អាហារទាំង៤ ដែលអ្នកគួរប្រយ័ត្ននោះគឺ៖
១- ខ្ទឹមស
ក្លិនដ៏ខ្លាំងរបស់ខ្ទឹមស អាចធ្វើឲ្យអ្នកមានក្លិនមាត់មិនល្អ ហើយក៏ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ក្លិនខ្លួនរបស់អ្នកទាំងមូលតែម្ដង។ ក្លិនរបស់វា នឹងនៅជាប់នឹងខ្លួនយើងដល់ទៅ ៧២ម៉ោងឯណោះ ប្រសិនបើយើងមិនលាងសម្អាតខ្លួនទេនោះ។ ទោះបីជាយ៉ាងណាក្ដី ខ្ទឹមស ក៏ជាគ្រឿងផ្សំនៃមុខម្ហូបដ៏សំខាន់ផងដែរ ហើយវាថែមទាំងជាំឱសថដ៏ល្អទៀតផង។ អ្នកអាចជៀវវាងញ៉ាំខ្ទឹមស នៅមុនពេលចេញទៅជួបអ្នកណាម្នាក់ ឬក៏ចូលរួមកម្មវិធីអ្វីមួយ។
២- ខ្ទឹមបារាំង
ខ្ទឹមបារាំងជាប់ចំណាត់ថ្នាក់លេខពីរនៅក្នុងបញ្ជីអាហារដែលមានក្លិនមិនល្អ។ វាមានផ្ទុកទៅដោយសារធាតុហ្វៃប៊ើយ៉ាងច្រើន ហើយក៏មានអាចជួយបញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់បានទៀតផង ប៉ុន្ដែអ្វីដែលជាបញ្ហានោះ គឺក្លិនរបស់វាតែម្ដង។ ខ្ទឹមបារាំង អាចធ្វើឲ្យអ្នកមានក្លិនមាត់មិនល្អ និងមានក្លិនខ្លួនមិនល្អរាប់ម៉ោងទៀតផង។ ប្រសិនចង់កាត់បន្ថយក្លិន គឺមិនត្រឹមញ៉ាំខ្ទឹមបារាំងទាំងឆៅនោះទេ ពោលគឺញ៉ាំឆ្អិនល្អជាង។
៣- គ្រឿងស្រវឹង
ប្រិយមិត្តប្រហែលជាដឹងហើយថា គ្រឿងស្រវឹង ដែលមានដូចជា ស្រា ស្រាបៀ ឬសូម្បីតែទឹកត្នោតជូរក៏អាចបន្សល់ឲ្យអ្នកនូវក្លិនមិនល្អជាប់ខ្លួន និងមាត់ផងដែរ។ ក្លិនរបស់វាក៏អាក្រក់ដូចក្លិន ខ្ទឹមស និងខ្ទឹមបារាំងដែរ។ ទោះបីជាអ្នកប្រឹងទំពារស្ករកៅស៊ូ ឬលុបលាងមាត់យ៉ាងណាក៏មិនអាចបំបាត់ក្លិនដើមរបស់គ្រឿងស្រវឹងបានភ្លាមៗនោះដែរ។ មានតែពេលវេលាមួយគត់ ដែលអាចបំបាត់ក្លិនខ្លួនរបស់អ្នកក្រោយពីផឹកគ្រឿងស្រវឹងជោគជាំ (ភ្លាមៗមិនអាចបំបាត់បានទេ)។
៤- ផ្លែទូរ៉េន
ទូរ៉េន ជាផ្លែឈើមួយប្រភេទដែលមានឱជារសឆ្ងាញ់ពិសា ប៉ុន្ដែទាស់តែម្យ៉ាងគឺក្លិនមិនល្អរបស់វា។ ក្លិនរបស់ទូរ៉េន គឺមិនត្រឹមតែប៉ះពាល់ដល់ក្លិននៃខ្យល់ដកដង្ហើមប៉ុណ្ណោះទេ តែក៏ធ្វើឲ្យអ្នកមានក្លិនខ្លួនមិនល្អផងដែរ។ សូមបញ្ជាក់ផងដែរថា ដោយសារក្លិនរបស់ទូរ៉េនបែបនេះហើយ បានជាធ្វើឲ្យវាត្រូវបានគេហាមឃាត់មិនឲ្យលក់នៅក្នុងតំបន់ខ្លះក្នុងពិភពលោក។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment