១- ទឹក
ការធ្វើឲ្យស្បែកអ្នកទទួលសំណើម គឺជាជំហានទីមួយដើម្បីភាពក្មេងជាងវ័យ។ នៅក្នុងខ្លួនរបស់យើង មានផ្ទុកទឹកដល់ទៅ៧០ភាគរយ ដូច្នេះប្រសិនបើមិនមានទឹកគ្រប់គ្រាន់ នោះអ្នកនឹងមានស្បែកស្ងួត និងឆាប់ជ្រីវជ្រួញ។ នៅពេលដែលខ្លួនយើងទាំងមូល ប្រឈមមុខជាមួយនឹងការខ្វះទឹក នោះសរីរាង្គទីមួយ ដែលត្រូវរងគ្រោះគឺជាស្បែក។
ក្នុងមួយថ្ងៃ យើងត្រូវញ៉ាំទឹកឲ្យបានពី ៨ ទៅ១០កែវ ដើម្បីជួយឲ្យសារពាង្គកាយរបស់យើងស្រស់ស្រាយ ជ្រះថ្លាក្នុងអារម្មណ៍។
២- ត្រី
តើអ្នកដឹងទេថា ត្រីមានផ្ទុកទៅដោយ អូម៉េហ្កា៣ (omega-3)? អូម៉េហ្កា៣ គឺជាធាតុផ្សំសម្ងាត់មួយ ដែលធ្វើឲ្យស្បែកយើងជៀសផុតពីភាពជ្រីវជ្រួញ និងស្ងួត។ យ៉ាងហោចណាស់ មួយសប្ដាហ៍ត្រូវញ៉ាំត្រីឲ្យបានម្ដង នោះពិតជាល្អសម្រាប់អ្នក។ ត្រីដែលមានប្រសិទ្ធភាពខ្លាំង មានដូចជា ត្រីសាឌីន ត្រីទូណា ត្រីសាល់ម៉ុនជាដើម។ ប៉ុន្ដែត្រីក្នុងបឹង ត្រពាំង ស្រះ និងទន្លេនៅស្រុកខ្មែរយើងក៏អាចប្រើការបានដូចគ្នាដែរ។
៣- ផ្លែឈើ
ផ្លែឈើធ្វើឲ្យស្បែកស្អាត ប្រហែលជាប្រិយមិត្តធ្លាប់លឺរួចមកហើយ ប៉ុន្ដែផ្លែឈើដែលល្អបំផុត រួមមាន ផ្លែចេក ផ្លែប៊ើរី និងផ្លែល្ហុង។ ផ្លែឈើទាំងអស់នេះ មានផ្ទុកទៅដោយ omega-3 ហើយថែមទាំងមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់ដែលធ្វើឲ្យស្បែកជ្រួញ ស្ងួត និងឆាប់ចាស់។
៤- ប្រូតេអ៊ីន
ប្រូតេអ៊ីនក៏សំខាន់ដែរ ក្នុងការរួមចំណែកឲ្យអ្នកក្មេងជាងវ័យ។ អាហារដែលសម្បូរទៅដោយជាតិវីតាមីនរួមមាន ទឹកសណ្ដែក សណ្ដែក សាច់ និងគ្រាប់ធញ្ញជាតិ។ ប្រតេអ៊ីន បានព្យាបាលស្បែកដែលខូចខាត និងជួយជម្រុញឲ្យមានកោសិកាស្បែកថ្មី ដើម្បីឲ្យស្បែកអ្នកមើលទៅខ្ចីដូចកាលអ្នកនៅពីក្មេង។
៥- សើចឲ្យបានខ្លាំង
ហាហា! សម្លេងសើចបែបនេះ ក៏ជាគ្រឿងផ្សំដែលធ្វើឲ្យអ្នកក្មេងជាងវ័យបានដែរ។ ការសើច ត្រូវសើចចេញពីចិត្ត ចេញពីបេះដូង មិនមែនអង្គុយសើចម្នាក់ឯងដោយគ្មានអ្វីដែលគួរឲ្យចង់សើចនោះទេ ព្រោះវាមិនបានធ្វើឲ្យក្មេងជាងវ័យហើយ ថែមទាំងអាចឲ្យអ្នកដទៃគិតអ្វីផ្ដេសផ្ដាសមកលើអ្នកទៀតផង។ ចូរធ្វើឲ្យជីវិតអ្នកពោរពេញទៅដោយភាពរីករាយ និងស្នាមញញឹម។ សាច់ដុំមុខរបស់អ្នក នឹងបានសម្រាក នៅពេលដែលអ្នកសើច ឬញញឹម ដែលមិនដូចអ្វីដែលគេនិយាយថា សើចច្រើនឆាប់ជ្រួញនោះទេ។
៦- ហាត់ប្រាណ និងតាំងសមាធិ
ទោះបីអ្នកអនុវត្តតាមគោលការណ៍ខាងលើ ប៉ុន្ដែភ្លេចហាត់ប្រាណ ក៏មិនល្អនោះដែរ។ រាងកាយដែលមានសុខភាពល្អ នឹងជួយឲ្យស្បែកអ្នកស្រស់ថ្លាតាមនោះដែរ។ ចំណែកឯការតាំងសមាធិវិញ ក៏ជួយជម្រុញផ្លូវចិត្តអ្នកឲ្យភ្លេចអស់នៅអារម្មណ៍តានតឹង ខឹងក្រេវក្រោធបានផងដែរ។ ការដើរ ឬរត់ យ៉ាងតិច៣០នាទីជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យរាងកាយរបស់អ្នកទាំងមូលមានចលនា និងសុខភាពល្អ។
ជាសរុបរួម អ្វីដែលខ្មែរសារិកា ចង់ប្រាប់ជាចុងក្រោយគឺថា អ្នកមិនអាចទិញអាយុមិនឲ្យចាស់បានទេ ប៉ុន្ដែភាពចាស់អាចពន្យារបាន។ ស្នាមជ្រីវជ្រួញនៅលើស្បែក នឹងវិវត្តទៅតាមអាយុរបស់អ្នក ប៉ុន្ដែស្បែកក៏អាចនៅក្មេងបានយូរដែរ ប្រសិនបើអ្នកថែរក្សាវាបានត្រឹមត្រូវ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment