អត្ថបទថ្មីៗ :

ធ្វើយ៉ាងម៉េចដើម្បីបំបាត់ស្នាមជ្រួញ?

Wednesday, December 7, 2011

ស្នាមជ្រួញនៅលើ​មុខ
ស្នាម​ជ្រួញ​ ដែល​កើត​មាន​នៅ​លើ​រង្វង់​មុខ និង​បំពង់​ក គឺ​ជាបញ្ហា​កង្វល់​មួយ​ដែល​មនុស្ស​ជា​ច្រើន​​តែង​​តែ​​យក​​ចិត្ត​​ទុក​​ដាក់​​ថែ​រក្សា​ ការ​​ពារ​​ជាប់​ជានិច្ច។ ពិត​ណាស់​ នារី​ និង​បុរស​ខ្លះ មាន​អាយុ​ច្រើន​ ប៉ុន្តែ​ប្រសិន​បើ​អ្នកក្រ​ឡេក​មើល​ភត្រ្តា​របស់​គេ ហាក់​បី​ដូច​ជា​នៅ​ក្មេង​។ កត្តា​សា​មញ្ញ​ភាគ​ច្រើន​គឺ​បណ្តាល​មក​ពី​ពន្លឺ​ព្រះ​អាទិត្យ​ដែល​ធ្វើ​អោ​យ​អន្តរ​រាយ​កើត​មាន​ស្នាម​ជ្រួញ។ ស្បែក​របស់​យើង​គឺ​ទទួល​រង​ពី​ពន្លឺ​ព្រះ​អាទិត្យ​ដោយ​ផ្ទាល់​នៅ​ពេល​អ្នក​ចេញ​ទៅ​ខាង​ក្រៅ។​​ ដូច្នេះ​ អ្នក​ចាំ​បាច់​ត្រូវ​ស្វែង​រក​នូវ​ថ្នាំ​លាប​ការ​ពារ​ស្បែក ដើម្បី​អោយ​ស្បែក​មាន​ភាព​ទន់​រលោង និង​​មាន​សំណើម។ ថ្នាំ​លាប​ការ​ពារ​ស្បែក​ ឬ​អាច​ហៅ​ថា ឡេ​លាប​ការ​ពារ​នេះ​ គឺ​ធ្វើ​អោយ​សរ​សៃ​​ទឹក​ប្រូ​តេ​អ៊ីន​នៃ​ស្បែក​របស់​យើង​ទន់​ហើយ​រលោង​។​ ប្រសិន​បើ​អ្នក​បាន​លាប​ការ​ពារ​ទេ​ នោះ​ពន្លឺ​ព្រះ​អាទិត្យ​នឹង​​បង្កើត​នូវ​ស្នាម​ជ្រួញ​នៅ​លើ​ភត្ត្រា​របស់​អ្នក​ជាក់​ជា​មិន​ខាន។
វិធី​ដ៏​ល្អ​អ្នក​អាច​ម៉ា​ស្សា​នៅ​លើ​ភត្ត្រា​តាម​​រយៈ​ប្រើ​ប្រាស់​ម្រាម​ដៃ​​ដោយ​ខ្លួន​ឯង​បាន។​ ជាង​នេះ​ទៀត​ អ្នក​ក៏​អាច​ប្រើ​ផលិត​ផល​ឡេ​​ការ​ពារ​ស្បែក​​ ព្រោះ​ឡេ​ទាំង​នោះ​​ផ្តល់​អត្ថ​ប្រយោជន៍​តួ​យ៉ាង​ធ្វើ​អោយ​មាន​សំណើម​បន្តិចៗ​។ បន្ថែម​ពី​នេះ អ្នក​អាច​ទទួល​ទាន​តែ​បៃ​តង ក៏​ជា​ជម្រើស​មួយ​ដើម្បី​បំបាត់​ស្នាម​ជ្រួញ​ដ៏​ពូកែ​សក្តិសិទ្ធ ជាង​ការ​ទទួល​ទាន​កា​ហ្វេ​ទៅ​ទៀត។​​ ម្យ៉ាង​ទៀត អ្នក​ត្រូវ​ព្យា​យាមបរិ​ភោគ​​បន្លែ​ និង​ផ្លែ​ឈី ព្រោះ​វា​អាច​ជួយ​អោយ​អ្នក​ទទួល​បាន​នូវ​ប្រូ​តេ​អ៊ីន និង​អូ​ម៉េ​ហ្គា។ អូ! កុំ​ភ្លេច​ទទួល​ទាន​ទឹក​​យ៉ាង​តិច​ ៣ លីត្រ​ក្នុង​មួយ​ថ្ងៃ ហេតុ​ផល​ដោយ​សារ​ទឹក​ជួយ​ថែ​រក្សា​កម្រតិ​សំណើម​ក្នុង​ស្បែក​ និងអាច​កាត់​បន្ថយ​ស្នាម​ជ្រួញ​បាន៕

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.