អត្ថបទថ្មីៗ :

ល្ហុងទុំការពាររោគ​មុន

Wednesday, December 7, 2011

ផ្លែល្ហុងទុំ
ក្រៅ​ពី​ការ​ថែ​រក្សា​សម្ផស្ស​ដោយ​ការ​ប្រើ​ប្រាស់​ហ្វូម​​លាង​មុខ​ និង​ការ​ទៅ​ហាង​កែ​សម្ផស្ស​ ឬ​ប្រើប្រាស់​ឱសថ​​ ​គេ​ក៏​នៅ​មាន​វិធី​សាស្ត្រ​ជា​ច្រើន​ទៀត​ដែល​បន្សល់​ទុក​ដោយ​អ្នក​ស្រាវ​ជ្រាវ​​​តាម​ក្បួន​​ធម្ម​ជាតិ។ តួ​យ៉ាង​​​ផ្លែ​ល្ហុង​ទុំ​ មិន​គ្រាន់​តែ​ជា​បង្អែម​លាង​មាត់​ដ៏​ឆ្ងាញ់ដើម្បី​ជួយ​សម្រួល​ដល់​ការ​បន្ទោរ​បង់​បាន​ងាយ​ស្រួល​ ល្ហុង​ទុំ​​គឺ​ជា​រូប​មន្ត​ដ៏​ចំណាន​ដែល​ជំនួយ​ដល់​ការ​ថែ​រក្សា​​ស្បែក​មុខ​ និង​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ​ ព្រម​ទាំង​ជំងឺ​រោគ​មុន​យ៉ាង​សក្តិ​សិទ្ធ។
វា​ជា​ការ​ងាយ​ស្រួល​ណាស់​ ដោយ​គ្រាន់​តែ​អ្នក​យក​ផ្លែ​ល្ហុង​ទុំ​មក​កិន​បំបែក​​​ដោយ​ប្រើ​វិធី​សាស្ត្រ​នានា​ ឬ​ច្របាច់​ឲ្យ​ម៉ដ្ឋ បន្ទាប់​មក​លាប​​បំពោក​លើ​ផ្ទៃ​មុខ​ ទុក​ចោល​ប្រ​ហែល​ពី​ ១០ ទៅ ១៥​ នាទី​ សឹម​លាង​សំអាត​ដោយ​ទឹក​ស្អាត។ ធ្វើ​បែប​នេះ​អ្នក​នឹង​​​អារម្មណ៍​ថា​ ស្បែក​មុខ​របស់​អ្នក​នឹង​ស្រស់​ស្អាតជាង​មុន​ ហើយ​សន្សំ​សំចៃ​​ទាំង​ថវិកា​ និង​ពេល​វេលា៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.