អត្ថបទថ្មីៗ :

ភាព​ជ្រី​វ​ជ្រួញ​លើ​មុខ​បញ្ជាក់​ពី​គុណ​ភាព​របស់ឆ្អឹង

Wednesday, December 7, 2011

ស្នាម​ជ្រី​វជ្រួញ​លើ​ផ្ទៃ​មុខ​
ផ្ទៃ​មុខ​ដែល​មាន​ស្នាម​ជ្រីវ​ជ្រួញ​ មិន​មែន​ជា​បញ្ហា​សម្រស់​តែ​មួ​យ​មុខ​ដូច​ដែល​អ្នក​បាន​គិត​នោះ​ទេ។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ បាន​បង្ហាញ​ថា ភាពជ្រីវ​ជ្រួញ​នេះ គឺ​ជា​សញ្ញា​បញ្ជាក់​ពី​ការ​ចុះ​ខ្សោយ​នៃ​ភាពរឹង​មាំ​របស់​ឆ្អឹង ដែល​វា​បាន​វាស់​វែង​ពី​បរិមាណកាល់​ស្យូ​ម និង​សារធាតុ​រ៉ែ​សំខាន់​ៗ​ដទៃ​ទៀត ដែលមាន​នៅ​ក្នុង​ឆ្អឹង​។​
នៅ​ក្នុង​ការ​​សិក្សា​​នេះ​ អ្នក​ស្រាវ​ជ្រាវ​ដែលមក​ពី​សាកល​វិទ្យា​ល័យ​ Yale School of Medicine បាន​ធ្វើ​ការ​ពិសោធន៍​លើ​ស្រ្ដី​ចំនួន​ ១០០នាក់ ដែល​មាន​ភាព​ជ្រីវ​ជ្រួញ ហើយ​ជា​លទ្ធ​ផល​ ពួក​គេ​បានរក​ឃើញ​ថា​ ស្រ្ដី​ដែល​មាន​ភាពជ្រីវ​ជ្រួញ​កាន់​តែ​ខ្លាំង​នៅ​លើ​ផ្ទៃ​មុខ គឺ​កាន់​តែ​មាន​ឆ្អឹង​មិន​រឹង​មាំ​ ហើ​យ​មាន​ហា​នីភ័យ​ខ្ពស់​ក្នុង​ការ​បាក់​ឆ្អឹង​។
អ្នក​ស្រី​​វេជ្ជ​បណ្ឌិត Labna Pal ដែល​ជា​​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា
ទិន្នន័យ​បាន​​ឆ្លើយ​តប​ប្រាប់​យើង​ថា ស្បែក​ជ្រីវ​ជ្រួញ​ អាច​បង្ហាញ​ប្រាប់​ពី​ភាពរឹង​មាំ​របស់​ឆ្អឹង​។ នៅ​ពេល​ដែល​យើង​មើល​ទៅ​លើ​ភាព​ជ្រីវ​ជ្រួញ​របស់​អ្នក​ណា​ម្នាក់​ យើង​អាច​ដឹង​បាន​ថា គេមាន​ឆ្អឹង​រឹង​មាំ​ឬ​អត់​ (កាន់​តែ​ជ្រួញ ឆ្អឹង​កាន់​តែ​ខ្សោយ)។​
យោង​តាម​សារព័ត៌មាន CBS News បានបញ្ជាក់ថា អ្នក​ជំនាញ​ជា​ច្រើនបាន​ណែនាំ​ឲ្យ​អ្នក​ដែល​មុខ​មានភ្លី​ (ជ្រួញ) ត្រូវ​ឧស្សាហ៍​នៅ​ក្រោម​កំដៅ​ព្រះ​អាទិត្យ​​ដើម្បី​ស្រូប​យក​វីតាមីនD និង​ធ្វើ​ឲ្យ​ឆ្អឹង​មាន​សុខ​ភាពល្អ​។
អ្នក​ស្រី​​វេជ្ជ​បណ្ឌិតខាង​លើ ក៏​បាន​បន្ថែមទៀតថា ភាព​ជ្រីវ​ជ្រួញ​មិន​​មែន​កើត​មក​ពី​កំដៅ​ព្រះ​អាទិត្យ​នោះ​ទេ ប៉ុន្ដែ​ការ​ចំណាយ​ពេល​នៅ​ក្រោម​កំដៅ​ព្រះ​អាទិត្យ​អាច​ធ្វើ​ឲ្យ​ឆ្អឹង​របស់​អ្នក​កាន់​តែ​ប្រសើរ​ទៅ​វិញ​ទេ​។
យ៉ាង​ណាមិញ​ សូម​ប្រិយ​មិត្ត​ទាំង​អស់​កុំ​យល់​ច្រឡំ​ថា​ ភាព​ជ្រីវ​ជ្រួយ​ ធ្វើ​ឲ្យ​ឆ្អឹង​ចុះ​ខ្សោយ​ឲ្យ​សោះ គឺ​វា​គ្រាន់​តែ​បញ្ជាក់​ថា​ឆ្អឹង​រឹង​មាំ​ឬ​ក៏​អត់​ប៉ុណ្ណោះ​ ហើយ​ការ​ស្រាវ​ជ្រាវ​នេះ ក៏​បាន​ធ្វើ​តែ​លើ​ស្រ្ដី​តែ​ប៉ុណ្ណោះ មិន​បានធ្វើ​ចំពោះ​បុរស​នោះទេ​។​
អ្នក​ដែល​ដឹង​ថា​ មាន​ភាព​ជ្រីវ​ជ្រួញ​លើ​ផ្ទៃ​មុខ​ គួរ​តែ​ផ្លាស់​ប្ដូរ​ទម្លាប់មក​​ញ៉ាំ​ចំណីរ​អាហារ​ដែល​មានជីវជាតិ ហាត់​ប្រាណ​ឲ្យ​បាន​សម​ស្រប និង​បញ្ឈប់​ការ​ជក់​បារី (ប្រសិន​បើ​ជក់)។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.