អត្ថបទថ្មីៗ :

៥ ចំនុច​បញ្ជាក់ថា​នាង​ចូល​ចិត្ត​អ្នក

Wednesday, December 14, 2011

សញ្ញា​នេះ​ប្រាប់​ថា​នាង​ពេញ​ចិត្ត​អ្នក​ហើយ
ការ​យល់​ពី​ភាសា​កាយ​វិការ​របស់​មនុស្ស​ស្រី អាច​ធ្វើ​ឲ្យ​អ្នក​ដឹង​បាន​ថា​ នាង​ចូល​ចិត្ត​ ឬ​មិន​ចូល​ចិត្ត​អ្នក​បាន ប៉ុន្ដែ​ការ​ព្យាយាម​យល់​ពី​កាយ​វិការ​ដែល​នាង​បញ្ចេញ​មក​ក្រៅ​នោះ ពិត​ជា​មិន​ងាយ​ស្រួល​នោះ​ទេ​។ ខាង​ក្រោម​នេះគឺ​ជា​កាយ​វិការ​ទាំង​៥ ដែល​បញ្ជាក់​ថា​ នាង​ពេញ​ចិត្ត​អ្នក​៖
កាយ​វិការ​ទី​១៖ មេអំបៅ
ប្រិយ​មិត្ត​ប្រហែល​ជាឆ្ងល់​ហើយ​ថា កាយ​វិការ​មេអំបៅ​ជា​កាយ​វិកា​រ​ដូច​ម្ដេច​? កាយ​វិការ​នេះ​ គឺ​ជា​កាយ​វិការ​ដែល​នាង​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​បាន​បាញ់​ខ្សែ​នេត្រា​ ទៅ​រក​នាង​នៅ​ក្នុង​ហ្វូង​មនុស្ស​ដទៃ​ទៀត​។ នៅ​ពេល​ដែល​អ្នក​ចោល​ក្រសែរ​ភ្នែក​ទៅ​រក​នាង​នោះ កុំ​ភ្លេច​ចាំ​មើល​កាយ​វិការ​ដែល​នាង​ធ្វើ​តប​មក​អ្នក​វិញ​ ថា​តើ​នាង​ចាប់​អារម្មណ៍​អ្នក​ឬ​ក៏​អត់​។ កាយ​វិការ​មេអំបៅ​មាន​ដូច​ជា
​ ការច្បូត​សក់​ខ្លួន​ឯង​លេង ការ​លេង​បំពង់​បឺត​ភេសជ្ជៈ​ដែល​នៅ​ជាប់​ដៃ​នាង​ និង​ការ​តម្រែ​តម្រង់​សម្លៀក​បំពាក់​ជា​ដើម​។ ប្រសិន​បើ​អ្នក​ទទួល​បាន​សញ្ញា​បែបនេះពីនាង មាន​ន័យ​ថា នាង​ចាប់​អារម្មណ៍នឹង​អ្នក​ហើយ​។

កាយ​វិការ​ទី​២៖ ប្រអប់​ដៃ​
កាយ​វិការ​នេះ គឺ​ការ​សម្ងែង​ឲ្យ​ឃើញ​នូវ​កដៃ​ និង​បាត​ដៃ​ ដែល​សញ្ញា​នេះ គឺ​ជា​ការ​បញ្ជាក់​ប្រាប់​ពី​ការ​បើ​ក​ទូលាយ​ផ្លូវ​ចិត្ត​ និង​ការ​បង្ហាញ​ភាព​ស្មោះ​សរ​ដល់​មនុស្ស​ដែល​នាង​ចាប់​អារម្មណ៍​។ កាយ​វិការ​បែប​នេះ គឺ​ដូច​ទៅ​នឹង​ប្រ​យោគ​មួយ​ឃ្លា​ថា “បើ​បង​ពេញ​ចិត្ត​អូន ឆាប់​អញ្ជើញ​ចូល​មក​” ឬក៏​ដូច​ទៅ​នឹង​ការ​យក​ជើង​របស់​នាង​ដែល​កំពុង​អង្គុយ​គង​ជើង​ មក​ចង្អុល​អ្នក​ផង​ដែរ​។​
កាយ​វិការ​ទី​៣៖ ផ្អៀង​ផ្អង​ដង​ខ្លួន
កាយ​វិការ​នេះ គឺ​ការ​ផ្អៀង​ផ្អង​ដង​ខ្លួន​ដ៏ល្វត​ល្វន់​របស់​នាង​នៅ​ចំពោះ​មុខ​អ្នក​។ រាងកាយ​ផ្នែក​ខាង​លើ​របស់​នាង​ នឹង​បង្ហាញ​នៅ​ចំពោះ​ខ្សែ​ចក្ខុ​របស់​អ្នក​ ប្រសិន​បើ​នាង​ចាប់​អារម្មណ៍​នឹង​អ្នក​មែន​នោះ​។
កាយ​វិការ​ទី​៤៖ ឆ្មា​ Cheshire
ប្រិយ​មិត្ត​ដែល​ចូល​ចិត្ត​ភាព​យន្តតុក្កតា​ ប្រហែលជា​ស្គាល់​តួ​អង្គ​ឆ្មា Cheshire ហើយ​មែន​ទេ? ឆ្មា​នេះ គឺ​ជា​ឆ្មា​ដែល​ចូលចិត្ត​ញញឹម​បែប​កំប្លុក​កំប្លែ​ង​។ ចំណែក​ឯ​កាយ​វិការ​នេះ​វិញ គឺ​មិន​ខុស​ពី​ឆ្មា​នេះ​ទេ គឺ​​ប្រសិន​បើ​​នាង​ញញឹម​មក​រក​អ្នក​ នៅ​ពេល​ដែល​អ្នក​បាញ់​ខ្សែ​ភ្នែក​ទៅ​រក​នាង​នោះ សូម​កុំ​ឱ​កាស​នេះ​កន្លង​ហួស​ឲ្យ​សោះ ចាប់​ផ្ដើម​និយាយ​ផ្តោះ​ផ្ដង​ស្នេហា​ជា​មួយ​នាង​តែ​ម្ដង​ទៅ ។
កាយ​វិការ​ចុង​ក្រោយ​៖ ប៉ះ​ពាល់​អ្នក​
ប្រសិន​បើ​នាង​ យក​ដៃ​ដ៏​ទន់​ល្មើយ​របស់នាង​មក​ប៉ះពាល់​ផ្នែក​នៃ​រាង​កាយ​ណា​មួយ​របស់​អ្នក​កំឡុង​ពេល​ដែល​នាង​កំពុង​សន្ទនា​ជាមួយ​អ្នក​ ឧទាហរណ៏​ដូច​ជា​ យក​ដៃ​របស់​នាង​មក​ប៉ះ​ដៃ​របស់​អ្នក​ជា​ដើម​ នោះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ អ្នក​កំពុង​ស្ថិត​ក្នុង​ចំណាប់​អារម្មណ៍​របស់​នាង​ហើយ​។
សរុប​មក​ មាន​កាយ​វិការ​ច្រើន​ និង​ផ្សេងៗ​គ្នា​ ដែល​បញ្ជាក់​ថា​ នាង​ពេញ​ចិត្ត​នឹង​អ្នក​ ប៉ុន្ដែ​ការ​កត់​សម្គាល់​បន្ថែម​ដោយ​ខ្លួន​អ្នក​ នឹង​អាច​ធ្វើ​ឲ្យ​លោក​អ្នក​អាច​កាត់​យល់​នូវ​កាយ​វិការ​ដ៏​ស្មុគ​ស្មាញ​ទាំង​អស់​នោះ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.