អត្ថបទថ្មីៗ :

សារៈសំខាន់នៃអាហារពេលព្រឹក

Wednesday, December 7, 2011

ការទទួលទានអាហារពេលព្រឹក
មនុស្ស​គ្រប់​រូប​មិន​ថា​ក្មេង​ មនុស្ស​វ័យ​ជំទង់​ និង​មនុស្សពេញ​វ័យ​ទេ​គឺ​​តែង​តែ​​គិត​​ និង​ឲ្យ​តម្លៃ​ទៅ​លើ​អាហារ​ពេល​ព្រឹក​ ថា​ជា​អាហារ​ដ៏​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ទ្រ​ទ្រង់​ដល់​សុខ​ភាព​​ ដោយ​​​ហេតុ​​ថា​​ខួរ​ក្បាល​របស់​មនុស្ស​​បញ្ចេញ​សកម្ម​ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ក្លុយ​កូស​​ ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​ស្គាល់​​ថា "ជាតិ​ស្ករ​ដែល​បាន​មក​ពី​ការ​ធ្វើ​សំយោគ​មេ​តា​បូ​លីក​នៃ​អាហារ"​ សម្រាប់​សកម្ម​ជា​ច្រើន​តួ​យ៉ាង​ ការ​គិត​ ការ​ដោះ​ស្រាយ​បញ្ហា...។
នេះ​បើ​តាម​លោក​ Gail Frank អ្នក​ជំនាញ​ខាង​ការ​តម​អាហារ​ (Dietitian) ប្រចាំ​ American Dietetic Association​ដែល​បាន​ធ្វើ​ការ​​សិក្សា​អស់​រយៈ​ពេល​ជាង​ 40 ឆ្នាំ​​ពី​ទំនាក់​ទំនង​អាហារ​ពេល​ព្រឹក​​ដោយ​បាន​កត់​សំគាល់​ទៅ​លើ​មនុស្ស​ប្រមាណ​ 70,000 នាក់។

មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​គិត​ថា​ ការ​បង្អត់​អាហារ​ពេល​ព្រឹក​ គឺ​ក្នុង​គោល​បំណង​សម្រក​ទំងន់​ ឬ​ធ្វើ​អោយ​រាង​ស្វែល​។ ប៉ុន្តែ​ការ​យល់​បែប​នេះ​គឺ​ជា​ការ​យល់​ខុស​ ដោយ​សារ​តែ​ការ​បង្អត់​អាហារ​ពេល​ព្រឹក​ គឺ​អ្នក​កំពុង​បង្អត់​ប្រព័ន្ធ​សរី​រាង្គ​ និង​បង្ខំ​ឲ្យ​ខួរ​ក្បាល​ធ្វើ​ការ​ដោយ​គ្មាន​ថាម​ពល​ទ្រ​ទ្រង់។ កត្តា​នេះ​វាបណ្តាល​ឲ្យ​ខួរ​ក្បាល​ និង​រាង​កាយ​របស់​អ្នក​ចុះ​ទន់​ខ្សាយ​ ជា​ពិសេស​ការ​គិត​ ការ​ដោះ​ស្រាយ​បញ្ហា​ ការ​ចង​ចាំ​ ឬ​សកម្ម​ភាព​​ផ្សេងៗ​ទៀត​ដែល​អ្នក​កំពុង​អនុវត្ត​​ហាក់​ដូច​ជា​មាន​អារម្មណ៍​ហត់​នឿយ​ រសាប់​រសល់​។​ ដូច្នេះ​អាហារ​ពេល​ព្រឹក​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​ការ​​សម្រក​ទំងន់​ និង​ការ​គ្រប់​គ្រង​ទំងន់៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.