ព្រះច័ន្ទនឹងធ្វើដំណើរមកជិតផែនដីនៅរយៈចម្ងាយត្រឹមតែជាង ២២ម៉ឺនម៉ាយតែប៉ុណ្ណោះ នៅថ្ងៃទី១៩ ខែមីនាខាងមុខនេះ ដែលចម្ងាយនេះ ជាចម្ងាយដែលជិតបំផុតក្នុងរយៈពេល ១៨ឆ្នាំចុងក្រោយនេះ។
អ្នកវិទ្យាសាស្រ្តមួយចំនួន បានព្រមានថា នឹងអាចមាននូវគ្រោះធម្មជាតិធំៗមួយចំនួន នៅទូទាំងពិភពលោក រួមមានការរញ្ជួយដី រហូតដល់ រលកយក្ស ស៊ូណាមិ ជាដើម។
បាតុភូត សមីសង្គតនៃព្រះច័ន្ទ ( Lunar Perigee) ដែលមានន័យថា ព្រះច័ន្ទធ្វើដំណើរខិតមកជិតផែនដីនេះ ធ្លាប់បានកើតមានបួនដងមកហើយ ពោលគឺនៅឆ្នាំ ១៩៥៥, ១៩៧៤, ១៩៩២ និងចុងក្រោយនៅឆ្នាំ ២០០៥។ ឆ្នាំនីមួយៗដែលជួបបាតុភូតនេះ មានការកើតឡើងនូវបញ្ហាអាកាសធាតុអាក្រក់ហួសប្រមាណ។
លោក ចន ឃេតលេ ( Jonh Kettley) ដែលជាអ្នកព្យាករណ៍អាកាសធាតុតាមទូរទស្សន៍មួយ បាននិយាយថា ព្រះច័ន្ទមិនអាចបង្កគ្រោះរញ្ជួយដីបានទេ ប៉ុន្តែវានឹងបណ្ដាលឲ្យកំពស់ទឹកសមុទ្ទមានភាពប្រែប្រួលខុសធម្មតា។
ប្រសិនបើបាតុភូតនេះកើតឡើង បូកបញ្ចូលនឹងលក្ខខ័ណ្ឌអាកាសធាតុនាពេលនេះផង វានឹងបណ្ដាលឲ្យមានបញ្ហាអាក្រក់មួយចំនួនកើតឡើងនៅតំបន់ឆ្នេរ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment