អត្ថបទថ្មីៗ :

9 មូលហេតុនៃការទទួលទានផ្លែប៉េងប៉ោះ

Wednesday, December 7, 2011

រូបភាពពី Google
ផ្លែ​ប៉េង​ប៉ោះ​ គឺ​ជា​រុក្ខ​ជាតិ​មួយ​ប្រភេទ​ដែល​មាន​ផ្លែ​​​សម្បុរ​លឿង​ ក្រហម​ ហើយ​​មនុស្ស​ជាច្រើន​តែង​តែ​យក​ផ្សំ​​ឆ្នៃ​ជា​ម្ហូប​ដ៏​មាន​ឱជារស។ បើ​តាម​ឯក​សារ​ដែល​មាន​ផ្សព្វ​ផ្សាយ​នៅ​លើ​អីន​ធឺ​ណិត​សរ​សេរ​ថា​ ដើម​ប៉េង​ប៉ោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដាំ​ដុះ​មុន​ដំបូង​នៅ​អាមេ​រិក​ខាង​ត្បូង​ និង​អាមេ​រិក​កណ្តាល​ ក្នុងឆ្នាំ​ 1815។ បន្ទាប់​មក​ គេសង្កេត​ឃើញ​មាន​ការ​រីក​សាយ​ភាយ​​នៃ​ការ​ដាំ​ដុះ​​​​ប៉េង​ប៉ោះ​​នៅ​តាម​តំបន់​នានា​ក្នុង​ហ្វីប​អឺរ៉ុប​​ និង​អាស៊ី​អា​គេ្នយ៍។​ ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ​ កសិ​ករ​នៅ​​​គ្រប់​បណ្តា​ខេត្ត​-ក្រុងក៏​មាន​ការ​ដាំ​ដុះ​ផង​ដែរ​ ក្នុង​នោះ​កសិ​ករ​ដាំ​ដុះ​​សម្រាប់​​ទុក​គ្រាន់​​ផ្សំ​ជា​ម្ហូប​ប្រ​ចាំ​គ្រួសារ​ និង​ខ្លះ​ទៀត​​ដាំ​ដុះ​សម្រាប់​ផ្គត់​ផ្គង់​តម្រូវ​ការ​ទីផ្សារ។
ផ្លែ​ប៉េង​ប៉ោះ​ក្រៅ​ពី​យក​មក​ផ្សំ​ជា​ម្ហូប​អាហារ​ប្រចាំ​គ្រួសារ​ វា​ក៏​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​យ៉ាង​ខ្លាំង​​ដល់​សុខ​ភាព​ដូច​ជាៈ​​ ការ​ទទួល​ទាន​ផ្លែ​ប៉េង​ប៉ោះ​​អោយ​​បាន​​មួយ​ ឬ​​ពីរ​​ផ្លែ​​ក្នុង​​មួយ​​ថ្ងៃ​ នោះនឹងជួយអោយ​រាងកាយ​របស់អ្នក​មាន​ថាមពល​ ព្រម​ទាំង​​អាច​ប្រឆាំង​ជំងឺ​មួយ​ចំនួនៈ
  1. ជួយព្យាបាលជំងឺលើសឈាម
  2. ប៉ូវខ្សែភ្នែក
  3. បំបាត់អាការទាស់នោម
  4. ជំនួយអញ្ចាញ និងធ្មេញ
  5. ព្យាបាលជំងឺរាក់ស៊ីធ្មេញ
  6. ថែមទាំងជួយបង្ការជំងឺផ្តាសាយ
  7. ជាពិសេស គឺមានប្រយោជន៍ក្នុងការជួយថែបំប៉នស្បែក អោយមានឈាមឡើងក្រហមតាមធម្មជាតិ
  8. ប៉េងប៉ោះមាន​ការ៉ូទីណយ​​ ជា​ពិសេស​លីកូពីន​ដែល​ជួយ​ការពារ​ជំងឺ​មហារីក
  9. ក្រៅ​ពី​នេះ​​ក៏​មាន​ប៉ូតាស្យូម​ វីតាមីន​ C ​និង​សារធាតុ​ Queroetinដែល​ជា​សារធាតុ​អង់ទីអុកស៊ីដង់


    អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
    អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

    ចែករំលែកអត្ថបទនេះតាមរយៈ

    0 comments:

    Post a Comment

     
    រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.