អត្ថបទថ្មីៗ :

សាប៊ូកក់​សក់​​ ក៏អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​បាន​ដែរ​

Wednesday, December 7, 2011

សាប៊ូ​កក់​សក់​អាច​ធ្វើ​ឲ្យ​ធាត់​
តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ថា​ខ្លួន​អ្នក​នៅ​តែ​ធាត់ បើ​ទោះបី​ជា​អ្នក​ញ៉ាំ​អាហារ​បាន​ត្រឹម​ត្រូវ និង​ហាត់​ប្រាណ​បាន​ទៀង​ទាត់​ដែរ​ឬទេ? បើ​ដូច្នេះ​មែន​ អ្នកគួរ​តែ​ត្រួត​ពិនិត្យ​មើលផលិតផល​ថែរ​ក្សា​សម្រស់​របស់​អ្នក​ហើយ​!
ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​មួយ​ បាន​រក​ឃើញថា​ សារធាតុគីមី​ដែល​មាន​នៅ​ក្នុង​ផលិតផល​ថែរក្សា​សម្ផស្ស​មួយ​ចំនួន​ ដូច​ជា​សាប៊ូ​កក់​សក់​ ឡេ​លាប​ខ្លួន ឬ​ក៏​សាប៊ូ​ដុស​ខ្លួន​ជាដើម អាច​ធ្វើ​ឲ្យ​លោក​អ្នក​ឡើង​ទម្ងន់​បាន​។ ការ​ស្រាវ​ជ្រាវ​នេះ ក៏​បាន​រក​ឃើញ​ដែរ​ថា សារធាតុ​គីមី​ទាំង​នោះ អាច​បំផ្លាញ​ប្រព័ន្ធ​គ្រប់​គ្រង​ទម្ងន់​ធម្មជាតិ​នៃ​ដងខ្លួន​របស់​អ្នក​ផង​ដៃរ​។
អ្នក​វិទ្យាសាស្រ្ដ​មក​ពី​មជ្ឈ​មណ្ឌល​ Mount Sinai Medical នៅ​ញូវយ៉កដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​នេះ​​ បាន​បញ្ជាក់​ថា សារធាតុ Phthalates ដែល​ជា​សារធាតុគីមីម្យ៉ាង​ដែល​ជា​ធាតុ​ផ្សំ​ចំនួន​៧០% នៃ​ផលិត​ផល​ថែរក្សា​សម្ផស្ស​ ក៏​​ដូច​ជា​ផលិ​តផល​សម្អាត​នៅ​ក្នុង​ផ្ទះ​ផង​ដែរ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​នេះ ក៏​បាន​ធ្វើ​ការ​ព្រមាន​ផង​ដែរ​ថា សារធាតុ Bisphenol-A (BPA) ដែល​មាន​នៅ​ក្នុង​កំប៉ុង​អាហារ ដប​ប្លាស្ទិក (ដប​ទឹក​សុទ្ធ) ឬ​កំប៉ុង​ទឹក​ដោះ​គោក្មេង​ៗ ក៏​មាន​ផ្ទុក​ទៅ​ដោយ​កាឡូរី​ខ្ពស់​ផង​ដែរ​ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ធាត់​ដូច​គ្នា​។
សារធាតុ​គីមី​នេះ ក៏​ត្រូ​វ​បាន​គេ​ប្រើ​ប្រាស់​នៅ​ក្នុង​ផលិត​ផល​ក្មេង​លេង និង​ជា​ពិសេស​នៅ​ក្នុង​ផលិត​ផល​គ្រឿង​សម្អាង​ ដូច​ជា​ឡេ សាប៊ូ​ ទឹក​អប់​ជាដើម​ ប៉ុន្ដែ​បើ​នៅក្នុង​រាង​កាយ​មនុស្ស​វិញ​ សារធាតុ​គីមី​នេះ ដើរ​តួ​នាទី​ជា​អ្នក​ធ្វើ​ឲ្យ​អ្នក​ធាត់ ដោយ​វា​បាន​បំផ្លាញ​អ័រម៉ូនដែល​ជួយ​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​នៅ​ក្នុង​ការ​លូត​លាស់​នៃ​រាង​កាយ​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រី​ Maida Galvez ដែល​បាន​ចូល​រួម​ស្រាវ​ជ្រាវ​នេះ​ដែរ បាន​និយាយ​ប្រាប់​ថា ទោះ​ជា​សារធាតុ​គីមី​ទាំង​នេះ​ អាច​ធ្វើ​ឲ្យអ្នក​ធាត់​ ប៉ុន្ដែ​អ្នក​ក៏​អាច​ការពារ​បាន​ផង​ដែរ​។ ការ​ការ​ពារ គឺ​អ្នក​ត្រូវ​ប្រើ​ផលិ​ត​ផល​ដែល​គ្មាន​បន្ថែម​សារធាតុ​ក្រអូប ឬ​គ្មាន​សារធាតុ phthalates។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.