អត្ថបទថ្មីៗ :

កាត់បន្ថយការទទួលទានសាច់​ ធ្វើឲ្យស្រកទម្ងន់

Wednesday, December 7, 2011


រូបភាពពីហ្គូហ្គល
វ៉ិប​សៃថ៍​ BBC បាន​ចេញ​ផ្សាយ​នូវ​អត្ថ​បទ​មួយ​កាល​ពី​ថ្ងៃ​ទី ២២​ ខែ​ កក្កដា​​ពាក់​ព័ន្ធ​នឹង​​របក​គំហើញ​​របស់​ក្រុម​ Imperial College London ស្តី​ពី​ការ​ទទួល​ទាន​សាច់​​ទាក់​ទង​ទៅ​នឹង​ការ​ឡើង​ទម្ងន់​ ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ​ធ្វើ​ការ​សិក្សា​នៅ​អឺរ៉ុប​លើ​មនុស្ស​ពេញ​វ័យ​ចំនួន​ ៤០០ ពាន់​នាក់។​ ការ​សិក្សា​នេះ​ក៏​ពិនិត្យ​​មើល​ផង​ដែរ​លើ​ទិន្ន​ន័យ​ដែល​ទទួល​បាន​ពី​មនុស្ស​ពេញ​វ័យ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​គម្រោង​ដ៏​ធំ​មួយ​ស្តី​ពី​ទំនាក់​ទំនង​របប​អាហារ​ និង​ជម្ងឺ​មហា​រីក។ អ្នក​ចូល​រួម​​មក​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ចំនួន​ ១០ រាប់​បញ្ចូល​ទាំង​ប្រទេស​អង់​គ្លេស​ ត្រូវ​បាន​ថ្លឹង​ទម្ងន់​ និង​វាស់​ទំហំ​ដង​ខ្លួន​នៅ​ពេល​ចាប់​ផ្តើម បន្ទាប់​មក​ត្រូវ​បាន​ស្នើ​ឲ្យ​រាយ​ការណ៍​ពី​ទម្ងន់​របស់​​ពួក​គេ​រយៈ​ពេល​ ៥ ឆ្នាំ​ចុង​ក្រោយ ហើយ​ពួក​គេ​​ទាំង​នោះ​ក៏​តម្រូវ​ឲ្យ​បំពេញ​តារាង​សំណួរ​ពាក់​ព័ន្ធ​នឹង​អាហារ​យ៉ាង​លម្អិត។

អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​ការ​ឡើង​ទម្ងន់​នេះ​ដំណាល​គ្នា​រវាង​បុរស​ និងស្ត្រី​។ គេ​បាន​គណនា​ថា​​​ នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ទទួល​ទាន​បរិមាណ​កា​ឡូ​រី​ដូចគ្នា​ ពោល​គឺ​ការ​ទទួល​ទាន​សាច់ប្រហែល​ ២៥០ ក្រាម​ក្នុង​មួយ​ថ្ងៃ​ វា​ជា​មូល​ហេតុ​ឲ្យ​ឡើង​ទម្ងន់​បន្ថែម​ ២​ គីឡូ​ក្រាម​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​ ផ្ទុយ​គ្នា​ទៅ​និង​ទ្រឹស្តី​ដែល​ចែង​ថា​ របប​អាហារ​មាន​បរិមាណ​ប្រូតេ​អីន​ខ្ពស់​ រួម​ផ្សំ​ដោយ​បរិមាណ​កាបូអី​ដ្រាត​ ជួយ​ដល់​ការ​សម្រក​ទម្ងន់​។

លោក​បណ្ឌិត Anne-Claire Vergnaud​ និយាយ​ថា​ "ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​ដល់​មនុស្ស​ទាំង​អស់​ ត្រូវ​ត្រួត​ពិនិត្យ​​នូវ​ការ​ឡើង​ ចុះ​ទម្ងន់​របស់​ខ្លួន​ និង​ថែ​រក្សា​នូវ​របប​អាហារ​​ដើម្បី​ផល​ប្រយោជន៍​រូប​រាងកាយ​ឲ្យ​បាន​ល្អ"៕

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.