គូស្វាមីភរិយាខ្លះទោះបីជាស្រឡាញ់គ្នាស្ទើរលេបក្តី ប្រសិនបើរឿងលើគ្រែនេះយកជាការមិនបាន ហើយធ្លាក់ទៅក្នុងសភាពកាន់តែយ៉ាប់យ៉ឺននោះ ប្រការនេះអាចនាំឆ្ពោះទៅរកបញ្ហាធំនៅក្នុងជីវិតគូស្នេហ៍បានដោយចៀសមិនរួច។ ការចេះជួយបន្ថែមរសជាតិ នៅពេលអ្នកកំពុងរួមភេទគឺពិតជាជួយបង្កើនចំណងស្នេហ៍របស់អ្នកអោយកាន់តែស្អិតល្មួតថែមមួយកំរិតទៀត។ យើងសូមលើកយកគន្លឹះល្អៗ ៦ ចំនុចសំរាប់ជាជំនួយដល់អស់លោកអ្នកដូចតទៅ៖
- សាងបរិយាកាសដោយសំលេង៖ ការបន្លឺសំលេងថ្ងួចថ្ងូរ វាជួយបង្កើននុវភាពស្រៀវស្រើបដល់ភាគីបុរសយ៉ាងច្រើនបំផុត។ ព្រោះថាការដែលអ្នកបន្លឺសំលេងថ្ងូរតិចៗនោះ ភាគីបុរសគេនឹងកើតមានអារម្មណ៍ថា មានភាពជឿជាក់កាន់តែខ្លាំងឡើង ដែលធ្វើអោយភាគីស្រ្តីពេញចិត្តបាន។ ថែមលើសពីនោះទៅទៀត គឺជួយបង្កើនអារម្មណ៍អោយរពើតរពើងបានដូចជាឈានទៅដល់ចំណុចកំពូលទៀតផង។
- បង្កើតចិន្តនាការ៖ សាកល្បងប្រើចិន្តនាការបង្កើតនូវអារម្មណ៍ប្លែកៗ ខណៈពេលរួមរ័កដូចជាចិន្តនាការថា អ្នកទាំងពីរកំពុងតែមានសិចនៅក្នុងទីកន្លែងដែលប្លែកថ្មីដូចជាសួនសារធារណៈ ដែលមានមនុស្សម្នាមីដេរដាស។ ព្រោះចិន្តនាការវាជួយបង្កើន ហើយទាក់ទាញអារម្មណ៍ផ្លូវភេទបានយ៉ាងខ្ពស់បំផុត។
- ប៉ះពាល់ចំនុចស្រៀវស្រើប៖ ក្នុងកំឡុងពេលកំពុងមានសិចដ៏ក្តៅគគុកនោះ អ្នកអាចនឹងចាប់ដៃភាគីបុរសរំកិលទៅប៉ះបរិវេណ ចំនុចដ៏ស្រៀវស្រើបរបស់ដៃគូររបស់អ្នកដូចជាក្បាលសុដន់ដោយម្រាមដៃក្រឡឹងថ្នមៗ។ ការប៉ះបរិវេណដូចដែលបានពោលនេះ វានឹងជួយបង្កើនភាពស្រៀវស្រើបក្នុងការឈានទៅដល់ចំណុចកំពូលយ៉ាងប្រសើរ។
- គួរមានពាក្យពេចន៍ក្នុងខណៈពេលដែលកំពុងឈានដល់កំពូល៖ ក្នុងខណៈដែលអ្នកកំពុងវក់វីក្នុងល្បែងស្នេហាដ៏ក្តៅគគុក ហើយមិនយូរប៉ន្មានផងអ្នកក៏ឈានដល់ចំនុចកំពូល យើងសូមណែនាំអោយអ្នកសាកល្បងប្រើពាក្យពេចន៍ចេញមកស្រាលដូចជា ពូកែមែនទែន ល្អខ្លាំងណាស់ ប្រសប់មែន អូនពេញចិត្តណាស់ជាដើម។ ធានាថា វិនាទីបន្ទាប់ទៀតគេប្រាកដជាអាចនាំអ្នកឡើង ឋានសួគ៌ទាំងពោពេញដោយទឹកចិត្តរីករាយ និងក្លាហានកាន់តែពុះកញ្ជ្រោលលើសដើម។
- ការស្តែងចេញ និងតបស្នងខ្លះៗ:ជួនកាលការបញ្ជេញកំលាំងទាញសរសៃសក់របស់គេស្រាលៗ ឬក៏ការខាំញិញ ស្រាលៗ នៅត្រង់ដើមដៃរបស់គេ អាចជួយបង្កើនភាពស្រៀវស្រើបបានយ៉ាងប្រសើរ បំផុតបានដែរ ព្រោះវានឹងជួយភ្ញោចអារម្មណ៍សិចអោយពុះឡើង លាយឡំជាមួយនឹង ភាពស្រើបស្រាលទៀតផង។
- តបស្នងនូវតម្រូវការ ៖នៅពេលឈានជិតដល់ចំនុចកំពូលទាំងគូនោះ ភាគីបុរសនឹង មានសកម្មភាពយ៉ាងពុះពារ។ ត្រង់នេះហើយដែលស្រ្តីត្រូវជួយគេ គឺអ្នកអាចនឹងតប ស្នងទៅគេ ដោយការពត់ខ្លួនចូលទៅរកគេយ៉ាងជិតស្និទ្ធ ដើម្បីប្រាប់ថា យើងក៏មាន អារម្មណ៍ស្រៀវស្រើបមិនចាញ់គេប៉ុន្មានដែរ៕
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment