អត្ថបទថ្មីៗ :

អាការៈនៃរោគប្រតិកម្មស្បែក

Wednesday, December 7, 2011

ស្បែក​មាន​បញ្ហា
ភាគ​​ច្រើន​​គេ​សង្គេត​​ឃើញ​ថា អ្នក​ជំងឺ​មាន​​អាការៈ​​​​រមាស់​ និង​មាន​​អាការៈ​​ចេញ​​ព​ង​​ទឹក​​ពណ៌​​ថ្លាៗនៅ​តាម​​ចង្វែក​​​ដៃ​។ ចំ​ណុត​នេះ​​ទាម​ទារ​ឲ្យ​មាន​ការ​ប្រុង​​ប្រយ័ត្ន​​បន្តិច ព្រោះ​អី​អាការៈ​​បែប​នេះ​​គឺ​ជា​​មេរោគ​​ឆ្លង​​ឱកាស​​និយម។
ហេតុ​ផល​ក៏​ព្រោះ​ថា ប្រសិន​​បើ​រមាស់​ធម្ម​តា​វា​គ្រាន់​​តែ​​ចេញ​​រោគ​សញ្ញា​​ជា​អាការៈឡើង​ស្នាម​​កន្ទួល​ក្រហម​​ដូច​មាន​​អ្វី​រោល​តែ​ប៉ុណ្ណោះ
 ប៉ុន្តែ​ប្រ​សិនបើ​​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​អាច​ធ្វើ​ឲ្យ​ស្បែក​ជាំខ្មៅ​ ហើយ​គ្មាន​ពង​ទឹក​នោះ​ទេ​។
វិធី​ព្យា​បាល​អាការៈ​បែប​នេះ​យើង​ណែនាំ​ឲ្យ​អ្នក​សាក​ល្បង​ត្រាំដៃ​នៅ​ក្នុង​ទឹកក្តៅ​ឧណ្ហៗ​រៀង​រាល់​ថ្ងៃ​ ដោយ​ក្នុង​មួយថ្ងៃអាច​ចំ​ណាយ​ពេល​ ៣០​នាទី​។ បន្ទាប់​មក​ប្រើ​កូន​កន្សែង​ស្ងួត​មក​ជូត​ឲ្យ​ស្អាត​រួច​លាប​ស្ពាន់​ធ័រ​ថើៗ​នៅ​លើ​ស្បែក​ ដែល​វិធី​នេះ​ណែនាំ​ឲ្យ​ធ្វើ​រយៈពេល​ ២​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។
ក្នុង​ករណីប្រសិន​បើ​ធ្វើ​ហើយ​នៅ​តែមិន​បាន​ធូរ​ស្បើយ​ គួរ​ទៅ​ពិគ្រោះ​ជា​គ្រូ​ពេទ្យ​ ដើម្បី​ឲ្យ​គេ​បាន​ពិនិត្យ​  និង​ព្យា​បាល​ចំ​គោល​ដៅ​។ ក្នុង​បញ្ហា​នេះ អ្នក​ជំងឺ​គួរ​ព្យា​យាម​ធ្វើ​តាម​វេជ្ជ​បញ្ជារ​របស់​គ្រូពេទ្យ​​ផង​ដែរទើប​ការ​ព្យា​បាល​មាន​ប្រសិទ្ធភាព​មិន​បង្ក​អាការៈ​ធ្ងន​ធ្ងរ​នៅ​ពេល​ក្រោយ​៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.