ណាស់ចំពោះស្រ្តី តួយ៉ាងលទ្ធផលដែលត្រូវបានរកឃើញនៅពេលនេះ។ ដូច្នេះស្ត្រីទាំងឡាយគួរគប្បីត្រូវប្រឹងប្រែងព្យាយាមធ្វើយ៉ាងណាឲ្យអ័រម៉ូននៅដំណើរការមុនវ័យ ៤៦ ឆ្នាំ ដោយការហាត់ប្រាណ ការទទួលទានអាហារណាដែលមានប្រយោជន៍ដល់រាងកាយ។ សូមបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវបានធ្វើអង្កេតទៅលើស្រ្តីចំនួន ២៥០០ នាក់ ដែលមានអាយុចាប់ពី ៤៥ ដល់ ៨៥ ឆ្នាំ ដែលការសិក្សានេះចាប់ផ្តើមតាំងតែពីឆ្នាំ ២០០០ មកម្លេះ៕
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment