យោងតាម Wall Street Journal បានបង្ហាញឲ្យដឹងពីរបាយការណ៍នៃការស្រាវជ្រាវថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវ Affluence Collaborative ដែលបានរកឲ្យឃើញពីទំលាប់ខុសគ្នាក្នុងការប្រើប្រាស់អ៊ីនធើណិតរវាងអ្នកមាន និងអ្នកមានជីវភាពធម្មតា។
ក្រុមអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបានចំណាយលុយអស់លើសពី ៥០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំដើម្បីភ្ជាប់សេវាអ៊ីនធើណិត។ ក្នុងចំណោមអ្នកមានទាំងនោះចំនួន ៦១ភាគរយបានប្រើប្រាស់បណ្ដាញអ៊ីនធើណិតដើម្បី
កក់ភោជនីយ៍ដ្ឋាន ឬក៏ឆែករកទីតាំងភោជនីយ៍ដ្ឋាន ខណៈពេលដែលប្រជាជនទូទៅក្រៅពីក្រុមអ្នកមានទាំងអស់នេះ មានតែ១៣ភាគរយតែប៉ុណ្ណោះដែលធ្វើបែបនេះ (កក់ភោជនីយ៍ដ្ឋាន)។ក្រៅពីចំណាយពេលអនឡាញដើម្បីកក់ភោជនីយ៍ដ្ឋាន ក្រុមអ្នកមានទាំងនោះចំនួន ៧០ភាគរយ បានប្រើប្រាស់អ៊ីនធើណិតដើម្បីអានព័ត៌មាន ខណៈដែលប្រជាជនជីវភាពមធ្យមទូទៅមានតែ៤៤ភាគរយប៉ុណ្ណោះដែលអានព័ត៌មានតាមអ៊ីនធើណិត។
ចំណែកឯសកម្មភាពសកម្មក្នុងអ៊ិនធើណិតចុងក្រោយរបស់អ្នកមាន គឺឆែករកមើលសិចអនឡាញ។ ក្រុមអ្នកមានចំនួន ៣៨ភាគរយបានចំណាយពេលចូលទៅកាន់វែបសាយអាសអាភាស បើប្រៀបធៀបមកជាមួយប្រជាជនដទៃ មានតែ២៣ភាគរយប៉ុណ្ណោះ។Wall Street Journal ក៏បានកត់ចំណាំដែរថា អ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភមិនសូវចំណាយពេលលើការឆែកអ៊ីនធើណិតដើម្បីកំសាន្តអារម្មណ៍អត់ប្រយោជន៍នោះទេ។
ក្រៅពីនេះ ក្រុមអ្នកមានក៏មានទំលាប់មួយដូចប្រជាជនសាមញ្ញធម្មតាដែរ នោះគឺសេវាធនាគារអនឡាញ។ ក្រុមអ្នកមានចំនួន ៨៦ភាគរយបានប្រើប្រាស់សេវាធនាគារតាមអ៊ីនធើណិត ដែលចំនួននេះប្រហាក់ប្រហែលនឹងប្រជាជនដទៃទៀតដែរ។
ការស្រាវជ្រាវកាលពីពេលថ្មីៗនេះមួយផ្សេងទៀត ក៏បានបង្ហាញដែរថា អ្នកមានបានចំណាយពេលនៅអ៊ីនធើណិតច្រើនពេក ដែលពេលខ្លះបានធ្វើឲ្យអ្នកមានទាំងនោះកើតជំងឺស្រ្ដេស។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment