អត្ថបទថ្មីៗ :

ញ៉ាំ​ផ្លែ​ប៉ោម​ទាំង​សម្បក​​ ធ្វើ​ឲ្យ​មាន​​រាង​ស្វ៊ែល​ស្អាត​

Wednesday, December 7, 2011

ញ៉ាំទាំង​សម្បក​ទាំង​សាច់​ទើប​ល្អ​
តើ​អ្នក​តែង​តែ​ចិតសម្បក​ផ្លែ​ប៉ោម​ចេញ ពេល​ញ៉ាំ​មែនទេ? បើ​អញ្ចឹង​មែន​ អ្នក​ដូច​ជា​កំពុង​តែ​ចិតសារៈ​ប្រយោជន៍​របស់​ផ្លែ​ប៉ោម​ចេញ​ដូច្នេះ​ដែរ​។
ក្រុម​អ្ន​ក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​ Iowa ក្នុង​សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ថា​សម្បក​ផ្លែប៉ោម​មាន​សារជាតិ អាស៊ីត​Ursolic ដែល​ជា​សារជាតិ​គីមី​ម្យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​រូប​រាង​ស្វ៊ែល​ស្អាត និង​ជំនួយ​សាច់​ដុំ​។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ អាស៊ីត​Ursolic ក៏​អាច​ទប់ស្កាត់​សារជាតិ​អាស៊ីត​អាក្រក់​ៗ​ដទៃ​ទៀត កូឡេស្ទេរ៉ូល និង​ទប់​ស្កាត់​កម្រិត​ជាតិ​ស្ករ​ ដែល​នេះ​ជា​មូល​ហេតុ​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ជាក់​ថា​ វា​អាច​ត្រូវ​បានគេ​យក​ទៅ​ធ្វើ​ជា​ថ្នាំ​ជំនួយ​សាច់​ដុំ និង​ថ្នាំ​ទឹក​នោម​ផ្អែម​ជា​ដើម​។
​​នៅ​ក្នុង​ការ​សិក្សា​នេះ អ្នក​ស្រាវ​ជ្រាវបាន​រក​ឃើញ​ថា
​ សារធាតុ​នៅ​ក្នុ​ង​សម្បក​ផ្លែ​ប៉ោម​អាច​បង្កើន​ការ​លូត​លាស់​សាច់​ដុំ​បាន​១៥​% និង​កាត់​បន្ថយ​ភាព​ធាត់​របស់​រាង​កាយ​បាន​ច្រើនជាង​៥០%។​
លោក Christopher Adams ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាននិយាយ​នៅ​ក្នុង​សន្និសិទ​កាសែត​ថា មិន​ចាំ​បាច់​ប្រើ​ប្រាស់​ថ្នាំ​ទៀត​នោះ​ទេ គ្រាន់​តែ​ញ៉ាំផ្លែ​ប៉ោម​ (ទាំង​សម្បក) ក៏អាច​ជួយ​សាច់​ដុំ​របស់​អ្នក​បាន​ផង​ដែរ លើ​ស​ពី​នេះ​វា​អា​ចធ្វើ​ឲ្យ​អ្នក​មាន​រាង​ស្វ៊ែល​ស្អាត​ គាប់ភ្នែក​អ្នក​ផង​ទាំង​ពួង​។
លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​ ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្ត​បត្រ​ "Cell Metabolism"។
ជា​សរុប​មក​ការ​ញ៉ាំ​ផ្លែប៉ោម​ (ទាំង​សម្បក​) ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​អ្នក​មាន​ការ​រីក​លូត​លាស់​សាច់​ដុំ​បាន​ល្អ កាត់​បន្ថយ​កម្រិត​ជាតិ​កូឡេស្ទេរ៉ូល ជួយ​ឲ្យ​មាន​រាង​ស្វ៊ែល (អត់​ធាត់)​ និង​ជា​ពិសេស​អាច​ជំនួយ​បេះ​ដូង​ផង​ដែរ​ (អត្ថ​បទ​ផ្លែ​ប៉ោ​ម​ជំនួយ​បេះ​ដូង​នៅក្នុង​ផ្នែក​សុខ​ភាព​ទូទៅ​របស់​ខ្មែរ​សារិកា)៕​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.