អត្ថបទថ្មីៗ :

ការ​តុប​តែង​ម៉ូត​សក់

Wednesday, December 7, 2011

Velentino fall 2010
សំរាប់​មិត្ត​នារី ការ​តុប​តែង​ម៉ូត​សក់​ពិត​ជា​មាន​សារសំខាន់ ណាស់​នៅ​ពេល​ចេញ​ទៅ​ក្រៅ​ម្តង​ៗ ដូចជា​ទៅ​ពីជប់លៀង​ និង​ពិធី​ផ្សេងៗទៀត។ ការ​រចនា​ម៉ូត​សក់​ជា​សិល្បៈ​មួយ​ក្នុង​ការ​បង្ហាញ​ឲ្យ​អ្នក​ដ៏​ទៃ​ឃើញ​ ពីបុគ្គលិក​លក្ខណៈ​ និង ភាព​ស៊ីវី​ល័យរបស់​អ្នក។ នៅ​ពេល​ដែល​នារី​ យើង​ចេះ​រៀប​ចំ​ខ្លួន​ទៅ​តាម ស្ថាន​ភាព​ណាមួយ ឬ​ចេះ​តុប​តែង​ខ្លួន​ប្លែកៗ​ទៅ​តាម​សម័យ​កាលណាមួយ​ គាត់​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​បុរស​ៗ។ ​
ការ​តុប​តែង​សក់ នេះ​មិន​មែន​ចាំ​តែ ធ្វើ​តាម​តែគេ​នោះ​ទេ។ យើង​អាច​បង្កើត​ជាគំនិត​របស់​យើង​ផ្ទាល់​ ហើយ​ចេះ កែ​ម៉ូត​ដោយ​ខ្លួន​ឯង។​ ម៉ូត​ខ្លះ​មិន​ចាំ​បាច់​មើល​ទៅ លួយ​ឆាយ​នោះ​ទេ គឺធ្វើ​យ៉ាង​ណា​ឲ្យ​​​ខ្លួន​យើង​មាន​អារម្មណ៍ ស្រួល ទៅ​បាន​ហើយ​។​ អ្នក​ខ្លះ​ខំ​ទំលាក់​សក់​មក​បាំង​ភ្នែក អ្នក​ខ្លះ​ទៀត​ខំ​បាញ់ សក់​ឲ្យ​រឺង​ ហើយ​អ្នក​ខ្លះទៀត​ខំ​ពាក់​សក់​បន្ថែម ដើម្បី​ឲ្យគេ​មើល​ទៅ​ឃើញ​ថា​​ស្អាត ប៉ុន្តែ អ្វី​ដែល​សំ​ខាន់ នោះ​គឺ​ខ្លួន​អ្នក​ផ្ទាល់ ឲ្យ​តែ​យើង​មាន​អារម្មណ៍​ល្អ​ទៅ​គឺ​បាន​ហើយ។
ប៉ុន្តែ​មុន​ នឹង​យើង​មាន​គំនិត រចនា​ម៉ូត​សក់​ផ្ទាល់ ខ្លួន​យើង​បាន យើងគួរ តែ​មើល​ម៉ូត​សក់​អ្នក​ដ៏ទៃ​ ជាមុន​សិន ហើយ​ចាំ យើង​កែរ​ឆ្នៃ​តាម​ក្រោយ។

 






























អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.