អត្ថបទថ្មីៗ :

យល់ដឹងពី​ អ្វីៗជុំវិញអ្នក

Wednesday, December 14, 2011

Milky way
តើ​ផ្ទះ​របស់​អ្នក​នៅ​ឯ​ណា​​ ​ហើយ​មាន​អ្វី​ខ្លះ​នៅ​ទីនោះ​?
មនុស្ស​ភាគ​ច្រើន​ប្រា​កដ​ជា​ឆ្លើយ​ថា​ ផ្ទះ​ខ្ញុំ​នៅ​ភ្នំពេញ​។​ ភ្នំ​ពេញ​មា​ន​ សាលារៀន​ មន្ទីរពេទ្យ​ អាគារខ្ពស់​ៗ​ ​និង​មាន​របស់​ជា​ច្រើន​ទៀត​រាប់មិនអស់ទេ។
ប៉ុន្តែ​បង​សង្ហា​វិញ​គាត់​ជា​មនុស្ស​ចេះ​ដឹង​ជ្រៅ​ជ្រះ​គាត់​មិន​ឆ្លើយ​ដូច​នេះ​ទេ។បើ​អ្នក​សួរ​បង​សង្ហា​ថា ​តើផ្ទះ​របស់​បង​សង្ហា​ នៅ​ឯ​ណា​ហើយ​មាន​អ្វីខ្លះ​នៅ​ទីនោះ​?
គាត់​ប្រា​កដ​ជា​ឆ្លើយ​ថា ​ផ្ទះ​របស់​ខ្ញុំ​គឺ​នៅ​លើ ​ភពផែនដី​ ។
ផែនដី មានផ្កាយមួយ​ឈ្មោះថា ផ្កាយព្រះអាទិត្រ​សំរាប់បំភ្លឹ។​
ភពផែន​ដី​ និង ព្រះអាទិត្រគឺ នៅ​ក្នុង​​ ប្រព័ន្ធព្រះអាទិត្រ​ (Solar system)ជាមួយគ្នា
ហើយប្រព័ន្ធព្រះអាទិត្រ គឺជាចំនុចដ៏តូចមួយ នៅក្នុង កញ្ចុំផ្កាយ(galaxy)ដែលមានឈ្មោះថា Milky way។
ហើយបើតាមការសិក្សាកន្លងមក អ្នកស្រាវជ្រាវ ប៉ាន់ប្រមាណថាមានប្រហែល ១០០ ពាន់លាន កញ្ចុំផ្កាយ​ នៅក្នុង​​​​ចក្រវាទ្បរបស់យើង(Universe) ។
ឥទ្បូវយើងសិក្សាសំដីរបស់ បងសង្ហាជាមួយគ្នា៖
អ្វីទៅហៅថាផ្កាយ?
ផ្កាយគឺជាដុំបាល់ដែលឆេះសន្ធោរសន្ធៅ នៅក្នុងលំហអាកាស។ ព្រះអាទិត្រដែល​ យើងឃើញសព្វថ្ងៃ គឺជាផ្កាយដ៏តូចមួយ​ បើបៀបធៀបជាមួយផ្កាយដ៏ទៃទៀត។ ហើយផ្កាយតូចៗដែលយើង ឃើញនៅពេលយប់ ដែលបញ្ចេញពន្លឺ តិចៗ នោះ តាមពិតទៅវាមានទំហំ ធំជាង ព្រះអាទិត្ររាប់សិបដង។ផ្កាយដែលធំជាងគេដែល អ្នកវិទ្យាសាស្រ្តបានរកឃើញកន្លងមក គឺ ផ្កាយ ដែល​មានឈ្មោះថា Arcturus។សូមប្រៀបធៀប ភពនិងផ្កាយទាំងទ្បាយ ជាមួយនឹងរូបភាពខាងក្រោម៖
Earth and sun






Earth and smaller planets







Earth and bigger planets







Arcturus






អ្វីទៅហៅថាប្រព័ន្ធព្រះអាទិត្រ?
ប្រព័ន្ធព្រះអាទិត្រ គឺមានព្រះអាទិត្រនិងភពទាំង ៩។ សូមមើលរូបភាពខាងលើ។
អ្វីទៅហៅថា កញ្ចុំផ្កាយ(galaxy)?
កញ្ចុំផ្កាយគឺជា បន្តំ នៃប្រព័ន្ធព្រះអាទិត្រ។ ប្រព័ន្ធព្រះអាទិត្ររាប់ពាន់លាន ទើបបង្កើតបាន កញ្ចុំផ្កាយមួយបាន។
ហើយកញ្ចុំផ្កាយ  ដែលយើងកំពុងរស់នៅសព្វថ្ងៃគឺមាន​ ឈ្មោះថា Milky way។ 
ចុះហើយអ្វីទៅហៅថា ចក្រវាទ្ប(Universe)?
បើតាមការរុករករបស់អ្នកវិទ្យាសាស្រ្តតាំងពីមុន រហូតដល់បច្ចុប្បន្ន នេះ ចក្រវាទ្ប ផ្សំទ្បើងដោយ ១០០ពាន់លាន កញ្ចុំផ្កាយ បូក លំហ។
ឥទ្បូវយើងមកវិភាគទាំងអស់គ្នា ថាតើចក្រវាទ្បរបស់យើងមាន វិសាលភាពប៉ុនណា៖
ចក្រវាទ្ប=១០០ ​០០០ ០០០​ ០០០កញ្ចុំផ្កាយ= ១០០​ ០០០ ០០០ ០០០គុណនិង ១០0០​​ 000 ០០០​ ០០០ ព្រះអាទិត្រ
ដូចនេះ ចក្រវាទ្ប=១០០ 000 000 000 000 000 000 000 ផ្កាយ។ ឧទាហរណ៍ ឲស្រួលស្តាប់ ដោយយកផ្កាយទាំងអស់ប៉ុន ព្រះអាទិត្រ
យើងឃើញថា ចក្រវាទ្ប មានទំហំស្មើនឹង យើងយកព្រះអាទិត្រដែលយើងឃើញសព្ចថ្ងៃ​ ដាក់ដំរាបគ្នា ១០០ 000 000 000 000 000 000 000 ដង។ នេះយើងមិនទាន់គិតដល់ លំហ រវាងផ្កាយនីមួយៗផង។ 
បើប្រៀបធៀប ចក្រវា ទាំងមូល ជាមួយនិង ខ្លួនអ្នកផ្ទាល់ គឺអ្នកនឹងឃើញថា ខ្លួនឯងមានទំហំតូចជាងគ្រាប់ខ្សាច់មួយគ្រាប់ រាប់ពាន់លានដង។
ឥទ្បូវអ្នកដឹង បន្តិចបន្តួចពី អ្វី នៅជុំវិញអ្នក។ បើលោកអ្នកមានចំងល់ផ្សេងទៀតទាក់ទងនិង វត្ថុជុំវិញខ្លួន​​អ្នក​អាច​សួរ​ខ្ញុំបាន​តាម​ការ​សរសេរ​​ជា comment។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.