អត្ថបទថ្មីៗ :

វិធីដោះ​ស្រាយ​បញ្ហាស្បែក​ស្ងួត

Wednesday, December 7, 2011

រូបភាពពីហ្គូហ្គល
មិន​ថា​តែ​ស្ត្រី​ ឬ​​បុរស​ទេ ស្បែក​ស្ងួត​គឺ​ជា​បញ្ហា​មួយ​ដ៏​ស្មុគ្រ​ស្មាញ​ដែល​ត្រូវ​តែ​ដោះ​ស្រាយ។ ការ​ដោះ​ស្រាយ គឺ​ផ្អែក​ទៅ​លើ​ការ​ប្រើ​ប្រាស់​​នូវ​ឱសថ​យក​មក​ទទួល​ទាន ឱសថ​ផ្សំ​ចេញ​ពី​រុក្ខ​ជាតិ ការ​ប្រើ​ហ្វូម​ជួយ​បំប៉ន​ស្បែក​ ការ​ទៅ​ហាង​កែ​សម្ផស្ស​...។ល។ អ្នក​ជំនាញ​​ខាង​​រោគ​សើ​ស្បែក​ បាន​ផ្តល់​ឱវាទ​​​​​មួយ​ចំនួន​សម្រាប់​ឲ្យ​អ្នក​យក​ទៅ​អនុវត្ត​​​តាម​ធម្ម​ជាតិ​ទៅ​លើ​បញ្ហា​ស្បែក​ស្ងួត​ដូច​ជាៈ
  1. អ្នក​មាន​បញ្ហា​ស្បែក​ស្ងួត​មិន​ត្រូវ​ងួត​ទឹក​ញឹក​ញាប់​នោះ​ទេ។
  2. ត្រូវ​មុជ​ទឹក​ក្តៅ​ឧណ្ឌ​ៗ មាន​សីតុណ្ហ​ភាព​សម​ល្មម
  3. នៅ​​ក្នុង​បន្ទប់​ មិន​ថាបន្ទប់​គេង​ ឬ​បន្ទប់​ធ្វើ​ការ​ងារ​នោះ​ទេ សីតុណ្ហ​ភាព​របស់​ម៉ាស៊ីន​ត្រជាក់​ត្រូវ​តែ​បើក​ក្នុង​កម្រិត​ត្រជាក់​សម​ល្មម។
  4. ជ្រើស​រើស​នូវ​ហ្វូម​ ឬ​ឡេ​លាប​ស្បែក​​ណា​ដែល​មាន​ប្រយោជន៍​ដល់​ស្បែក ពោល​ហ្វូម ឬ​ឡេ​ទាំង​នោះ​មិន​បណ្តាល​ឲ្យ​ស្បែក​របស់​ស្ងួត។
  5. ចៀស​វាង​ឲ្យ​បាន​ការ​ខាត់​ស្បែក និង​អប់​ស្បែក ព្រោះ​ការ​ធ្វើ​ដូច្នេះ​​ក៏​ជា​ផ្នែក​មួយ​ដែល​បណ្តាល​​ឲ្យ​ស្បែក​របស់​ស្ងួត​បាន​ដែរ។
  6. ជ្រើស​រើស​ និង​ប្រើ​ប្រាស់​នូវ​សាប៊ូ​ណា​ដែល​ចិញ្ចឹម​ដល់​ស្បែក ព្រម​ទាំង​មិន​ធ្វើ​ឲ្យ​ស្បែក​ស្ងួត។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.