ពេលតុបតែងមុខម្តងៗ ម្សៅគ្រឿងសំអាងមិនខាំជាប់បានយូរបែបនេះ រឹតធ្វើអោយខូចអារម្មណ៍បានដោយងាយ។ ក៏ប៉ុន្តែជាការពិត មនុស្សមានស្បែកមានខ្លាញ់មានប្រៀបជាង ដោយសារតែមនុស្សស្បែកខ្លាញ់មានជាតិទឹកមកស្រោបលើកោសិកាស្បែកគ្រប់ពេលវេលា ធ្វើអោយស្បែកប្រភេទនេះមិនសូវមានភាពជ្រីវជ្រួញ ប្រសិនបើប្រៀបធៀបជាមួយនឹងមនុស្សដែលមានស្បែកស្ងួត។
ការថែទាំស្បែកសំរាប់មនុស្សស្បែកខ្លាញ់មានចំណុចដែលគួរយល់ដឹងដូចខាងក្រោមនេះ ៖
- ជ្រើសប្រើសាប៊ូដែលមានសារជាតិខ្សោយ ឬជែលថ្លាលុបលាងមុខ ដោយមិនចាំបាច់លុបលាងញឹកញាប់នោះទេ។
- ប្រសិនមុខខ្លាញ់ខ្លាំងគួរប្រើក្រដាសផ្តិតដោយសន្សឺមៗនូវជាតិខ្លាញ់ដែលចេញមកដើម្បី ជួយអោយផ្ទៃមុខបានស្រស់ថ្លាឡើងវិញ។
- បច្ចុប្បន្នមានថ្នាំពពួកវីតាមីន A សំយោគ Lsotretinoin ឬការប្រើថ្នាំនៅក្នុងក្រុម Aldactione ដែលមានអានុភាពប្រហាក់ប្រហែលនឹងថ្នាំដែលធ្វើអោយក្រពេញក្រោមស្បែកចុះថយចំនួន និងរួមតូចធ្វើស្បែកស្ងួតឡើងវិញ។ ក៏ប៉ុន្តែការប្រើថ្នាំទាំងអស់នេះមានចំណុចប្រឈមដទៃៗទៀត ទើបគួរស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យតែប៉ុណ្ណោះ៕
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment