អត្ថបទថ្មីៗ :

ផែន​ដី​មាន​តម្លៃ​ ​៣០០០​ត្រី​លាន​ផោន?

Wednesday, December 14, 2011


ភព​ផែន​ដី
អ្នក​វិទ្យាសាស្ត្រ​ម្នាក់ ​បាន​បង្កើត​រូបមន្ត​ថ្មី​មួយ​សម្រាប់​គណនា​តម្លៃ​ភព​ផែនដី​ និង​បាន​គិត​ថា​វា​មាន​តម្លៃ ៣០០០ត្រី​លាន​ផោន។
អ្នក​តារា​រូប​វិទ្យាសាស្ត្រ​លោក ក្រេក ឡូហលីន (Greg Laughlin)​បាន​ធ្វើ​ការ​គណនា​ដោយ​ឈរ​លើ​មូល​ដ្ឋាន​សរុប​នៃ​អាយុ​ ទំហំ សីតុណ្ហភាព ទម្ងន់​ និង​ស្ថិតិ​សំខាន់​ៗ​ផ្សេង​ទៀត នាំ​ឲ្យ​ផែន​ដី​មាន​តម្លៃ​ជាង​គេ​បំផុត។
ភព​ព្រះ​អង្គារ​មាន​តម្លៃ​ត្រឹម​តែ ១០.០០០​ផោន ក្នុង​ពេល​ដែល​ភព​ព្រះ​សុក្រ​គេ​គិត​ថា​មាន​តម្លៃ​... តិច​ជាង​មួយ​ភេននី (Penny)។ ក្នុង​សាកលលោក​នេះ​ មាន​ភព​​ប្រហែល ១.២៥៣ តែ​ភាគ​ច្រើន​មិន​មាន​តម្លៃ​ថ្លៃ​ទេ​ដោយ​សារ​​​បរិយាកាស​មិន​អាច​រស់​នៅ​បាន។
លោក​សាស្ត្រា​ចារ្យ​ ឡូហលីន​មក​ពី​សាកលវិទ្យាល័យ​កាលីហ្វនៀ​សាន់តាគ្រូស បាន​បង្កើត​សមីការ​មួយ​ដែល​គាត់​បាន​ប្រើ​សម្រាប់​គណនា​តម្លៃ​​យាន្ត​អវកាស​​ kelper​របស់​ទី​ភ្នាក់ងារ​អវកាស​ណាសា​ក្នុង​តម្លៃ ៦០០​លាន​ផោន។ យាន្ត​អវកាស​នេះ​បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​តារាវិថី​កាល​ពី​ពីរ​ឆ្នាំ​មុន។ មួយ​ឆ្នាំ​ក្រោយ​មក​លោក ឡុហលីន​​បាន​សម្រេច​ចិត្ត​បង្កើត​ផ្លាក​តម្លៃ​សម្រាប់​ភព​ទាំង​ឡាយ​ដែល​​យាន្ត​ Kelper បាន​រក​ឃើញ។ លោក​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​​យក​ព័ត៌មាន​ផ្នែក​វិទ្យាសាស្ត្រ​លោក លី បៀលលីង​​ ថា ខ្ញុំ​តែង​តែ​គិត​​ពី​បញ្ញត្តិ​របស់​ភព​ដែល​ដូច​គ្នា​នឹង​ភព​ផែនដី​ក្នុង​តំបន់​ដែល​អាច​រស់​នៅ​​បាន ត្រូវ​បាន​វាយ​តម្លៃ​ត្រឹម​ត្រូវ។ នេះ​ជា​មធ្យោបាយ​មួយ​សម្រាប់​ខ្ញុំ​ដែល​អាច​កម្រិត​ចំនួន​រីករាយ​របស់​ខ្ញុំ​ទៅ​លើ​ភព​ពិសេស​ណាមួយ។
កាល​ណា​ភព​កាន់​តែ​ចាស់​​ នោះ​វា​មាន​តម្លៃ​កាន់​តែ​ថ្លៃ​ពី​ព្រោះ​វា​មាន​ភាព​ចាស់​ទុំ។ ចំណែក​ឯ​ទម្ងន់​វិញ ត្រូវ​បាន​គេ​យក​មក​គណនា​ពី​ព្រោះ​ជា​ទូទៅ​បើ​វា​មាន​ទំហំ​ប្រហែល​​នឹង​ផែនដី នោះ​គេ​គិត​ថា​វា​អាច​ឲ្យ​ជីវិត​រស់​នៅ​បាន។ លោក​សាស្ត្រាចារ្យ​ ឡូហលីន​ក៏​បាន​គិត​អំពី​កម្លាំង​​ថាមពល​​ដែល​តារា​នោះ​បាន​បង្កើត និង​សីតុណ្ហភាព​របស់​វា​ដែល​គាំ​ទ្រ​ដល់​ជីវិត។
លោក​សាស្ត្រាចារ្យ​បាន​សរុប​ថា ភព​ដែល​មាន​តម្លៃ​​ស្មើ ឬ​លើស​ពី​៦០​លាន​ផោន អាច​មាន​សារៈសំខាន់​ក្នុង​ការ​សិក្សា​ជាង​ភព​ដែល​មាន​តម្លៃ​ទាប​ជាង​នេះ។
រូបមន្ត​នេះ​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​តើ​ផែនដី​មាន​តម្លៃ​យ៉ាង​ណា​ទៅ និង​ខ្ញុំ​សង្ឃឹម​ថា​វា​ជួយ​ឲ្យ​យើង​គ្រប់​គ្នា​ចូលរួម​ថែរក្សា​អ្វី​ដែល​យើង​មាន។
កំណត់​សម្គាល់
- ១​ ទ្វេលាន = ១ ពាន់​លាន = 1 billion
- ១ ត្រី​លាន = ១ ពាន់​ទ្វេលាន = 1 Trillion


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.