អ្វីដែលមនុស្សចាប់អារម្មណ៍ជាងគេប្រាកដជាស្នាមញញឹមរបស់អ្នក។ ហើយស្នាមញញឹមរបស់អ្នក មើលទៅគួរឲ្យចាប់អារម្មណ៍ទាល់តែធ្មេញរបស់អ្នកស្អាតហើយស។ បើធ្មេញរបស់អ្នកបាក់ មានដង្កូវស៊ី ឬក៏មានពណ៌លឿងវិញ នោះគ្មានអ្នកណាចង់និយាយជាមួយអ្នកទ្បើយ។ បើចង់ឲ្យធ្មេញរបស់អ្នកស្អាត ហើយស អ្នកត្រូវធ្វើដូចខាងក្រោម៖
ជំហានទី១ ដុសធ្មេញ មួយថ្ងៃ ២ដង ពេលព្រឹកម្តង និងពេលយប់ម្តងជាប្រចាំ។ ប្រើថ្នាំដុសធ្មេញពីរប្រភេទ មួយសំរាប់ឲ្យធ្មេញស និងមួយទៀតសំរាប់បំបាត់ក្លិន។
ជំហានទី២ ជួបគ្រូពេទ្យធ្មេញ ក្នុងរយៈពេល ៦ខែម្តង ព្រោះនៅពេទ្យធ្មេញគេអាចសំអាតធ្មេញរបស់សព្វកន្លែង ហើយគេមានថ្នាំដែលជួយឲ្យធ្មេញរបស់យើងសបានទៀតផង។
ជំហានទី៣ នៅពេលដែលញុំាទឹកតែ ឬស្រាក្រហម យើងគួរប្រើ បំពង់បឺត ហើយអ្នកត្រូវដុះធ្មេញរបស់អ្នកចេញនៅពេលអ្នកញុំាអាហាររួច។ កុំញុំាអាហារដែលមានជាតិអាស៊ីតច្រើន ព្រោះវាធ្វើឲ្យធ្មេញរបស់អ្នកឆាប់ពុក។
ជំហានទី៤ ឈប់ជក់បារី ព្រោះថាបារីអាចធ្វើឲ្យធ្មេញអ្នកទ្បើងពណ៌លឿងបាន។
ជំហានទិ៥ ពាក់គ្រឿងអលង្ការ ធ្វើពីប្រាក់ ឬមានដាំពេជ្រ វាជួយឲ្យធ្មេញរបស់យើងមើលទៅឃើញពណ៌ស។
ជំហានទី៦ លាបក្រេម ពណ៌ក្រហម ឬពណ៌ខៀវ អាចជួយឲ្យគេមើលទៅឃើញធ្មេញយើងពណ៌ស តែបើយើងលាបពណ៌ លឿង ឬពណ៌ទឹកក្រូចវិញ អាចធ្វើឲ្យធ្មេញរបស់អ្នកមើលទៅចេញទៅជាពណ៌លឿងដែរ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment