អត្ថបទថ្មីៗ :

ក្លាយជាម្ចាស់លើទំងន់ខ្លួនឯង

Wednesday, December 7, 2011

Weight
អ្នកអាចគ្រប់គ្រងទំងន់ខ្លួន​ឯង​បានដោយ​ត្រួត​ពិនិត្យ​លើ​បរិមាណ​នៃ​អា​ហារ​​ និង​ kcal (Kilocalorie) ដែល​អ្នក​ទទួល​ទាន។ ប្រសិនបើ​អ្នក​ចង់​ទ្បើង​ទំ​ងន់​​អ្នក​ត្រូវ​ទទួល​ទាន​ kcal​ ឲ​ច្រើន​ជាង​តំរូវ​ការ​របស់​រាង្គ​កាយ​អ្នក។ ជា​មធ្យម​ ៣៥០០ kcalនៃ​អាហារ​ដែល​អ្នកញុំ ហើយ​រាង្គកាយ​របស់​អ្នក​មិន​ប្រើ​ប្រាស់​វា​ទេ​នោះ វានឹង​ជំនួស​មក​វិញ​នូវ​ ៤៥៤g បន្ថែម​​លើ​​ទំ​ងន់​របស់​​អ្នក។​ ច្រាស់​មក​​វិញ​​បើ​ចង់​​បន្ថយ​​​ទំ​ងន់​ ​៤៥៤ g អ្នក​​ត្រូវ​​ញុំ ៣៥០០ kcal​ ​តិច​ជាង​តំរូវ​ការ​រាង្គ​កាយ​របស់អ្នក​។
ឧទាហរណ៍ ឲងាយស្តាប់៖
បើក្នុង ១ ថ្ងៃ ​អ្នកទទួលទាន ៥០០kcal ប៉ុន្តែ រាង្គកាយរបស់​អ្នក​មិន​បាន​ប្រើវា​ទេ ​នោះ​ក្នុង១​សប្តាហ៍ អ្នក​នឹង​កើន​ទំ​ងន់​បាន​ ៤៥៤g បន្ថែម​លើ​ទំ​ងន់របស់​អ្នក។
បើក្នុង​ ១ ថ្ងៃ អ្នកទទួលទាន​ខ្វះ ៥០០kcal  សំរាប់តំរួវ​ការ​របស់​រាង្គ​កាយ​អ្នក ក្នុង​ ១សប្តាហ៍ អ្នកនឹង​ចុះទំងន់បាន ៤៥៤g​។ ក្នុងរយៈពេល បី​ខែ​អ្នកអាចស្រក​ទំងន់បាន​ជាង ៥.៥ kg។
ចង់ស្រកទំ​ងន់​ជាការ​ងាយ​ទេ​ ប៉ុន្តែ​សុខភាព​របស់​យើង​គឺ​ជារឿង​សំខាន់​មួយ​មិន​អាច​មើល​រំ​លង​បាន​ទ្បើយ។ បើ​យើង​ចង់​បញ្ចុះទំងន់​ឆាប់​រហ័ស ពេក អ្នកអាចមាន​សុខភាព​ខ្សោយ​ ហើយករណី​ខ្លះអាច​ស្លាប់​ក៏មាន។ វាជា​ការ​ដ៏​ល្អ​មួយ​ដែល​យើង​បន្ថយទំងន់ បន្តិច​ម្តងៗ ទៅតាម​លក្ខណៈ​ជាក់​ស្តែង​និង​ការ​ណែ​នាំរបស់ គ្រូ​ពេទ្យ​អ្នក។
 កំណត់សំគាល់ ៖
អាហារ នៅតាម Super Market មួយចំនួនធំ មានប្រាប់​យើង​ពី​ចំនួន Kcal ដែល​អា​ហារ​នោះ​ផ្តល់​ឲ​យើង។​ភេសជ្ជៈ​ក៏ដូចគ្នាដែរ លើកលែង​តែទឹក​សុទ្ធចេញ មានប្រាប់ពី​ Kcal នៅលើសំបកកំប៉ុង​ស្រាប់។
ហើយបើអ្នកចង់ដឹង​បន្ថែម ពីសកម្មភាពមួយ​ ប្រើ​អស់​ Kcal ប៉ុន្មាន សូមផ្តល់ជា​យោ​បល់​បន្ថែម។
 ​

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.