អត្ថបទថ្មីៗ :

គោល​ការណ៍​សុវត្ថិ​ភាព​សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ​

Wednesday, December 14, 2011

phoneទូរសព្ទ​គឺ​ជា​បច្ចេក​វិជ្ជា​មួយ​ដែល​ផ្ដល់​​ភាព​ងាយ​ស្រួល​ជា​ច្រើន​សម្រាប់​មនុស្ស​ជាតិ​។ ប៉ុន្ដែ​ទូរសព្ទ​ក៏​បាន​ផ្ដល់​ផល​អវិជ្ជ​មាន​ជា​ច្រើន​ដល់​សុខ​ភាព​​របស់​អ្នក​ប្រើ​ប្រាស់​វា​ផង​ដែរ​ ដូច​ដែល​ខ្មែ​រ​សារិកា​ធ្លាប់​ផ្សាយ​ជូ​ន​​ប្រិយ​មិត្ត​រួច​មក​ហើយ​ ដូច​ជា​ទូរសព្ទ​ប៉ះ​ពាល់​ខួរ​ក្បាល​ជា​ដើម​។​ កម្រិត​ហ្រ្វេ​កង់​រលក​វិទ្យុ​របស់​ទូរសព្ទ​ដៃ​ ដែល​បាន​មក​ពី​អង់​តែន បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ចំពោះ​សុខ​ភាពមនុស្ស​​។
វិទ្យា​ស្ថាន​ជំងឺ​មហារីក​របស់​អា​មេរិក​ បាន​និយាយ​ថា មាន​ផល​ប៉ះ​ពាល់​ជា​ច្រើន​នៅ​ពេល​​ដែល​យើង​ចំណាយ​ពេល​ច្រើន​ក្នុងការ​និយាយ​ទូរសព្ទ​។ វិទ្យា​ស្ថាន​នេះ បាន​បន្ថែម​ទៀតថា ការ​នៅ​ជិត​នឹ​ង​អង់តែ​ន​ទូរសព្ទ​​ពេក​ នឹង​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ល្ហិត​ល្ហៃ​។
ប្រសិន​បើ​នៅ​កាន់តែ​ឆ្ងាយពី​អង់​តែន​ដ៏​ខ្ពស់​ៗ​ទាំង​នោះ នោះវា​នឹង​កាន់​តែ​ល្អ​សម្រាប់​ខ្លួន​យើង​ ព្រោះ​តំបន់​ដែល​មាន​អង់​តែន​ គឺ​ជា​តំបន់​ដែល​​​រលក​វិទ្យុ​នៃ​ទូរ​សព្ទ​ដៃ​ ធ្វើ​ចរាចរ​យ៉ាង​មមាញឹក​។
អង្គការ​ក្រុម​អ្នក​ធ្វើ​ការ​ដើម្បី​បរិស្ថាន (EWG) បាន​​ផ្ដល់​នូវ​វិធី​សាស្រ្ដ​សុវត្ថិ​ភាព​មួយ​ចំនួន​ចំពោះ​អ្នក​ប្រើ​ប្រាស់​ទូរ​សព្ទ​ដៃ​ទាំង​អស់​ដូច​ត​ទៅ ៖
  • ប្រើ​កាស ឬ បើក​ស្ពីក​ឃើ​ នៅ​ពេល​និយាយ​ទូរ​សព្ទ
  • ស្ដាប់​ឲ្យ​បាន​ច្រើន​ជាង​និយាយ​ ព្រោះ​ទូរសព្ទ​នឹង​កើននូវ​កម្រិ​ត​ជាតិ​វិទ្យុ​សកម្ម​កាន់​តែ​ច្រើន​នៅ​ពេល​យើង​និយាយ​​ ដូច្នេះ​ត្រូវ​ស្ដាប់​ឲ្យ​បាន​ច្រើន​ជាង​និយាយ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​។
  • ប្រសិន​បើ​អា​ច​ ផ្ញើ​រ​សារ​ជា​អក្សរ​ ប្រសើរ​ជា​ង​ការ​និយាយ​ឆ្លើយ​ឆ្លង​គ្នា
  • ប្រសិន​បើ​ទូរ​សព្ទ​របស់​លោក​អ្នក​មាន​សេ​វា​ខ្សោយ​ សូម​កុំ​​និយាយ​ឲ្យ​សោះ​ ព្រោះ​​នៅ​ពេល​សេវា​ខ្សោយ​ ហ្រ្វេ​កង់​វិទ្យុ​របស់​ទូរសព្ទ​នឹង​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ដើម្បី​ចាប់​​យក​នូវ​សេវា​។
  • ប្រ​កា​រ​ដែល​ចាំ​​បាច់​មួយ​ទៀត​ គឺមិន​គូរ​ឲ្យកុមារ​ប្រើ​ទូរសព្ទ​ច្រើន​ពេក​ទេ​ ព្រោះ​ខួរ​ក្បាល​របស់​កុមារ​ងាយ​នឹង​ប៉ះ​ពាល់​ជាតិ​វិទ្យុ​សកម្ម​របស់​ទូរ​សព្ទ ​ជាង​មនុស្ស​ពេញ​វ័យ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.