១- ប្រើត្រសក់
ត្រសក់គឺពិតជាងាយស្រួលរកណាស់នៅតាមទីផ្សារនានា។ អ្នកត្រូវយកត្រសក់មកចិត្តជាបន្ទះស្ដើងៗ ហើយយកបន្ទះត្រសក់ទាំងនោះ យកមកបិទជាប់នៅលើភ្នែករបស់អ្នករយៈពេល ១០ទៅ១៥នាទី។ ការធ្វើបែបនេះ គឺពិតជាមានប្រសិទ្ធភាពខ្លាំងបំផុត ក្នុងការកាត់បន្ថយស្នាមជាំខ្មៅដែលស្ថិតនៅជុំវិញផ្នែករបស់អ្នក។
២- ប្រើទឹកកក
ចូរអ្នកដាក់បំណែកទឹកកកតូចៗទៅក្នុងក្រណាត់ស្អាត ហើយយកវាមកស្អំនៅលើសភ្នែករបស់អ្នកចំនួន២ទៅ៣នាទី។ វាមិនត្រឹមតែជួយឲ្យកាត់បន្ថយស្នាមខ្មៅនៅនឹងភ្នែករបស់អ្នកទេ ប៉ុន្ដែវាក៏អាចជួយដល់ភ្នែករបស់អ្នកផងដែរ។ បើមិនជឿចូរសាកល្បងមើលទៅ!
៣- គេងឲ្យបានគ្រប់គ្រាន់
ការគេងឲ្យបានគ្រប់គ្រាន់គឺជាវិធីដ៏ស្រួលបំផុត និងមានប្រសិទ្ធភាពបំផុតមួយក្នុងការលុបបំបាត់ស្នាមខ្មៅនៅជុំវិញភ្នែក។ អ្នកគួរតែចងចាំផងដែរថា ការគេងគ្រប់គ្រាន់ មិនតិចពេក និងមិនច្រើនពេក គឺពី ៧ទៅ៨ម៉ោងក្នុងមួយយប់។
៥- ញ៉ាំអាហារដែលមានប្រយោនជ៍ចំពោះសុខភាព
ចូរញ៉ាំបន្លែស្លឹកពណ៌បៃតង និងផ្លែឈើស្រស់ៗ ដើម្បីបំពេញតម្រូវការនៃសារពាង្គកាយរបស់អ្នក។ ប្រសិនបើអ្នកមានជីវជាតិចិញ្ចឹមគ្រប់គ្រាន់នោះ អ្នកក៏អាចជៀសផុតពីស្នាមជាំខ្មៅទាំងនោះបានផងដែរ។ ការញ៉ាំថ្នាំវីតាមីនក៏អាចធ្វើបានដែរ តែត្រូវធ្វើប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិនមុននឹងប្រើប្រាស់។
៥- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
អ្នកត្រូវញ៉ាំទឹកឲ្យបានយ៉ាងតិចបំផុតក៏ ១០ទៅ១២កែវដែរ ក្នុងមួយថ្ងៃ ដើម្បីជំនួយដល់ស្បែករបស់អ្នក។ ទឹកក៏អាចជំនួយដល់ការធ្វើចលនារបស់ឈាមផងដែរ និងធ្វើឲ្យស្បែកមានសំណើមទៀតផង។
៦- ជៀសវាងគ្រឿងស្រវឹង និងបារី
គ្រឿងស្រវឹង និងបារី គឺជាកត្ដាចម្បងបំផុតដែលនាំឲ្យអ្នកឈានទៅដល់មានស្នាមខ្មៅនៅខាងក្រោមរង្វង់ភ្នែក។ វាមិនត្រឹមតែមានផលអាក្រក់ដល់សុខភាពរបស់អ្នកនោះទេ តែវាទាំងពីរនេះ ក៏អាចធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់អ្នកផងដែរ។
ប្រសិនបើអ្នកធ្វើតាមវិធីងាយៗខាងលើនេះ នោះអ្នកប្រាកដជាមានភាពខុសផ្លែកជាក់ជាមិនខាន។ ស្នាមខ្មៅនៅខាងក្រោមរង្វង់ភ្នែករបស់អ្នកនឹងកប់បាត់ ហើយបន្សល់ឲ្យអ្នកនូវផ្ទៃមុខដ៏ស្រស់ផូរផង់ដែលអ្នកសុបិនចង់បាន!
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment