អត្ថបទថ្មីៗ :

ថ្នាំកែរោគពីធម្មជាតិសម្រាប់រោគស្បែកមុខ (មុន)

Wednesday, December 7, 2011

បញ្ហា​នៅលើមុខ គឺ​ជារឿងសំខាន់
មាន​វិធី​សា​ស្រ្ត​ជា​ច្រើន​​ដែល​​ជួយ​អោយ​អ្នក​​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​រោគ​ស្បែក​មុខ​ (មុន)​ ដោយ​ប្រើ​ប្រាស់​ឱ​សថ​ និង​ការ​ផ្សំ​ម្សៅ​លាប​ ឬ​ក្រែម​ការ​ពារ​ស្បែក ប្រេង​សម្រាប់​លាប​ស្បែក​ ​ព្រម​ទាំង​​ជែល​ (ជាតិ​អន្ធិល) ដែល​​មាន​ដាក់​លក់​នៅ​លើ​ទី​ផ្សារ។ យ៉ាង​ណា​ក៏​ដោយ​ តើ​សុខ​ភាព​របស់​យើ​ង​យ៉ាង​​ណា​ដែរ? ព័ត៌​មាន​នៃ​រោគ​ស្បែក​មុខ​ ដែល​អ្នក​​ត្រូវ​អនុវត្ត​ និង​មិន​ត្រូវ​អនុ​វត្ត​ គួរ​ត្រូវ​បាន​សម្រេច​ចិត្ត​អោយ​​បាន​ច្បាស់។ អ្នក​គួរ​តែ​ប្រើ​ប្រាស់​ថ្នាំ​​កែ​រោគ​ពី​ធម្ម​ជាតិ​​ដើម្បី​​ធ្វើ​ការ​ព្យា​បាលរោគ​ស្បែក​មុខ។ អ្នក​មិន​គួរ​ប្រើ​ប្រាស់​​នូវ​ឱសថ​​ទាំង​​នោះ​​​ទេ​ ដែល​​​មិន​ត្រូវ​បាន​ផ្តល់​យោ​បល់​​​​ដោយ​​វេជ្ជ​បណ្ឌិត​​។ វា​មាន​សារៈ​ប្រយោ​ជន៍​ចំពោះ​អ្នក​ ប្រ​សិន​បើ​អ្នក​​បាន​យក​ផ្លៃ​ស្ទូ​ប៊័រ​រី​​មក​លាប​ថ្នមៗ​ នៅ​លើ​ផ្នែក​ទាំង​នោះ​​ដើម្បី​អោយ​មាន​ប្រសិទិ្ធ​ភាព​លើ​រោគ​ស្បែក​។ បន្ថែម​ពី​នេះ​ អ្នក​អាច​ប្រើ​ប្រេង​តែ​បៃ​តង​ វា​ក៏​អាច​ជួយ​អ្នក​អោយ​ជៀស​ផុត​ពី​ការ​ឆ្លង​​មេ​រោគ​ផ្សេង​ៗ​​ដែល​បណ្តាល​អោយ​កើត​មុន​​នៅ​លើ​រង្វង់​​មុខ​​បាន​​ផង​ដែរ។
ឱ​វាទ​ដ៏​ប្រ​សើរ​នោះ​ អ្នក​មិន​គប្បី​ប៉ះ​ពាល់​ភត្ត្រា​របស់​អ្នក​ នៅ​ពេល​ដៃ​របស់​អ្នក​មាន​ប្រឡាក់ ឬ​មិន​ស្អាត ព្រោះ​វា​អាច​នាំ​អោយ​​ឆ្លង​ និង​កើត​​រោគ​ស្បែក​។ ជាង​នេះ​ទៀត​ អ្នក​អាច​សំអាត​​ភត្ត្រា​អោយ​​ញឹក​ញាប់​ ព្រោះ​វា​ធ្វើ​អោយ​ស្បែក​មុខ​របស់​អ្នក​ជម្រះ​នូវ​មេ​រោគ និង​​ស្នាម​​ប្រឡាក់​​​ព្រម​ទាំង​មាន​ភាព​ស្រស់ស្អាត។ ការ​លុប​លាង​មុខ​ជា​មួយ​ទឹក​ក្តៅ​ឧណ្ណៗ​ ដោយ​​ដាក់​បន្ថែម​នូវ​អំបិល​ម៉ដ្ឋ​បន្តិច​ នោះ​វា​នឹង​​ផ្តល់​គុណ​ប្រយោ​ជន៍​ដ៏នឹក​ស្មាន​មិន​ដល់​ដល់​​។​ រូប​មន្ត​​ដ៏​ពិសិដ្ឋ​​សម្រាប់​អ្នក​ចង់​បាន​ស្បែក​មុខ​ផូរ​ផង់​ ចូរ​​អ្នក​ព្យា​យាម​ទទួល​ទាន​ទឹក​ក្នុង​មួយ​ថ្ងៃ​អោយ​បាន​ ៣.៥ លីត្រ។​ អ្ហូ! ចូរ​អ្នក​កុំ​ភ្លេច​លាង​​សំអាត​មុខ​ជាមួយ​ផលិត​ផល​ហ្វូម​លាង​សំអាត​មុខ​ ដែល​​មាន​វេជ្ជ​បញ្ជា​ដោយ​អ្នក​​ជំនាញ​រោគ​ស្បែក​។ សម្រាប់​សុភាព​បុរស​ និងស្ត្រី​ដែល​ប្រា​ថ្នា​ចង់​បាន​ស្បែក​មុខ​ផូរ​ផង់​ សូម​កុំ​ភ្លេច​លុប​លាង​សំអាត​ មុន​ពេល​អ្នក​ចូល​គេង៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.