ស៊ុតមាន់
ជាការពិត ការថែរក្សាសម្ផស្សរបស់មនុស្សម្នាក់សុទ្ធសឹងតែមានវិធីសាស្ត្រផ្សេងៗ ដោយគ្រាន់តែអ្នកខ្លះជ្រើសរើសយកថ្នាំមកពិសារ ហើយអ្នកខ្លះទៀតថែរក្សារូបសម្ផស្សតាមរយៈការប្រើប្រាស់គ្រឿងសំអាង និងជួនកាលគេប្រើថ្នាំផ្សំពីរុក្ខជាតិជាដើម។ យ៉ាងណាម៉ិញ មនុស្សម្នាក់ៗតែងតែប្រាថ្នាចង់ឲ្យស្បែកមុខរបស់ខ្លួនស្រស់ស្អាត មិនមានស្នាមជ្រៀវជ្រួញនៅលើផ្ទៃមុខ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយដែលជួយអ្នកបានៈ គ្រាន់តែយកស៊ុតមាន់មួយគ្រាប់ (យកតែស៊ុតពណ៌ស) មកដាក់ក្នុងចាន បន្ទាប់មកវាយស៊ុតពណ៌សនេះឲ្យឡើងពពុះដូចស្រាបៀរ។
សូមចាប់ផ្តើមលាបពេញផ្ទៃមុខ និងក ទុកវារហូតទាល់តែស្ងួត និងលុបលាងចេញជាមួយទឹកស្អាត រួចយកកន្សែងមកផ្តិតថ្នមឲ្យស្ងួត។ រូបមន្តបន្តឹងស្បែកមុខនេះ គួរតែអនុវត្តក្នុងមួយសប្តាហ៍ឲ្យបានពីរ ឬបីដងមុនពេលប្រើប្រាស់គ្រឿងសំអាង (ម្សៅ) ជំនួយដល់ស្បែកមុខ (នៅមុនពេលចូលគេង)៕
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment