អត្ថបទថ្មីៗ :

ឈប់​ជក់​បារី​ធ្វើ​ឲ្យ​​ធាត់ អ្ន​ក​វិទ្យា​សាស្រ្ត​មាន​ចម្លើយ​

Wednesday, December 7, 2011

ការ​ជក់​បារី
ជាធម្មតា​អ្នក​ដើរ​តាម​ផ្សារ​ក្តី ឬ​តាម​​ហាង​​កាហេ្វ​​ក្តី ​អ្នក​​សង្កេត​​ឃើញ​ថា អ្នក​ជក់​បារី​មាន​រូប​រា​ង​ស្គម​​​ មិន​សូវ​មាន​សាច់​ទេ​​ ហើយ​ចំ​ណែក​ឯ​អ្នក​ដែល​ផ្តាច់​បារី​ មាន​រាង​​ធាត់​ជាង​មុន។
តើ​អ្វី​ធ្វើ​ឲ្យ​​មនុស្ស​ ផ្តាច់ការ​​ជក់​​បារី​ កើន​ទំងន់​ជាង​មុន​ពេល​ជក់​បារី? 
Yann Maneur អ្នក​សិក្សា​ស្រាវ​ជ្រាវ​​នែ​សកល​វិទ្យាល័យ​ Yale បាន​និយាយ​ថា នៅ​ក្នុង​បារី​ដែល​យើង​ជក់​សព្វ​ថ្ងៃ​មាន សារធាតុ​នី​កូ​ទីន។ នៅ​ពេល​សារធាតុ​​នេះ​​​ចូល​ទៅ​ដល់​ក្នុង​ខួរ​ក្បាល​យើង​ វា​បាន​​ទៅដាស់ សសៃ​ប្រសាទ​មួយ​ប្រភេទ​ ​ដែល​មាននៅ​ក្នុង​កោ​សិការប្រសាទរបស់​យើង​។​ សសៃ​ប្រ​សាទ​នេះ​ហើយ​ គឺ​ជា​ហេតុផល​ដែល​ធ្វើ​ឲ​អ្នក​ជក់​បារី​មិន​សូវ​​ឃ្លាន​បាយ ព្រោះ​ថា​វា​ជា​សសៃ​ប្រសាទ ជួយ​កាត់​បន្ថយ ការ​ឃ្លាន និង​ បន្ថែម​មក​វិញ​ដោយ​ថាម​ពល។
អី​ចឹង​យើង​អាច​យក​បារី​មក​ធ្វើ​ជា​ ថាំ្ន​សំរាប់​ធ្វើ​ឲមនុស្ស​​មាន​រាង្គ​ស្គមបានទេ​? វា​អាច​ធ្វើ​ទៅ​រួច​បាន ​អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​ឆ្លើយ​ទាំង​​ស្ទាក់​ស្ទើរ​។​ គាត់​​បន្ថែម​​ទៀត​​ថា​ ប៉ុន្តែ​គ្មាន​ន​រ​ណា​ម្នាក់ អាច​ធា​នា​បាន​ពី​ ផល​ប៉ះ​ពាល់របស់​វា​ទេ។ ដោយ​សារ​ការ ​រក​ឃើញ​នេះ អ្នក​ស្រាវ​ជ្រាវ អាច​នៅ​ពេល​អនាគត​ យក​ជាតិ​នី​កូ​ទីន ​ក្នុង​ថ្នាំ​ជក់ មក​ធ្វើ​ជា ថ្នាំ​សំ​រាប់​ធ្វើ​ឲ្យ​​រាង​ស្គម។  
នៅ​ពេល​ឈប់​ជក់​បា​រី សារ​ធាតុ​នី​កូ​ទីន​នៅ​ក្នុង​ខួរ​ក្បាល​របស់​យើង​ក៏​លែង​មាន​ដែរ។​ អារម្មណ៍​ដែល​មិន​ឃ្លាន លែង​មាន​ទៀ់ត​ហើយ​។ យើង​ហូប​បាយ​បាន​ច្រើន​ជាង​មុន​។ នេះ​ ហើយ​គឺ​ជា​ហេតុ​ផលដែលថា​ឈប់​ជក់​បារី​ធ្វើ​ឲ្យ​ធាត់។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.