១- ទឹក
ទឹកគឺជាធាតុផ្សំមួយដ៏ល្អបំផុតសម្រាប់ស្បែករបស់អ្នក។ វាផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ពីរផ្សេងគ្នា ដែលទីមួយគឺ ទឹកអាចជួយផ្ដល់សំណើមដល់កោសិកាស្បែកដែលបាត់បង់ជាតិទឹកពេលត្រូវកម្ដៅថ្ងៃ។ ទីពីរ គឺទឹកអាចជួយសម្អាតជាតិពុលចេញពីក្នុងស្បែក កាត់បន្ថយភាពជ្រីវជ្រួញ និងធ្វើឲ្យស្បែកម៉ង់រលោង គួរជាទីគាប់ចិត្ត។
ជាទូទៅ រាងកាយរបស់យើង ត្រូវការទឹកប្រហែល២លីត្រ ឬ៨កែវ ក្នុងមួយថ្ងៃ។
២- សម្រាកឲ្យបានគ្រប់គ្រាន់
អ្នកត្រូវការការគេងពេលយប់ឲ្យបានគ្រប់គ្រាន់ សម្រាប់សុខភាពរាងកាយទាំងមូល ហើយស្បែកក៏បានទទួលអត្ថប្រយោនជ៍ជាច្រើនពីការគេងគ្រប់គ្រាន់នេះដែរ ព្រោះនេះគឺជាពេលដែលរាងកាយមានកម្លាំងឡើងវិញ ដែលអាចធ្វើស្បែកអ្នកមើលទៅក្មេងជាងវ័យ។
ការគេង ឬសម្រាកមិនគ្រប់គ្រាន់ អាចបណ្ដាលឲ្យអ្នកមានអារម្មណ៍ស្រ្ដេស និងបញ្ហាផ្លូវចិត្តមួយចំនួនទៀត ដែលទាំងអស់នេះ សុទ្ធសឹងតែប៉ះពាល់ដល់សុខភាពស្បែកផងដែរ។
៣- ញ៉ាំអាហារឲ្យបានត្រឹមត្រូវ
ការញ៉ាំអាហារដែលសមស្រប និងមានសមតុល្យ គឺជាអ្វីដែលស្បែកអ្នកត្រូវការជាចាំបាច់។ អាហារដែលមានសារធាតុចិញ្ចឹម និងមានប្រយោជន៍ចំពោះស្បែក អាចមានដូចជា ត្រីសាល់ម៉ុន សាឌីន សណ្ដែក ស្ពីណាត់ និងគ្រាប់វែលណាត់ជាដើម។
អាហារដែលសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មក៏ល្អសម្រាប់ស្បែកនោះដែរ ដែលមានដូចជា ផ្លែប៊ើរី ប៉េងប៉ោះ និងត្រសក់ស្រូវ។ អាហារទាំងនេះ អាចជួយការពារការខូចខាតកោសិកាស្បែក និងជួយធ្វើឲ្យអ្នកមានសុខភាពល្អ។ បន្លែ និងផ្លែឈើ ដែលសម្បូរជាតិវីតាមីនអា បេ សេ និងអឺ ក៏អាចជួយឲ្យស្បែកក្មេងជាងវ័យផងដែរ។ អ្វីដែលគួរជៀសវាង គឺការញ៉ាំអាហារតាមចិត្តចង់។
៤- សម្អាតស្បែកជាប្រចាំ
ស្បែករបស់អ្នក គួរតែត្រូវបានសម្អាតឲ្យស្អាតជានិច្ច ព្រោះភាពកខ្វក់ គឺជាហេតុផលចម្បងដែលនាំឲ្យមានបញ្ហាស្បែក។ ប្រើប្រាស់នូវផលិតផលថែរក្សាស្បែកដែលសមស្របនឹងប្រភេទស្បែករបស់អ្នក គឺជាអ្វីដែលមិនគួរមើលរំលង។
ក្រៅពីសម្អាត អ្នកក៏គួរតែថែរក្សាវាឲ្យបានម៉ត់ចត់ផងដែរ ពោលគឺជៀសវាងត្រូវកម្ដៅថ្ងៃហួសកម្រិត ដែលនឹងធ្វើឲ្យស្បែកអ្នកឆាប់ជ្រួញ និងចាស់ជាងអាយុ។ នៅពេលដែលអ្នកត្រូវចេញក្រោមកម្ដៅថ្ងៃ អ្នកត្រូវប្រើប្រាស់នូវក្រែមការពារកម្ដៅថ្ងៃជាចាំបាច់។
៥- ការហាត់ប្រាណ
ការហាត់ប្រាណ គឺជាធាតុផ្សំដ៏សំខាន់ក្នុងជីវិតដែលយើងគួរតែធ្វើ។ វាមិនត្រឹមតែផ្ដល់នូវប្រយោជន៍ជាច្រើនដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្ដែវាក៏មានប្រយោជន៍ចំពោះស្បែកនោះដែរ។ ការតាំងសមាធិ និងការហាត់ប្រាណផ្សេងៗទៀត អាចជួយឲ្យអ្នកកាត់បន្ថយអារម្មណ៍តានតឹង មានសុខភាពល្អ ដែលទាំងនេះគឺជាសញ្ញាល្អសម្រាប់ស្បែក។
ការហាត់ប្រាណ អាចបង្កើនចលនាឈាមរត់ និងអាចធ្វើឲ្យស្បែកក្មេងជាងវ័យ។ អ្នកអាចសាកល្បងការហាត់ប្រាណងាយស្រួល មួយចំនួន ដូចជាការដើរ ជិះកង់ ឬហែលទឹក។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment