១- ទឹកបន្លែ
ទឹកបន្លែ គឺពិតជាភេសជ្ជៈមួយប្រភេទដែលជួយឲ្យអ្នកសម្រកទម្ងន់បាន មិនថាដាក់កំប៉ុង ដប ឬទើបតែកិនថ្មីៗនោះទេ។ វាមានផ្ទុកនូវសារធាតុ ហ្វៃប៊ើ និងធាតុផ្សំដែលសារពាង្គកាយរបស់អ្នកត្រូវការ ដើម្បីធ្វើឲ្យអ្នកស្រកទម្ងន់បាន។
ទឹកបន្លែ អាចធ្វើឲ្យលោកអ្នកញ៉ាំអាហារតិច ហើយវាជាជម្រើសមួយដែលល្អជាងទឹកផ្លែឈើ (ទឹកផ្លែឈើភាគច្រើនធ្វើឲ្យកើនទម្ងន់) ក្នុងការធ្វើឲ្យគីឡូរបស់លោកអ្នកធ្លាក់ចុះ ដោយសារតែវាមានកាឡូរីទាប និងជាតិស្ករក៏ទាបដែរ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនអាចរកទឹកបន្លែបានទេ អ្នកក៏អាចរើសយកនូវទឹកផ្លែឈើដែលគ្មានបន្ថែមជាតិស្ករ។
២- ទឹកត្រជាក់
ទឹក គឺជាភេសជ្ជៈមួយដែលមិនមានតម្លៃថ្លៃ និងមានប្រសិទ្ធភាពបំផុត ក្នុងការធ្វើឲ្យលោកអ្នកស្រកទម្ងន់បាន។ អ្វីដែលល្អបំផុតសម្រាប់ទឹក គឺមិនមាននូវកាឡូរីសូម្បីតែបន្តិច។
ទឹកត្រជាក់មួយកែវ អាចជួយដុតបំផ្លាញកាឡូរីក្នុងសារពាង្គកាយរបស់អ្នក ធ្វើឲ្យអ្នកឆ្អែត ហើយនឹងជួយជម្រុញការគិតរបស់ខួរក្បាលទៀតផង។ មិនត្រឹមតែប៉ណ្ណោះទេ វាក៏ជួយបំផ្លាយនូវសារធាតុពុលក្នុងរាងកាយ ហើយនឹងជួយថែរក្សារាងកាយរបស់យើងឲ្យមានសុខភាពល្អ និងស្រស់ស្រាយអារម្មណ៍ទៀតផង។
៣- កាហ្វេខ្មៅ
ភេសជ្ជៈមួយទៀតដែលធ្វើឲ្យលោកអ្នកស្គមដែរនោះ គឺកាហ្វេខ្មៅ។ កាហ្វេជាភេសជ្ជៈដែលមានកាឡូរីតិច ស្ទើតែសូន្យ ប្រសិនអ្នកមិនលាយអ្វីចូល (កាហ្វេខ្មៅ)។ សារជាតិកាហ្វេអ៊ីន ដែលមាននៅក្នុងកាហ្វេ អាចជួយជម្រុញនូវកម្រិតថាមពល និងការគិតរបស់ខួរក្បាលទៀតផង។ បន្ថែមលើនេះទៀត កាហ្វេគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយធ្វើឲ្យលោកអ្នកស្រស់ស្រស់ និងបង្កើននូវការផ្ដោតអារម្មណ៍លើអ្វីមួយបានច្បាស់លាស់។
៤-ទឹកដោះគោស្រស់
ប្រសិនបើអ្នកចង់ធ្វើឲ្យចង្កេះរបស់អ្នកស្វ៊ែលស្អាត ដោយការស្រកទម្ងន់ ចូរកុំភ្លេចបន្ថែមនូវទឹកដោះគោស្រស់ទៅក្នុងអាហាររបស់លោកអ្នក។ វាគឺជាប្រភពដ៏ល្អប្រសើរនៃប្រូតេអ៊ីន វីតាមីនដេ និងកាល់ស្យូម ដោយគ្មានបន្ថែមនូវសារធាតុដែលធ្វើឲ្យធាត់។ មិនត្រឹមតែធ្វើឲ្យឆ្អឹងរឹងមាំ និងជំនួយសាច់ដុំប៉ុណ្ណោះទេ វាក៏អាចជួយដុតបំផ្លាញភាពធាត់ និងជម្រុញការគិតបានទៀតផង។
៥- តែបៃតង
តែបៃតង គឺជាភេសជ្ជៈដែលកំពុងពេញនិយមមួយនាពេលបច្ចុប្បន្ននេះ។ អ្នកប្រហែលជាមិនទាន់ដឹងទេថា ភេសជ្ជៈដ៏ឆ្ងាញ់មួយនេះ គឺជាភេសជ្ជៈដែលល្អបំផុតក្នុងការជួយឲ្យស្រកទម្ងន់បាន។ វាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជួយបង្កើនថាមពល និងដុតបំផ្លាញសារធាតុដែលធ្វើឲ្យធាត់ក្នុងសារពាង្គកាយ។
សរុបមកវិញ ការចង់ធ្វើឲ្យខ្លួនអ្នកមានរូបរាងស្អាត មិនធាត់ជ្រុល បង្កើនភាពសិចស៊ី ចូរអ្នកបន្ថែមនូវភេសជ្ជៈទាំង៥ ខាងលើនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នក។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment