អត្ថបទថ្មីៗ :

អារម្មណ៍​ស្រ្ដេស​ ពិត​ជា​ធ្វើ​ឲ្យ​សក់ស្កូវ​មែន​ទេ?

Wednesday, December 7, 2011

អារម្មណ៍​ស្រ្ដេស​ ធ្វើ​ឲ្យ​សក់​ស្កូវ​
ក្រុម​អ្នក​វិទ្យាសាស្រ្ដ​របស់​សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ច្បាស់​ហើយ​ថា ការ​មាន​អារម្មណ៍​ស្រ្ដេស​ តប់​ប្រម៉ល់​ក្នុង​ចិត្ត គឺ​ពិត​ជា​នាំ​ឲ្យ​អ្នក​ប្រែ​ក្លាយ​ពី​សក់​ខ្មៅ ទៅ​ជាសក់​ស្កូវ​ទាំង​វ័យ​ក្មេង​បាន​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ទេ វា​ក៏​បង្ក​ឲ្យ​មានការ​ខូច​ខាត​ DNA និង​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​កើន​គ្រោះថ្នាក់​នៃ​ការ​កើត​ជំងឺ​ផ្សេង​ៗ​ផង​ដែរ​។
តាម​រយៈការ​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញ​ថា ការ​មាន​អារម្មណ៍​ធុញ​ថប់​ តប់​ប្រម៉ល់​ខ្លាំង ឬ​ស្រ្ដេស​ នឹង​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​នូវ​កម្រិត​ប្រូតេអ៊ីន ដែល​រក្សា​សារពាង្គកាយ​យើង​ឲ្យ​មាន​សុខភាព​ល្អ​តាម​រយៈ​ការ​ការ​ពារ​កោសិកា​របស់​យើង​ពី​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​។​
លោក​សាស្រ្ដា​ចារ្យ​ Robert Lefkowitz មក​ពី​សាកល​វិទ្យាល័យ​ Duke University នៅ​រដ្ឋ North Carolina សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា ការ​មាន​អារម្មណ៍ស្រ្ដេស​គឺ​ពិតជា​មិន​ល្អ​ចំពោះ​សុខ​ភាព​របស់​យើង ដែល​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន ទាំង​ផ្នែក​សម្រស់ ដូចជា​ធ្វើ​ឲ្យ​ស្កូវ​សក់ និង​ផ្នែក​សុខភាព​ទូទៅ​។
នៅ​ក្នុង​ការ​ធ្វើ​ពិសោធន៍​ទៅ​លើ​សត្វ​កណ្ដុរ​ ក្រុមអ្នក​ស្រាវ​ជ្រាវដែល​បាន​បោះ​ពុម្ភ​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​ក្នុង​ព្រឹត្ត​បត្រ Nature បាន​រក​ឃើញ​ថា មាន​ម៉ូលេគុល​ម្យ៉ាង​ដែល​អាច​បំផ្លាញ DNA របស់​យើង​បាន​។ រយៈពេល​៤សប្ដាហ៍​នៃ​ការ​ធ្វើ​ពិសោធន៍​លើ​សត្វ​កណ្ដុរ​នេះ បាន​បង្ហាញ​ថា សត្វ​កណ្ដុរ​បាន​បាត់​បង់​បរិមាណ​នៃ​សារធាតុ​ប្រូតេអ៊ីន ដែលមាន​ឈ្មោះ​ថា p53 ដែល​មាន​តួនាទី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​។
លោក វេជ្ជ​បណ្ឌិត Makoto Hara ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​នេះ​ដែរ​​ បាន​និយាយ​ថា ការ​សិក្សា​នេះ បានបង្ហាញថា ស្រ្ដេស​ ពិតជា​អាច​ធ្វើ​ឲ្យ​មានការ​កាត់​បន្ថយ​កម្រិត​នៃ p53 ពិត​ប្រាកដ​មែន​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​នេះ ក៏​គ្រោង​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ជា​បន្ត​ទៅ​ទៀត ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ និង​លម្អិត​ជាង​នេះ​ទៀត​

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.