រោគមុននៅលើផ្ទៃមុខ
បញ្ហារោគមុនដែលកើតមាននៅលើផ្ទៃមុខ គឺជាស្ត្រេសមួយដែលមនុស្សជាច្រើនតែងតែមានបំណងប្រាថ្នាបំបាត់ដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗ រាប់បញ្ចូលទាំងការទទួលទានឱសថ ប្រើគ្រឿងសម្អាង (ម្សៅ) លាយជាមួយថ្នាំ និងពេលខ្លះវាចាំបាច់តម្រូវឲ្យអ្នកទៅកាន់ហាងកែសម្ផស្សដើម្បីទទួលការព្យាបាលទៀតផង។ ថ្ងៃនេះ ខ្មែរសារិកា សូមដកស្រង់របកគំហើញវិធីបំបាត់រោគមុនតាមបែបធម្មជាតិ ហើយចំណាយប្រាក់តិច សន្សំសំចៃពេលវេលា ជាពិសេសមិនប្រើប្រាស់សារធាតុគីមី មិនប៉ះពាល់ដល់ស្បែកមុខរបស់អ្នក។ គឺគ្រាន់តែយកអំពិលទុំមកកូរឲ្យបែកសាច់ជាមួយទឹកឃ្មុំ បន្ទាប់មកលុបលាងមុខអ្នកឲ្យស្អាត រួចយកលាបពេញផ្ទៃមុខ ទុកតែបរិវេណរង្វង់ភ្នែក រក្សាប្រហែលជា ១៥ នាទី បន្ទាប់មកលុបលាងមុខ។ អនុវត្តឲ្យបាន ២ ឬ ៣ ដងក្នុងមួយសប្តាហ៍ អ្នកនឹងសង្កេតឃើញថា រោគមុនដែលកើតមាននៅលើផ្ទៃមុខ នឹងបាត់បន្តិចម្តងៗ៕
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment